ភ្នំពេញ —
នៅថ្ងៃអង្គារនេះ រូបចម្លាក់បុរាណបីដែលត្រូវបានលួចចេញពីកម្ពុជាកាលពីជាង៤០ឆ្នាំមុនត្រូវបានប្រគល់ឱ្យកម្ពុជាវិញជាផ្លូវការនៅឯទីស្តីការគណៈរដ្ឋមន្ត្រីក្នុងក្រុងភ្នំពេញ។
រូបចម្លាក់អ្នកចម្បាំងធ្វើពីថ្មភក់ដែលមានកម្ពស់ជាង១ម៉ែត្រទាំងបីនេះគឺមានបដិមាទុរយោធន៍ ភីម និងពលរាម ដែលត្រូវបានលួចចេញពីកម្ពុជាកាលពីអំឡុងសម័យសង្គ្រាមក្នុងទស្សវត្សរ៍១៩៧០ពីប្រាសាទចិននៃរមណីយដ្ឋានកោះកេរ និងដែលត្រូវឆ្លាក់ឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទីបួន នៅសតវត្សរ៍ទី១០។
លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកនៃទីស្តីការគណៈរដ្ឋមន្ត្រី បានកោតសរសើរកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងការទាមទារវត្ថុបុរាណទាំងនេះឱ្យមកក្នុងដៃកម្ពុជាវិញ។ លោក សុខ អាន បានថ្លែងជាភាសាអង់គ្លេសនៅឯពិធីប្រគល់នេះថា៖
«បន្ទាប់ពីដំណើរដ៏វែងឆ្ញាយជាង៤០ឆ្នាំ ឆ្លងកាត់សង្គ្រាមស៊ីវិល ការលួច ការជួញដូរខុសច្បាប់ និងការធ្វើដំណើរទូទាំងពិភពលោកនៅពេលនេះ បដិមាទាំងបីបានទទួលនូវសេរីភាពនិងបានត្រឡប់មកកាន់ទីឋានកំណើតរបស់ខ្លួនវិញហើយ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ ចំពោះការគាំទ្រនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងឆន្ទៈដ៏មុះមុតក្នុងការលើកកម្ពស់មិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ»។
បដិមាទុរយោធន៍ត្រូវបានប្រគល់ឱ្យកម្ពុជាវិញកាលពីថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៤នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីមានការសហការរវាងភាគីកម្ពុជានិងសហរដ្ឋអាមេរិកក្នុងការតស៊ូក្តីដ៏វែងឆ្ងាយមួយ។
ចំណែកឯបដិមាភីម ដែលត្រូវបានដាក់តាំងនៅឯសារមន្ទីរ Norton Simonតាំងពីចុងទសវត្សរ៍១៩៧០ ត្រូវបានប្រគល់ឱ្យកម្ពុជាវិញបន្ទាប់ពីមានការសហការរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការចរចាជាមួយសារមន្ទីរនេះ។ ដោយឡែកបដិមាពលរាមត្រូវបានក្រុមហ៊ុនដេញថ្លៃChristie's ប្រគល់មកឱ្យកម្ពុជាវិញដោយស្ម័គ្រចិត្ត។
លោក ចេហ្វ ដេហ្គល (Jeff Daigle) អនុប្រធានបេសកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា ការតាំងចិត្តរបស់សហរដ្ឋអាមេរិកក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជានឹងបន្តជាយូរអង្វែងទៀត។
«ការបញ្ជូនត្រឡប់មកវិញនៃបដិមាទាំងបីបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរបស់អ្នកប្រមូលនិងស្ថាប័នរក្សាទុកវត្ថុបុរាណនៃសហរដ្ឋអាមេរិកក្នុងការប្រកាន់យ៉ាងខ្ជាប់ខ្ជូននូវបទដ្ឋានគតិយុត្តនិងសីលធម៌ក្នុងការកាន់កាប់វត្ថុបុរាណ។ ហើយវាក៏បញ្ជាក់ជាថ្មីអំពីការសន្យារបស់សហរដ្ឋអាមេរិកថា ប្រទេសរបស់យើងនឹងមិនបម្រើជាជម្រកសុវត្ថិភាពនៃការកាន់កាប់វត្ថុបុរាណនិងវត្ថុសិល្បៈដោយខុសច្បាប់នោះទេ។ ការតាំងចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើការជាមួយកម្ពុជាដើម្បីរក្សាកេរដំណែលប្រវត្តិសាស្ត្រនិងវប្បធម៌របស់កម្ពុជាគឺជាការយូរអង្វែង»។
ក្រោយពីបញ្ចប់ពិធីនេះ លោក សុខ អាន បានអំពាវនាវដល់សារៈមន្ទីរដទៃទៀតនិងអ្នករក្សាទុកវត្ថុបុរាណនៅទូទាំងពិភពលោកឱ្យប្រគល់វត្ថុបុរាណដែលត្រូវបានលួចមកឱ្យកម្ពុជាវិញ ដែលជាផ្នែកមួយនៃយុទ្ធនាការសកលដើម្បីការពារសម្បត្តិបេតិកភណ្ឌវប្បធម៌៕