ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ប៉ូលិស​បដិសេធ​ថា​មិន​បាន​បាញ់​កម្មករ​នៅ​បាវិត​ទេ


នៅក្នុង​ព្រឹត្តិការណ៍​ពេល​នោះ​យ៉ាង​តិចមាន​កម្មការិនី​ចំនួន​បីនាក់​គឺ​កែវ នា ​នុត សាខន ​និង​ប៊ុន ចិន្តា​បាន​រង​របួស​ដោយសារ​ការបាញ់​ដោយ​គ្រាប់​កាំភ្លើង។​
នៅក្នុង​ព្រឹត្តិការណ៍​ពេល​នោះ​យ៉ាង​តិចមាន​កម្មការិនី​ចំនួន​បីនាក់​គឺ​កែវ នា ​នុត សាខន ​និង​ប៊ុន ចិន្តា​បាន​រង​របួស​ដោយសារ​ការបាញ់​ដោយ​គ្រាប់​កាំភ្លើង។​

លោក​ហ៊ីង ប៊ុនជា​ព្រះរាជ​អាជ្ញាដែល​កាន់​សំណុំរឿង​នេះបាន​និយាយថា​នៅថ្ងៃ​ពុធ​ស្អែកនេះ​សំណុំរឿង​នេះ​និងបញ្ជូន​ទៅ​សាលាឧទ្ទរណ៍​ដើម្បី​ពិនិត្យ​សើរើឡើង​វិញ។

ភ្នំពេញ៖ មន្ត្រី​ប៉ូលិស​មួយរូប​បាន​បដិសេធ​ភ្លាមៗ​ថាលោកមិនជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​កម្មការិនី​ចំនួន​បីនាក់​ឱ្យរង​របួស​ទេ​ហើយ​លោក​បាន​ប្រកាស​ទាមទារ​រកយុត្តិធម៌​ចំពោះ​ការ​ចោទប្រកាន់​នេះ។​

ការ​បដិសេធ​នេះបាន​ធ្វើ​ឡើង​មួយថ្ងៃ​បន្ទាប់​ពី​នាយកដ្ឋាន​បុគ្គលិក​របស់​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលម៉ិញ​នេះ​បាន​កោះហៅ​លោក ស ចាន់​ថា​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​អធិការ​ប៉ូលិស​ក្រុង​បាវិត​មកសាក​សួរ​ពីបទ​សង្ស័យ​ថា​បាន​បង្ក​របួស​ស្នាម​ដល់​ជន​រងគ្រោះ​កម្មការិនី​ចំនួន​បីនាក់។​

លោក ស ចាន់ថា​បានប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​នៅថ្ងៃ​អង្គារ​នេះ​ថា​លោក​មិនបានបាញ់​កម្មការិនី​ទាំង​បី​នាក់​នោះ​ទេ។ ​លោក​បាន​ចោទសួរ​ថា​លោក​ឈូក បណ្ឌិត​ត្រូវ​បាន​ដឹងជាទូទៅ​ថា​បាន​បាញ់​កម្មការិនី​ចំនួន​បីនាក់​ឱ្យរងរបួស​ហេតុ​អ្វីបាន​ជាតុលាការ​ចោទ​ប្រកាន់​លោក​ពី​បទបង្ក​របួស​ស្នាម​ទៅវិញ។​

លោក​បាន​និយាយ​ថា​នៅថ្ងៃ​កើត​ហេតុ​លោក​នៅក្នុង​រោងចក្រ​មួយផ្សេង​ដែល​នៅ​ចម្ងាយ​ប្រមាណ​ជាង៥០០ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​ហើយ​លោក​គ្មាន​អាវុធ​នៅជាប់​នឹង​ដៃទេ​គឺលោក​កាន់​តែ​ដំបង​ឈើ​មួយ​តែ​ប៉ុណ្ណោះ។​លោក​បាន​និយាយ​ថា​អធិការ​ប៉ូលិស​បាន​បញ្ជា​ឱ្យលោក​យាម​ការពារ​រថយន្ត​ពន្លត់​អគ្គិភ័យ​ហើយ​លោក​មិនបាន​បង្ក្រាប​ទៅលើ​ក្រុម​កម្មករ​ទេ។​

