ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ករណី​ឆ្លង​កូវីដ​នៅ​កម្ពុជា​ឡើង​ដល់​១២៨​ រួម​ទាំង​ករណី​រក​ឃើញ​ថ្មី​២​ចុង​ក្រោយ


រូបឯកសារ៖ មនុស្ស​ម្នាពាក់​ម៉ាស់ដើរ​នៅតាម​សួន​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ មនុស្ស​ម្នាពាក់​ម៉ាស់ដើរ​នៅតាម​សួន​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)

ពេល​តេស្ត​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នេះ​​ បុរស​ទាំង​ពីរ​នាក់​ទើប​វិល​ត្រឡប់​មក​ពី​ប្រទស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មិថុនា ​ឆ្នាំ​២០២០។​

ប្រទេស​កម្ពុជា ​កាល​ពី​ចុង​សប្តាហ៍​ បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​២​ករណី​ទៀត​ទៅ​លើ​បុរស​ពីរ​នាក់ ​ដោយ​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​ក្នុង​ប្រទេសកើន​ដល់​១២៨ ​នាក់។

ក្រសួង​សុខាភិបាលបាន​បញ្ជាក់​ថា ​ករណី​វិជ្ជមាន​ចុង​ក្រោយ​បំផុត​ទាំង​ពីរ​នេះ​កើត​លើ​បុរស​ខ្មែរអាយុ​២៩​ ​ឆ្នាំ ​និង​អាយុ​២២ ឆ្នាំ ដែល​អ្នក​ទាំង​ពីរមាន​ទីលំនៅ​ក្នុង​ខេត្ត​កំពង់ចាម។​

ពេល​តេស្ត​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នេះ បុរស​ទាំង​ពីរ​នាក់​ទើប​វិល​ត្រឡប់​មក​ពី​ប្រទស​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា ​ឆ្នាំ​២០២០។​

បច្ចុប្បន្ន​ បុរស​ទាំង​ពីរ​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ក្នុង​ទីក្រុង​ភ្នំពេញ។ បុរស​ខ្មែរ​ម្នាក់​ទៀត​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន​ហើយ​បាន​ឆ្លងកូវីដ​ដែរ​នោះ​ ក៏​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ​នៅ​ក្នុង​មន្ទីរពេទ្យ​តែមួយ​នោះ។​

ចំណែក​អ្នក​ឆ្លង​វីរុស​នេះ​១២៥​ នាក់​ផ្សេង​ទៀត ​បាន​ជាសះស្បើយ​វិញ​ហើយ។ ​នេះ​បើផ្អែក​តាម​ក្រសួង​សុខាភិបាល​កម្ពុជា៕

XS
SM
MD
LG