ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារៈមន្ទីរ Metropolitan នឹង​ប្រគល់​រូបចម្លាក់​បុរាណ​ទៅ​ឱ្យ​កម្ពុជា​វិញ


រូប​ចម្លាក់​​នេះ ឈ្មោះ​​ថា​​«ឆ្មាំ​អង្គុយយាម»​
រូប​ចម្លាក់​​នេះ ឈ្មោះ​​ថា​​«ឆ្មាំ​អង្គុយយាម»​

រូបចម្លាក់​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ប្រគល់​មក​ឱ្យ​សារៈ​មន្ទី​រ​នេះកាលពី​ជាង​២០​ឆ្នាំ​មុន​ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​«ឆ្មាំ​អង្គុយយាម»​ជា​ប្រភេទ​ថ្មភក់។

វ៉ាស៊ីនតោន៖​ សារៈ​មន្ទីរ​សិល្បៈ​Metropolitan បាន​យល់​ព្រម​ប្រគល់​រូបចម្លាក់​បុរាណ​ខ្មែរ​សម័យសតវត្សរ៍​ទី១០​ចំនួន​ពីរ​ទៅ​ឱ្យ​ប្រទេស​កម្ពុជា​វិញ​ដោយ​សារតែ​មន្ត្រី​របស់​កម្ពុជា​បាន​ប្រកាស​ថា​វត្ថុ​បុរាណ​ទាំង​ពីរ​នោះ​ត្រូវ​បាន​លួច​ចេញ​ពី​ប្រាសាទ​ក្នុង​ព្រៃ​ក្នុងសម័យ​សង្រ្គាម​អំឡុង​ឆ្នាំ​១៩៧០។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​កាសែត ​New York Times ​នៅ​ថ្ងៃ​សុក្រ​នេះ។

រូបចម្លាក់​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ប្រគល់​មក​ឱ្យ​សារៈ​មន្ទី​រ​នេះកាលពី​ជាង​២០​ឆ្នាំ​មុន​ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​«ឆ្មាំ​អង្គុយយាម»​ជា​ប្រភេទ​ថ្មភក់។

គេនៅ​មិន​ទាន់​ដឹង​ថា​នឹង​ប្រគល់​ទៅ​ឱ្យប្រទេស​កម្ពុជាវិញ​នៅ​ពេល​ណា​នោះ​ទេ​ប៉ុន្តែ​សារៈមន្ទីរ​នេះ​បាន​ប្រាប់​ដល់​មន្ត្រី​កម្ពុជា​ថា​គេ​សង្ឃឹម​ថា​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ នៅ​ក្រោយ​ពី​មាន​ការ​រៀបចំ​សមស្រប​រវាង​ភាគី ទាំងពីរ។

ក្រុម​អ្នកជំនាញ​ជឿថា​រូបចម្លាក់​បុរាណ​នេះ​ក៏​ត្រូវ​បាន​គេ​លួច​ចេញ ពី​ប្រាសាទ​កោះ​កែរ​ដែរ​គឺ​ដូច​គ្នា​នឹង​រូប​ចម្លាក់​មួយ​ដែល​កំពុង​មាន​រឿង​ក្តី​ក្តាំ​ជាមួយ​នឹង​សារៈ​មន្ទីរ​Sothebyដែល​ក្រុម​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក​កំពុង​ប្រឹងប្រែង​ទាមទារ​មក​ឱ្យ​កម្ពុជា​វិញ។
XS
SM
MD
LG