សៀមរាប៖ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក រ៉ន ឃើក (Ron kirk) បានសម្តែងសេចក្តីរីករាយ ក្រោយពេលបញ្ចប់កិច្ចប្រជុំជាមួយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា នៅចុងខែ សីហា នេះ ហើយបានថ្លែងថា សហរដ្ឋអាមេរិកនឹងបន្តធ្វើទំនាក់ទំនងជាមួយតំបន់នេះឲ្យកាន់តែ ជិតស្និទ្ធថែមទៀតពិសេសលើការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នានិងគ្នា។
លោក រ៉ន ឃើក (Ron Kirk) បានមកកាន់ប្រទេសកម្ពុជាពីរថ្ងៃ គឺថ្ងៃទី៣០ និង៣១ ខែសីហា ដើម្បី ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៤ដែលបានបញ្ចប់កាលពីថ្ងៃទី៣១ ខែសីហា។
លោកបានមានប្រសាសន៍ថា ទស្សនកិច្ចរបស់លោកនៅពេលនេះគឺប្រកបទៅដោយភាពផ្លែផ្កា។ លោកបានជួបជាមួយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ប្រទេស ដែលនេះជាការជួបលើកទី១មិនធ្លាប់មាន ហើយការជួបគ្នាលើកនេះគឺដើម្បីបង្ហាញពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកក្នុង ការពង្រីកពាណិជ្ចកម្មរវាងតំបន់ទាំងពីរបន្ថែមទៀត។
លោកបានមានប្រសាសន៍ថា៖
«បទសន្ទនាសំខាន់បំផុតដែលយើងបានផ្តោតក្នុងគោលគំនិតរវាងអាស៊ាន និងសហរដ្ឋអាមេរិកគឺក្នុងផែនការការងារឆ្នាំ២០១៥ក្នុងក្របខណ្ឌវិនិយោគទុន ដែលយើងបន្តពិនិត្យវិធីមួយចំនួន ដែលយើងអាចធ្វើសមាហរណកម្ម ការផ្គត់ផ្គង់ ការផ្លាស់ប្តូរ ដើម្បីទម្លុះរនាំងពាណិជ្ជកម្មដោយជាក់លាក់មួយ ដែលបទសន្ទនានោះបានផ្តោតលើសហគមន៍ដ៏ធំមួយដែលយើងអាចផ្តោតលើ ដែលជាការទាក់ទាញផលប្រយោជន៍មួយផ្នែកពាណិជ្ចកម្មដ៏ខ្លាំងក្លា ផ្តោតទៅលើពាណិជ្ជកម្មតាមបែបប្រព័ន្ធទំនើបដែលយើងបានទទួលការស្នើសុំពីរដ្ឋមន្ត្រីមួយចំនួនដើម្បីស្នើសុំជំនួយអំពីការសំម្របសម្រួលការធ្វើជំនួញ ដែលយើងអាចធ្វើបានដោយជាក់លាក់តាមរយៈការរអប់រំដោយជោគជ័យក្នុងការធ្វើពាណិជ្ចកម្មខ្នាតតូចដែលមានការពាក់ព័ន្ធច្រើនថែមទៀត ដែលខ្ញុំគិតថាមានយុទ្ធសាស្រ្តប្រហែលជា៦-៧ចំនុចដែលជាការផ្តោតមួយក្នុងគោលគំនិតរបស់អាស៊ានអំពីក្របខណ្ឌនៃការធ្វើពាណិជ្ជកម្ម»។
លោក រ៉ន ឃើក បានថ្លែងថា ឆ្នាំនេះជាខួបលើកទី៣៥នៃទំនាក់ទំនងអាស៊ានអាមេរិកដែលទំនាក់ទំនងនេះ ពិសេសលើផ្នែកពាណិជ្ចកម្ម គឺជាផលប្រយោជន៍សម្រាប់អាស៊ានដើម្បីបង្កើនយុទ្ធសាស្ត្រ អនុវត្តគំនិត និងទស្សនៈរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ាដែលលោកមានប្រសាសន៍ថាអាស៊ានជាតំបន់យុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ច ហើយអាមេរិកនឹងបន្តទំនាក់ទំនងជាមួយអាស៊ានទៀត។
យោងតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិកឲ្យដឹងថា នៅក្នុងឆ្នាំ២០១១កំណើនពាណិជ្ជកម្មរវាងអាស៊ាន និងអាមេរិកគឺ៩.២% កើនពីទឹកប្រាក់ចំនួន១៧៨ពាន់លានដុល្លារទៅ១៩៤ពាន់លានដុល្លារ។
ការនាំចូលរបស់អាមេរិកមកកាន់ទីផ្សារអាស៊ានកើន ៨.៦% ស្មើនឹង៧៦.៤ពាន់លានដុល្លារ ខណៈដែលអាស៊ាននាំចេញទៅសហរដ្ឋអាមេរិកកើន ៩.៨% ស្មើនឹង១១៨.២ពាន់លានដុល្លារ។ សេចក្តីថ្លែងការណ៍ ដដែលនោះបង្ហាញថា សហរដ្ឋអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មធំបំផុតទី៤របស់អាស៊ាន ចំណែកអាស៊ានគឺជាដៃគូពាណិជ្ចកម្មធំបំផុតទី៥របស់អាមេរិក។
អគ្គលេខាធិការអាស៊ានលោកស៊ូរិន ពិតស៊ូវ៉ាន់ បានថ្លែងថាដូច្នេះបណ្តាប្រទេសអាស៊ានត្រូវតែរៀបចំបង្កើតឲ្យមានបរិយាកាសកាន់តែទាក់ទាញថែមទៀតសម្រាប់អ្នកវិនិយោគដ៏មានសក្តានុពលឲ្យចូលមក។
លោកបានថ្លែងទៀតថា អាស៊ានត្រូវតែយល់អំពីរបៀបនៃការបង្កើតកញ្ចប់មួយដែលមានការទាក់ទាញដូចជាការដឹកនាំ ទំនាក់ទំនង ការបង្កើតទីផ្សារមួយដែលមានលក្ខណៈប្រកួតប្រជែងសម្រាប់ ប្រជាពលរដ្ឋរបស់ខ្លួនដែលមានចំនួនប្រមាណ៦០០លាននាក់នេះ។
លោក រ៉ន ឃើក បានថ្លែងថា ក្រៅពីអាស៊ាន អាមេរិកក៏នឹង ពង្រីកពាណិជ្ជកម្មជាមួយកម្ពុជាផងដែរតាមរយៈការបង្កើនការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់ប្រទេសនេះ។ លោក រ៉ន ឃើក បានបញ្ជាក់ថា អ្នកវិនិយោគសហរដ្ឋអាមេរិកក៏នឹងមកកាន់កម្ពុជាផងដែរប្រសិនបើប្រទេសនេះមានបរិកាសល្អសម្រាប់ការវិនិយោគ៕