ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​គ្រោង​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩​ ចាប់​ពី​ខែ​ក្រោយ


រូបឯកសារ៖ ពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យដើរចេញពីកន្លែង ដែលបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យដើរចេញពីកន្លែង ដែលបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​សម្រេច​ដាក់​ចេញ​វិធានការ​ថ្មី​មួយ ​គឺ​កម្មវិធី​ជំនួយ​សង្គម​ ដោយចាប់​ផ្តើម​អនុវត្ត​ចាប់​ពី​ខែ​ក្រោយ​ទៅ ​ដើម្បី​អ្វី​មួយ​ដែល​រដ្ឋាភិបាលហៅ​ថា​ ​សំដៅ​ជួយសម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ ក្នុង​គ្រា​មានវិបត្តិ​ជំងឺ​កូវីដ១៩។​

ការ​សម្រេច​នេះត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ​ចុះ​ថ្ងៃ​ទី​២៦ ខែឧសភា ​ឆ្នាំ​២០២០​ របស់​រដ្ឋាភិបាល​ ស្តីពី​វិធានការ​បន្ថែម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

​កម្មវិធី​ជំនួយ​សង្គម​នេះ​នឹង​ផ្តោត​ទៅ​លើ​គ្រួសារ​ពលរដ្ឋ​ក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ​ «ដែល​មាន​បណ្ណ​សមធម៌»​ ទូទាំង​ប្រទេស។​

បច្ចុុប្បន្ន រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​សិក្សា ​និង​ធ្វើ​ការ​បញ្ជាក់​អត្ត​សញ្ញាណ​បច្ចុប្បន្ន​ភាព​ពលរដ្ឋ​ក្រីក្រដែល​សម​នឹង​ទទួល​បាន​បណ្ណ​បញ្ជាក់​ភាព​ក្រីក្រ​ពិត​ប្រាកដ។​

រដ្ឋាភិបាល​បញ្ជាក់ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា កម្មវិធី​ជំនួយ​សង្គម​នេះ​នឹង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដល់​កុមារ​អាយុ​ក្រោម ​៥ ​ឆ្នាំ ជន​ពិការ ជន​ចាស់​ជរា​ ដែល​មាន​អាយុ​ចាប់​ពី ​៦០ ​ឆ្នាំ​ឡើង​ទៅ ​និង​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ ដែល​រស់នៅ​ក្នុង​គ្រួសារ​ពលរដ្ឋ​ក្រីក្រ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG