ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាស៊ាន​និង​អាមេរិក​​ពិភាក្សា​គ្នា​អំពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម


លោក​ ចម ប្រសិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ (ឆ្វេង)
ដោយ៖ វង្ស ដារា
សៀមរាប៖ រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង​១០​និង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ជួប​ ជជែក​គ្នា​ដើម្បី​បង្កើត​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​រវាង​តំបន់​ទាំងពីរ​ទៅពេល​អនាគត។
នេះ​ជា​ជំនួប​ធំ​ដុំ​លើក​ទីមួយ​មិន​ធ្លាប់​មាន​ពីមុន​មក​រវាង​តំបន់​ទាំងពីរ​ហើយ​ការជួបគ្នា​នេះ​គឺ​បាន​ ផ្តោត​សំខាន់​ទៅ​លើ​ការធ្វើ​សេដ្ឋកិច្ច​តាម​បែប​បច្ចេកវិទ្យា​ទំនើប​និង​កំណែ​ទម្រង់​ថ្មី​នេះ​បើ​ តាម​ការអះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​កិច្ច​ប្រជុំ។

លោក​ ចម ប្រសិទ្ធ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​រដ្ឋ មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើកទី​៤៤​នេះ​បាន​មាន​ប្រសាសន៍​ថា​ អាស៊ាន​និង​សហរដ្ឋ​អាមេរិក​ បាន​មាន​ចំណង​ទាក់ទង​គ្នា​ជា​យូរយា​មក​ហើយ​តែ​បាន​បាត់បង់​ឱកាស​ក្នុង​ការជួបគ្នា​ដើម្បី​ ប្រឹក្សា​គ្នា​អំពី​បញ្ហា​នេះ​ម្តង​ហើយ​ម្តង​ទៀត។

លោក​បាន​ថ្លែង​ថា​ប៉ុន្តែ​ឥឡូវ​នេះ​ជា​ពេល​វេលា​មួយ​ដែល​អាស៊ាន​ត្រូវតែ​ឆក់​យក​ និង​ទទួល​ ស្គាល់​អំពី​សារៈ​សំខាន់​នៃ​ភាពជាដៃគូ​ជាមួយ​សហរដ្ឋ​អាមេរិក។

លោក​មាន​ប្រសាសន៍​ថា៖
«ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​គឺ​នៅមាន​ភាពស្រអាប់​នៅឡើយ​ ប៉ុន្តែ​ប្រសិនបើ​យើង​ចេះ​ មាន​ការបង្កើត​ថ្មី ​មាន​កំណែប្រែ​ថ្មី ​នោះ​យើង​នឹង​មាន​លទ្ធភាព​ក្នុង​ការប្រកួត​ប្រជែង​និង​ ទទួលបាន​នូវ​ជ័យជម្នះ»។

លោក ដេវីដ ខាដេន (David L. Carden) បេសកជន​សហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន​បាន​ទទួល​ ស្គាល់​ថា ​ប្រទេស​អាស៊ាន​ទាំង​១០​គឺជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់ ​និង​ជាដៃគូ​ដ៏​មាន​កិត្យា នុភាព​សម្រាប់​សហរដ្ឋ​អាមេរិក។

លោក​បាន​ថ្លែង​ថា៖
«យើង​មក​ទីនេះ​ដើម្បី​ជជែក​អំពី​បញ្ហា​ពាណិជ្ជកម្ម​ និង​ភាព​ជាដៃគូ​ដែល​មាន​ស្រេច​ហើយ​ រវាង​ប្រទេស​របស់​ខ្ញុំ​និង​អាស៊ាន។ ជំនួប​នៅ​ថ្ងៃនេះ​គឺជា​ជំហាន​មួយ​ទៀត​របស់​យើង​ក្នុង​ដំ ណើរ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន»។

អគ្គលេខាធិការ​អាស៊ាន​លោក ស៊ូរិន ពិតសុវណ្ណ ​(Surin Pitsuwan) បាន​ទទួល​ស្គាល់​អំពី​ប្រ យោជន៍​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ផង​ដែរ។
លោក​បាន​ថ្លែង​ថា​ ការជួប​ជជែកគ្នា​នៅពេល​នេះ​នឹង​បើក​ឱកាស​សម្រាប់​សក្តានុពល​វិនិយោគ​របស់​សហរដ្ឋ​អាមេរិក​មក​លើ​អាស៊ាន៕
XS
SM
MD
LG