ភ្នំពេញ —
មេដឹកនាំកម្ពុជា បានថ្លែងអំណរគុណជាផ្លូវការដល់សារមន្ទីរមួយក្នុងទីក្រុងញូយ៉ក ដែលបានប្រគល់រូបចម្លាក់ចំនួន២មកកម្ពុជាវិញ ហើយក៏អរគុណរដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការជួយទាមទាររូបចម្លាក់មួយទៀតដែលកំពុងស្ថិតក្នុងការប្តឹងផ្តល់ក្នុងតុលាការជាមួយសារមន្ទីរ Sotheby's។
នៅក្នុងពិធីប្រគល់រូបបដិមាចំនួន២ជាផ្លូវការដោយសារមន្ទីរ Metropolitan Museum of Art មកឲ្យកម្ពុជាវិញ នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអរគុណដល់សារមន្ទីរនេះចំពោះកាយវិការដ៏សម្បុរសនេះ។
លោកនិយាយថា៖ «ខ្ញុំសូមឆ្លៀតយកឳកាសនេះថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសារមន្ទីរ Metropolitan នៃទីក្រុងញូយ៉ក ដែលតំណាងដោយលោកស្រី Emily Rafferty ដែលបានសម្រេចចិត្តប្រគល់ជូនកម្ពុជាវិញនូវរូបបដិមាពីរអង្គ។ កាយវិការនេះបង្ហាញឲ្យឃើញ នូវស្តង់ដារក្រមសីលធម៌កម្រិតខ្ពស់របស់សារមន្ទីរMetropolitan»។
បដិមាទាំងពីរអង្គដែលមានឈ្មោះថា សហទេព និងនកុល បានមកដល់រាជធានីភ្នំពេញកាលពីសប្តាហ៍មុន បន្ទាប់ពីការប្រកាសរបស់សារមន្ទីរ Metropolitan កាលពីខែឧសភាថា នឹងប្រគល់រូបចម្លាក់ទាំងពីរមកឲ្យកម្ពុជាវិញ។
រូបចម្លាក់ខ្មែរក្នុងសតវត្សន៍ទី១០ទាំងពីរនេះត្រូវបានលួចយកចេញពីប្រាសាទក្នុងតំបន់កោះកេរដ៏ដាច់ស្រយាលរបស់ខេត្តព្រះវិហារ នាអំឡុងពេលសង្រ្គាមស៊ីវិលក្នុងស្រុកក្នុងទសវត្សឆ្នាំ១៩៧០។
លោកស្រី Emily Rafferty គឺជាប្រធានសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូយ៉ក។
អ្នកស្រីនិយាយថា៖ «ទោះបីជាបដិមាទាំងពីរត្រូវបានប្រគល់ឲ្យសារមន្ទីរ Metropolitan កាលពី២០ឆ្នាំមុនក៏ដោយ នៅពេលដែលរបាយការណ៍នៃការស្រាវជ្រាវថ្មីៗនៅក្នុងតំបន់កោះកេរបានមកដល់ពួកយើង យើងក៏បានធ្វើការស្រាវជ្រាវ ហើយក៏បានសន្និដ្ឋានថា រូបចម្លាក់ទាំងពីរគួរតែត្រូវបានផ្ទេរមកឲ្យព្រះរាជាណាចក្រកម្ពុជាវិញ»។
Tess Davis គឺជាអ្នកស្រាវជ្រាវនិងជាមេធាវីនៃសាកលវិទ្យាល័យ Glasgow ដែលកំពុងធ្វើការជាមួយប្រទេសកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការជួញដូរវត្ថុបុរាណរបស់កម្ពុជាដោយខុសច្បាប់។
អ្នកនាងឲ្យដឹងថា៖ «ការសម្រេចចិត្តរបស់សារមន្ទីរ Metropolitan គឺគួរឲ្យស្ងប់ស្ងែងមែនទែន ហើយយើងគួរតែផ្តល់ការកោតសរសើរដ៏អស្ចារ្យដល់ពួកគេ ចំពោះការធ្វើអ្វីមួយដែលត្រឹមត្រូវ ហើយមិនចាំបាច់រង់ចាំឲ្យមានពាក្យបណ្តឹង ឬការបង្គាប់ពីតុលាការទេ ប៉ុន្តែគ្រាន់តែធ្វើអ្វីមួយដែលត្រឹមត្រូវ ពីព្រោះវាជាភាពត្រឹមត្រូវដែលត្រូវតែធ្វើ»។
នៅពេលថ្លែងទៅកាន់ក្រុមប្រតិភូជាង១ពាន់នាក់មកពីជុំវិញពិភពលោកដែលកំពុងចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី៣៧របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក៏បានសម្តែងការដឹងគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «ខ្ញុំក៏សូមអរគុណផងដែរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការទាមទារយកមកវិញនូវបដិមា ទុរយោធន៍ ដែលកំពុងស្ថិតនៅជាប្រធានបទនៃការប្តឹងផ្តល់នៅតុលាការនៃទីក្រុងញូយ៉ក»។
នៅឆ្នាំ២០១១ សារមន្ទីរ Sotheby's នៅទីក្រុងញូយ៉ក បានត្រៀមលក់រូបបដិមាដ៏ធំក្នុងសតវត្សទី១០មួយនេះ ក្នុងតម្លៃ៣លានដុល្លារអាមេរិកតំណាងឲ្យម្ចាស់រូបចម្លាក់នេះ ដែលជាជនជាតិប៊ែលហ្សិក។ ប៉ុន្តែប្រទេសកម្ពុជាបាននិយាយថា រូបចម្លាក់នេះត្រូវបានលួចយកចេញពីតំបន់កោះកេរដូចគ្នាក្នុងអំឡុងពេលសង្រ្គាមស៊ីវិលក្នុងស្រុក ហើយក៏បានស្នើរឲ្យសហរដ្ឋអាមេរិករឹបអូសរូបចម្លាក់នេះទុក។
ដោយតំណាងឲ្យកម្ពុជា មន្ត្រីអាមេរិកបានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការសហព័ន្ធប្រឆាំងនឹងសារមន្ទីរ Sotheby's នោះ។
ការកាត់ក្តីត្រូវគេរំពឹងថា នឹងចាប់ផ្តើមធ្វើឡើងនៅចុងឆ្នាំនេះ។
Tess Davis និយាយថា៖«Sotheby's និយាយឲ្យចំទៅ គឺមានឥទ្ធិពលខ្លាំងណាស់ ហើយក៏ជាក្រុមហ៊ុនដ៏មានសម្បើមណាស់ដែរ ហើយវាធ្វើឲ្យខ្លួនឯងមានបាននៅលើខ្នងប្រទេសជាច្រើន ដូចជាកម្ពុជាជាដើម។ ក្រុមហ៊ុននេះកំពុងប្រើលុយរាប់លានដុល្លារដែលបានមកពីប្រទេសនានា ដូចជាកម្ពុជាជាដើម ដើម្បីវាយប្រឆាំងរដ្ឋាភិបាលកម្ពុជា និងអាមេរិក ដើម្បីកុំឲ្យពួកគេអាចយករូបចម្លាក់ដូចនេះ វិលត្រឡប់មកវិញបាន។ ដូច្នេះ វានឹងក្លាយជាការប្រយុទ្ធដ៏លំបាកមួយ ប៉ុន្តែកម្ពុជាមានច្បាប់និងការណ៍ពិតឈរនៅខាងខ្លួន។ ដូច្នេះ ខ្ញុំមានសុទិដ្ឋិនិយម និងជឿជាក់ថា នៅទីបញ្ចប់ កម្ពុជានឹងទទួលបានជោគជ័យ»។
សារមន្ទីរ Sotheby's ត្រូវបានកាសែត The New York Times ដកស្រង់សម្តីមកចុះផ្សាយដោយនិយាយថា ខ្លួនមិនដឹងថា រូបចម្លាក់នេះគឺជាវត្ថុដែលត្រូវគេលួច ឬជាកម្មសិទ្ធិរបស់កម្ពុជាទេ។ ប៉ុន្តែខ្លួនបានអនុវត្តតាមបទដ្ឋានសមស្របគ្រប់បែបយ៉ាង មុនពេលយល់ព្រមលក់រូបចម្លាក់នេះ។
តែទោះជាយ៉ាងនេះក្តី Tess Davis និយាយថា សារមន្ទីរទាំងអស់ដែលមានវត្ថុសិល្បៈខ្មែរ នៅក្នុងការគ្រប់គ្រងរបស់ខ្លួន គួរតែយកគម្រូតាមសារមន្ទីរ Metropolitan Museum of Art ដោយការប្រគល់វត្ថុទាំងនោះមកវិញ ប្រសិនបើវាជាផលិតផលដែលបានពីសង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជានោះ។
«ដោយសារឥឡូវជម្លោះរបស់កម្ពុជាបានចប់ទៅហើយ ដូច្នេះវាដល់ពេលដែលវត្ថុទាំងនោះវិលត្រឡប់មកមាតុភូមិរបស់ខ្លួនវិញហើយ»៕