ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានសម្តែងការសរសើរដល់សារមន្ទីរដ៏ធំមួយរបស់សហរដ្ឋអាមេរិកដែលបានសម្រេចប្រគល់ឲ្យកម្ពុជាវិញនូវរូបបដិមាវ័យចំណាស់ចំនួនពីរ។
សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីខ្មែរធ្វើឡើងនៅថ្ងៃសុក្រនេះក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្ត្រី។
កាលពីថ្ងៃទី២៦ ខែមេសា សារមន្ទីរមេត្រូប៉ូលីតែនដែលមានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉ក បានសម្រេចថានឹងប្រគល់រូបចម្លាក់នៃសតវត្សរ៍ទី១០ចំនួនពីរដល់ប្រទេសកម្ពុជា។ រូបទាំងនោះគឺជារូបបនទវៈលុតជង្គង់ឬគេស្គាល់ថាជារូបអ្នកបម្រើលុតជង្គង់ដែលដាក់ដៃខាងឆ្វេងនៅលើជង្គង់បញ្ឈរ និងដៃខាងស្តាំពាក់នៅលើស្មា។
រូបបដិមារទាំងពីរនេះតំណាងឲ្យរូបបដិមាមួយក្រុម ក្នុងការប្រយុទ្ធតស៊ូដ៏ល្បីល្បាញរវាងភីមនិងឌូរិយោដាននៅក្នុងរឿងព្រេងមហាភារតៈ។
រូបចម្លាក់ទាំងនេះត្រូវគេលួចនៅក្នុងអំឡុងសង្គ្រាមទសវត្សរ៍១៩៧០ចេញពីប្រសាទចិននៅកោះគែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឲ្យដឹងថាលោកហ៊ុន សែន បានថ្លែងអំណរគុណដល់សារមន្ទីរសហរដ្ឋអាមេរិកនិងគណៈប្រតិភូកម្ពុជាដែលនាំឲ្យមានការប្រគល់រូបចម្លាក់ទាំងពីរនេះ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែម។
«លោកអរគុណចំពោះការសម្រេចចិត្តរបស់សារមន្ទីរទី១ ហើយទី២ លោកថ្លែងអំណរគុណដល់ការប្រឹងប្រែងរបស់សមាជិករដ្ឋាភិបាលរបស់លោកហ្នឹងនៃការសុំឲ្យមានមាតុភូមិនិវត្តន៍នៃរូបចម្លាក់របស់យើងមកកាន់មាតុប្រទេសវិញ»។
គេនៅមិនទាន់ដឹងថា តើរូបចម្លាក់ចំណាស់១.០០០ឆ្នាំរបស់កម្ពុជានឹងត្រូវមកដល់មាតុភូមិកម្ពុជានៅពេលណានោះទេ?
លោក ចាន់ តានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីដែលទទួលបន្ទុកកិច្ចការនេះបានឲ្យដឹងថា រដ្ឋាភិបាលកំពុងតែរៀបចំនីតិវិធី ដើម្បីធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណទាំងពីរនេះពីសហរដ្ឋអាមេរិក។
«យើងចង់ឲ្យបានឆាប់ ដូចចំពេលដែលយើងរៀបចំបេតិកភណ្ឌពិភពលោកនៅស្រុកយើង»។
ប្រទេសកម្ពុជាបានបាត់បង់រូបចម្លាក់ប្រាសាទជាច្រើននៅតាមតំបន់នានាជាពិសេសនៅក្នុងខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ។ ការបាត់បង់ទាំងនេះកើតឡើងនៅក្នុងនិងក្រោយអំឡុងសង្គ្រាមស៊ីវិលដែលបានអូសបន្លាយជាងបីទសវត្សរ៍៕