«រឿង​កើត​ឡើង​នៅ​រោងចក្រ​កៅ​វ៉េ​បែរ​ជា​ខ្ញុំ​នៅរោង​ចក្រ​ស៊ីកូ​មាន​បញ្ហា​ទៅវិញ។​ហើយ​កម្មករ​របួស​ស្នាម​នៅ​រោងចក្រ​កៅវ៉េ​នេះ​ទេ។​ពីព្រោះ​អី​បំភ្លើស​ពី​ការ​ពិតពេក»។​

លោក​ បែន វិបុល​អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក​របស់​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ថា​លោក​មិន​បាន​ដឹង​ពី​ករណី​កោះហៅ​នេះ​ទេ​ហើយ​លោក​បាន​បង្វែរ​សំណួរ​ឱ្យទៅ​សួរ​លោក​ប្រធាន​នាយក​ដ្ឋាន។​

«ខ្ញុំអត់ច្បាស់​ដែរ​ពីព្រោះ​ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​ចេញ​ទៅ​ខេត្ត។​បង​ប្រធាន​គាត់​ចេញ​ទៅ​វៀតណាម»​។​

លោក ចាន់ អ៊ាន​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​មហាផ្ទៃ​មិនអាច​ស្នើសុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ។​

កាលពី​ថ្ងៃទី​២០ខែ​កុម្ភៈ​ឆ្នាំ​២០១២​មាន​ក្រុមកម្មកររោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃខេត្ត​ស្វាយរៀង​បានធ្វើ​បាតុកម្ម​ដ៏​រំជើប​រំជួល​មួយ​ដើម្បី​ទាម​ទារ​លក្ខខណ្ឌ​ការងារ។ ​នៅក្នុង​ព្រឹត្តិការណ៍​ពេល​នោះ​យ៉ាង​តិចមាន​កម្មការិនី​ចំនួន​បីនាក់​គឺ​កែវ នា ​នុត សាខន ​និង​ប៊ុន ចិន្តា​បាន​រង​របួស​ដោយសារ​ការបាញ់​ដោយ​គ្រាប់​កាំភ្លើង។​

ក្រោយ​មក​ខ្មាន់​កាំភ្លើង​ត្រូវបាន​លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់ថា​គឺលោក​ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​ជាអ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​ប្រហារ​មក​លើ​ក្រុម​កម្មករ។​

តុលាការ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​១៤​ខែធ្នូ​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ករណី​លោក​ឈូក បណ្ឌិត​ដែល​បង្ក​ឱ្យមាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ជន​រងគ្រោះ​និង​អង្គការ​សង្គម​ស៊ីវិល​ថា​ជា​ការជ្រៀត​ជ្រែក​របស់​អំណាច​សាធារណៈ​លើ​ប្រព័ន្ធ​យុត្តិធម៌​និង​បាន​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​ក្រុម​កម្មករ។​

លោក​អ៊ុក សាវុធ​អគ្គព្រះរាជ​អាជ្ញា​របស់​សាលា​ឧទ្ទរណ៍​ត្រូវបាន​កាសែត​ក្នុង​ស្រុក​បានរាយការណ៍​ថា​បាន​ប្តឹងទាស់​ចំពោះ​ករណី​ទម្កាក់​ចោល​ការចោទប្រកាន់​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង។​

លោក​ហ៊ីង ប៊ុនជា​ព្រះរាជ​អាជ្ញាដែល​កាន់​សំណុំរឿង​នេះបាន​និយាយថា​នៅថ្ងៃ​ពុធ​ស្អែកនេះ​សំណុំរឿង​នេះ​និងបញ្ជូន​ទៅ​សាលាឧទ្ទរណ៍​ដើម្បី​ពិនិត្យ​សើរើឡើង​វិញ។

«សាលាឧទ្ធរណ៍​គេអ្នក​មើល​អំពីអង្គហេតុ​នោះឡើងវិញ។​តើ​ដីការ​ដំណោះស្រាយ​ហ្នឹង​វាត្រឹមត្រូវ​ដែរ​ឬ​អត់»។​
លោក​សុរិយា ប្រសាទស៊ូ​ប៊ែ​ឌី ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពីចុង​ខែធ្នូ​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ និទណ្ឌ​ភាព​ក្នុង​ប្រទេស​កម្ពុជា។ ការលើកឡើង​នេះ​ធ្វើឡើង​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​មុនពេលដែល​តុលាការ​ខេត្ត​ស្វាយរៀង​ លើកលែង​ការចោទ​ប្រកាន់​ប្រឆាំង​ទៅ​នឹង​លោក​ឈូក បណ្ឌិត៕​
XS
SM
MD
LG