ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាលុប​ចោល​ផែនការ​បង់​ប្រាក់​នៅ​គុក​ដូច​សណ្ឋាគារ


រូបឯកសារ៖ ឆ្មាំ​យាម​ពន្ធនាគារ​ព្រៃស (ពិន ស៊ីសុវណ្ណ/VOA)
រូបឯកសារ៖ ឆ្មាំ​យាម​ពន្ធនាគារ​ព្រៃស (ពិន ស៊ីសុវណ្ណ/VOA)

លោក ​ស ខេង ​រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ ​បានចាត់​ទុក​មជ្ឈមណ្ឌល​ឃុំឃាំង​ថ្មី​ ដូចជា ​សណ្ឋាគារ​ ហើយ​​កាល​ពីពេល​មុន លោកខៀវ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​ហៅ​មជ្ឈមណ្ឌលឃុំឃាំង​ថ្មី​នោះ​ថា ​«ជា​គុក​ផ្កាយ​៥»។​

​រដ្ឋាភិបាល​កម្ពុជា​នឹង​លុបចោល​គម្រោងគុកសណ្ឋាគារ​ដ៏​ចម្រូង​ចម្រាស។ នេះ​តាម​ក្រុម​មន្រ្តី​ក្រសួងមហាផ្ទៃ។

រដ្ឋាភិបាលបាន​ប្រកាស​នៅ​ដើម​ខែ​នេះ​ថា ខ្លួននឹង​បើក​មជ្ឈមណ្ឌល​ឃុំឃាំង​ថ្មី​នៅ​ពេល​ឆាប់​ៗនេះ​ ដែល​ពួក​អ្នក​ទោស​អាច​បង់​ប្រាក់​ស្នាក់នៅ​ទី​នោះ​បាន។ មជ្ឈមណ្ឌល​ឃុំឃាំង​ថ្មី​នោះ ​ត្រូវ​បាន​គេ​និយាយថា ​មាន​ផាសុខភាព​ជាង​បន្ទប់តូច​ៗ​ធម្មតា​នៅឯ​មជ្ឈមណ្ឌល​ឃុំឃាំងព្រៃសដែល​ត្រូវបាន​គេ​រិះគន់​ថា ​ផ្ទុក​អ្នក​ទោស​ច្រើនពេក។​

លោក ​ស ខេង ​រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ ​បានចាត់​ទុក​មជ្ឈមណ្ឌល​ឃុំឃាំង​ថ្មី​ ដូចជា ​សណ្ឋាគារ​ ហើយកាល​ពីពេល​មុន លោកខៀវ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​បាន​ហៅ​មជ្ឈមណ្ឌលឃុំឃាំង​ថ្មី​នោះ​ថាជា ​«​គុក​ផ្កាយ​៥»។​ ការសាង​សង់​នោះ បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០១៧ ​ដោយ​ក្រុមហ៊ុន Kunn Rekon Holding Co Ltd។

ក៏ប៉ុន្តែការណ៍​នេះ​បានផ្លាស់ប្តូរ ​លោក នុត ​សវនា ​អ្នកនាំ​ពាក្យអគ្គនាយកដ្ឋានពន្ធនាគារ​របស់​ក្រសួង​មហាផ្ទៃ ​បាន​ប្រាប់ VOA ថា ផែនការទាំង​នោះ ឥឡូវនេះត្រូវបាន​បោះ​បង់​ចោល ដោយ​កំពុង​រង់ចាំ​ការ​ជូន​ដំណឹង​ផ្លូវការ។

​លោកបាន​និយាយថា «​ខ្ញុំ​គិតថា ទស្សនៈ​បង់​ប្រាក់​ស្នាក់​នៅក្នុង​គុកថ្មី ​បាន​ត្រូវ​លុបចោល។ ក៏ប៉ុន្តែ ​យើង​ ត្រូវការ​ធ្វើ​ទៅតាម​ដំណើរការផ្លូវការដោយ​ការ​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​ថា ​នឹង​មិនមាន​គុកដែល​ត្រូវបង់​ប្រាក់​នោះ​ទៀត​ទេ»។

លោក​សវនាបាន​បដិសេធបរិយាយតទៅទៀត​អំពី​មូលហេតុ​នៃ​ការលុប​ចោល​ផែនការ​នោះ ​ហើយ VOA ​បាន​ប៉ុន​ប៉ង​ជា​ច្រើន​ដង​ដើម្បី​ទាក់​ទង​លោក​ដើម្បី​ធ្វើ​អត្ថាធិប្បាយ​ ក៏ប៉ុន្តែមិន​បាន​ទទួល​ជោគជ័យ។

ពី​ដំបូង ​លោក​សវនាបាន​ពន្យល់​ថា ​រដ្ឋាភិបាល​មាន​ការ​ព្រួយ​កង្វល់​ថា ​ក្រុម​ហ៊ុន Kunn Rekon Holding Co Ltd មិន​អាច​បំពេញ​ទៅតាម​បទដ្ឋានអន្តរ​ជាតិ​និង​ជាតិ​ចំពោះ​គុកថ្មី​នោះ​ ដែលកាល​ពី​ដំបូងត្រូវ​បាន​គេគ្រោង​ធ្វើ​ឡើង​ដើម្បី​ផ្ទុក​អ្នក​ទោស​៤រយនាក់៕

XS
SM
MD
LG