ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​ទទួល​វត្ថុបុរាណ​ពីថៃ​ និង​បើក​ច្រក​ព្រំដែន​ថ្មីជាមួយ​ថៃ

រូបថត​ឯកសារ៖ វត្ថុ​បុរាណ​រូប​ហនុមាន​ពី​សតវត្សរ៍​ទី១០ ត្រូវ​បាន​តម្កល់​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ក្នុង​ពិធី​មួយ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៥។ សារមន្ទី​អាមេរិ​កាំង The Cleveland Museum of Art បាន​ប្រគល់​វត្ថុ​បុរាណរូប​ហនុមាន ជូន​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អង្គារ ទី ១២ ខែឧសភា ឆ្នាំ២០១៥។

ប្រទេស​ថៃ​នឹង​ប្រគល់​វត្ថុបុរាណ​ចំនួន​១៦ដុំ​មក​ឱ្យ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​ ហោ ណាំហុង​ ទៅ​ទីក្រុង​បាងកក​ នៅ​ចុង​សប្តាហ៍​ក្រោយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ពីថ្ងៃ​ទី១០​ ដល់​ទី១២ ​ខែកក្កដា ​ខាងមុខ​នេះ​ ប្រតិភូ​កម្ពុជា​ក៏​នឹង​ចុះ​ហត្ថលេខា​លើ​វិសោធនកម្ម​នៃ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ឆ្លង​កាត់​ព្រំដែន​ និង​សេចក្តី​ប្រកាស​បើក​ច្រក​ព្រំដែន​អានសេះ​ ក្នុង​ខេត្ត​ព្រះវិហារ​ ជាមួយ​នឹង​ខេត្ត​អ៊ូប៊ុន​រាជថានី ​របស់​ថៃ​ផង​ដែរ។

ក្រសួង​ការបរទេស​ឱ្យ​ដឹង​ដែរ​ថា​ កិច្ចព្រមព្រៀង​ឆ្លងកាត់​ព្រំដែន​នេះ​នឹង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស ដែល​រស់នៅ​តំបន់​ព្រំដែន​ និង​មាន​បណ្ណ​ឆ្លងដែន​អាច​ធ្វើ​ដំណើរ ​និង​ស្នាក់​នៅ​តំបន់​ជាប់​ព្រំដែន​ថៃ​និង​កម្ពុជា​បាន​ចំនួន​៧ថ្ងៃ​ ហើយ​សម្រាប់​អ្នក​ឆ្លងដែន​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ​ប្រទេស​សាម៉ី​អាច​ស្នាក់​នៅ​បាន​រហូតដល់​៣០ថ្ងៃ។

ខែកក្កដា ឆ្នាំនេះ​ក៏​ជា​ខួប​លើក​ទី​៦៥ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ ហើយ​លោក ​ហោ ណាំហុង​ គ្រោង​នឹង​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​នឹង​លោក​ប្រាយុទ្ធ​ ចាន់​អូចា​ នាយករដ្ឋ​មន្ត្រី​ថៃ​ផង​ដែរ៕

XS
SM
MD
LG