ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បញ្ជូន​កង​រក្សា​សន្តិភាព​របស់​ខ្លួន​ទៅ​ប្រទេស​លីបង់

កម្ពុជា​ធា្លប់​បាន​បញ្ជូន​កង​កម្លាំង​ដោះ​មីន​ទៅ​ចូល​រួម​បេសកម្ម​របស់​អង្កការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​បាន​រងគ្រោះ​ដោយសារ​សង្គ្រាម​ដូចជា​ប្រទេស​ស៊ូដង់​ ប្រទេស​ឆាត​ អាហ្វិក​កណ្តាល​និង​ប្រទេស​លីបង់។​

កម្លាំង​វិស្វកម្ម​ចំនួន​២០​នាក់​នេះ​​គឺ​ជា​កង​កម្លាំង​នាំ​មុខ​ដើម្បី​រៀប​ចំ​មុន​សម្រាប់​កង​ធំ​ចំនួន​១៩៨​នាក់​ផ្សេង​ទៀត​​ដែល​គ្រោង​ចេញ​ដំណើរ​ទៅ​នៅ​ចុង​ខែ​វិច្ឆកា​នេះ។​

ភ្នំពេញ៖ កង​កម្លាំង​វិស្វកម្ម​មួក​ខៀវ​របស់​កម្ពុជា​ចំនួន​២០​នាក់​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ទៅ​ចូល​រួម​បេសកម្ម​រក្សា​សន្តិ​ភាព​របស់​អង្កការ​សហ​ប្រជា​ជាតិ​ក្នុង​ប្រទេស​លី​បង់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា។​
លោក​ឧត្តម​សេនីយ​ទោ អ៊ុំ វ៉ាន់​ថា​ អគ្គ​នាយក​រង​ទទួល​បន្ទុក​ផ្នែក​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៃ​មជ្ឃ​មណ្ឌល​ជាតិ​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិ​ភាព​បាន​មាន​ប្រសាសន៍​ថា កម្លាំង​វិស្វកម្ម​ចំនួន​២០​នាក់​នេះគឺ​ជា​កង​កម្លាំង​នាំ​មុខ​ដើម្បី​រៀប​ចំ​មុន​សម្រាប់​កង​ធំ​ចំនួន​១៩៨​នាក់​ផ្សេង​ទៀតដែល​គ្រោង​ចេញ​ដំណើរ​ទៅ​នៅ​ចុង​ខែ​វិច្ឆកា​នេះ។​
លោក​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អា​មេរិក​ដោយ​មិន​អនុញ្ញាត​ឲ្យ​យក​សំឡេង​ទៅ​ប្រើ​ក្នុង​វិទ្យុ​ថា​នេះ​ជា​លើក​ទី៣​ហើយ​ដែល​កម្ពុជា​បាន​បញ្ជូន​កម្លាំង​វិស្វកម្ម​ដើម្បី​ទៅ​ចូល​រួម​ផ្នែក​កិច្ចការ​មនុស្សធម៌​របស់​អង្គការ​សហ​ប្រជាជាតិ។​
លោក​បាន​មាន​ប្រសាសន៍​ថា​កម្លាំង​ថ្មី​នេះ​នឹង​ជួយ​សាង​សង់​សំណង់​ផ្តេក​និង​សំណង់​បញ្ឈរ​ និង​បោស​សម្អាត​មីន​ដោយ​ដៃ​និង​គ្រឿង​ចក្រ។​
ពិធី​រៀបចំ​បញ្ជូន​កង​កម្លាំង​វិស្វកម្ម​កម្ពុជា​ត្រូវ​បា​ន​ធ្វើ​ឡើង​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ពី​ក្រសួង​ការ​ពារ​ជាតិ។
កម្ពុជា​ធា្លប់​បាន​បញ្ជូន​កង​កម្លាំង​ដោះ​មីន​ទៅ​ចូល​រួម​បេសកម្ម​របស់​អង្កការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​បាន​រងគ្រោះ​ដោយសារ​សង្គ្រាម​ដូចជា​ប្រទេស​ស៊ូដង់​ ប្រទេស​ឆាត​ អាហ្វិក​កណ្តាល​និង​ប្រទេស​លីបង់។​
លោក​ឧត្តម​សេនីយ​ទោ​អ៊ុំ វ៉ាន់ថា បាន​និយាយ​ថា​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​បញ្ជូន​កម្លាំង​វិស្វកម្ម​ចំនួន​ជាង​១.០០០​នាក់​ហើយ​ដើម្បី​ទៅ​ចូល​រួម​ក្នុង​បេសកម្ម​របស់​អង្កការ​សហ​ប្រជាជាតិ​នៅ​ក្រៅ​ប្រទេស។ លោក​បាន​បញ្ជាក់​ថា នេះ​ជា​មោទនភាព​មួយ​ដែល​កម្ពុជា​ពី​មុន​ឆ្នាំ​១៩៩៣​ធ្លាប់​តែ​ទទួល​កង​ទ័ព​មួក​ខៀវ​មក​ជួយ​រៀបចំ​ការ​បោះ​ឆ្នោត តែ​ពេល​នេះ​កម្ពុជា​បញ្ជូន​កង​ទ័ព​របស់​ខ្លួន​ទៅ​ចូល​រួម​បេសកម្ម​របស់​អង្កការ​សហ​ប្រជា​ជាតិ​វិញ​ម្តង៕​
XS
SM
MD
LG