ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជារក​ឃើញ​​ជន​បរទេស​១នាក់​​ឆ្លង​វីរុស​កូរ៉ូណា ករណីសរុប​កើន​ដល់​១១៥

រូបឯកសារ៖ ស្ត្រីពីរនាក់ពាក់ម៉ាស់ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា១​នាក់​ទៀត​ ដែល​ជា​ជន​បរទេស នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ទៅ​១១៥។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ។

ក្រសួង​បញ្ជាក់​ថា ជន​បរទេសនោះ គឺ​ជា​ស្រ្តី​ទេសចរ​ជនជាតិ​វៀតណាម អាយុ​២៧​ឆ្នាំ មក​ពី​ប្រទេស​វៀតណាម។ ស្រ្តី​ម្នាក់​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។ បើ​តាម​ក្រសួង​សុខាភិបាល ស្រ្តី​រូប​នោះ​បាន​ចេញ​ពី​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ទៅ​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​២ ខែមីនា ហើយ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១០ ខែមីនា។ ស្រ្តី​នោះ​មាន​មិត្ត​ប្រុស​ជនជាតិ​ចិន ដែល​បាន​ចេញ​ពី​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែមេសា។ ក្រសួង​មិន​បាន​បញ្ជាក់​ថា​តើ​បុរសជា​ជនជាតិ​ចិន​នោះ​ ចេញ​ទៅ​ប្រទេស​ណា​នោះ​ទេ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែល មនុស្ស​៥​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។ គិ​ត​ត្រឹម​ថ្ងៃ​អង្គារ​នេះ សរុបអ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៥៨នាក់​៕

XS
SM
MD
LG