ភ្នំពេញ —
រូបចម្លាក់ខ្មែរនាសតវត្សរ៍ទី១០ចំនួនពីរបានទៅដល់មាតុភូមិអង្គរវិញហើយ កាលពីថ្ងៃអង្គារ តាមការសន្យាសងរូបចម្លាក់ចោរលួចដែលជាករណីដ៏ល្បីល្បាញ។
រូបចម្លាក់ទាំងពីរនេះត្រូវគេដាក់តាំងនៅសារមន្ទីរសីល្បៈ Metropolitan Museum of Art នៅទីក្រុងញូយ៉កជិត២ទសវត្សរ៍។ ស្ថាប័នវប្បធម៌ដ៏ល្បីនៅស.រ.អា.នេះបានស្ម័គ្រចិត្តសងរូបចម្លាក់មួយគូនេះ ដែលគេមើលឃើញថា ធ្វើជាគំរូនៃការអភិរក្សវត្ថុសិល្បៈនៅកន្លែងដើម ដែលត្រូវគេយកចេញដោយមិនមានមូលហេតុច្បាស់លាស់។
ការសងនេះធ្វើឡើង នៅពេលរដ្ឋាភិបាលខ្មែរសុំឲ្យសារមន្ទីរផ្សេងទៀតប្រគល់រូបចម្លាក់ខ្មែរទៅវិញ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានថ្លែងអំណរគុណរដ្ឋាភិបាលស.រ.អា.ចំពោះការប្រគល់រូបចម្លាក់ទាំងពីរនេះ។
មន្ត្រីរដ្ឋាភិបាលខ្មែរ និងព្រះសង្ឃបានធ្វើពិធីទទួលរូបចម្លាក់ដ៏ចំណាស់នេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោកចាន់ តានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីថ្លែងក្នុងពិធីនេះថា៖ «ការប្រគល់រូបចម្លាក់នេះសំខាន់ណាស់សម្រាប់កម្ពុជា សម្រាប់ខ្មែរទាំងអស់។ យើងទទួលបានកេរតំណែលបុព្វបុរសរបស់យើង ដូច្នេះ យើងគួរមានមោទនភាព»។
រូបចម្លាក់នេះជារចនាបទប្រាសាទកោះកេរ នៅខេត្តសៀមរាប ដែលសម្បូរប្រាសាទ។មន្ត្រីនានានិយាយថា រូបចម្លាក់នេះត្រូវគេលួចនៅទសវត្សរ៍១៩៧០។ មន្ត្រីសារមន្ទីរស.រ.អា.បានឲ្យដឹងថា ខ្លួនទទួលបានរូបចម្លាក់នេះរវាងឆ្នាំ១៩៨៧ និង១៩៩២។
លោក Maxwell Hearn ជាប្រធានផ្នែកសិល្បៈអាស៊ីនៅសារមន្ទីរ Metropolitan Museum of Art។ លោកនិយាយថា៖ «យើងមានកិត្តិយសបានចូលរួមក្នុងពិធីសងរូបចម្លាក់ដ៏អស្ចារ្យនេះឲ្យកម្ពុជាវិញ»។
សារមន្ទីរនេះបានប្រកាសកាលពីខែឧសភាថា ខ្លួននឹងប្រគល់រូបចម្លាក់នេះឲ្យកម្ពុជាវិញ ក្រោយពីអ្នកស្រាវជ្រាវរកឃើញភស្តុតាងថា រូបចម្លាក់បុរាណទាំងនេះត្រូវគេនាំចេញខុសច្បាប់។
ច្បាប់កម្ពុជានៅឆ្នាំ១៩៩៣ហាមប្រាមការយកសម្បត្តិវប្បធម៌ចេញពីកម្ពុជាដោយគ្មានការយល់ព្រមពីរដ្ឋាភិបាល។ ដូច្នេះរូបចម្លាក់នាំចេញពីកម្ពុជាក្រោយកាលបរិច្ឆេទនេះគឺត្រូវប្រគល់ឲ្យកម្ពុជាវិញ។ មុនមានច្បាប់ឆ្នាំ១៩៩៣នេះ ក៏មានកិច្ចព្រមព្រៀងតម្រូវឲ្យសងវត្ថុសិល្បៈ ដែលទទួលបានខុសច្បាប់ ហើយដែលនាំចេញដោយគ្មានមូលហេតុ និងឯកសារច្បាស់លាស់ ក្រោយឆ្នាំ១៩៧០ ជាឆ្នាំដែលអ.ស.ប.ធ្វើកិច្ចព្រមព្រៀងអំពីវប្បធម៌ដើម្បីទប់ស្កាត់ការជួញដូរវត្ថុបុរាណ។
លោកចាន់ តានីថ្លែងថា ជាដំបូងរូបចម្លាក់នេះនឹងត្រូវដាក់តាំងនៅទីស្តីការគណៈរដ្ឋមន្ត្រី ពេលមានកិច្ចប្រជុំជាអន្តរជាតិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់ទីភ្នាក់ងារវប្បធម៌អ.ស.ប.នៅខែនេះ។
ក្រោយមក រូបចម្លាក់ទាំងនេះនឹងត្រូវយកទៅរក្សាទុកនៅសារមន្ទីរជាតិនៅភ្នំពេញ។
កន្លងមកដោយសារសង្គ្រាម ដែលបង្កអសន្តិសុខសង្គម និងនយោបាយ អំពើចោរកម្មលួចវត្ថុបុរាណខ្មែរបានរាលដាលខ្លាំងពីទសវត្សរ៍១៩៧០ដល់១៩៩០។ វត្ថុបុរាណខ្មែរជាច្រើនត្រូវលួចឆ្លងកាត់ប្រទេសថៃ៕