ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ធ្វើ​មាតុភូមិនិវត្តន៍​អដិ្ឋធាតុ​ទាហាន​អាមេរិក​បី​នាក់​បាត់​ខ្លួន​នៅ​សម័យ​សង្គ្រាម

ទាហាន​អាមេរិក​បួន​​នាក់​សែង​មឈូស​​ដែល​ត្រូវ​រុំ​ដោយ​ទង់ជាតិ​សហរដ្ឋ​អាមេរិក ហើយ​ដែល​មាន​តម្កល់​អដ្ឋិធាតុ​​គេ​សង្ស័យ​ថា​ជា​របស់​អតីត​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​សម័យ​សង្គ្រាម នៅ​ក្នុង​ពិធី​មួយ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៤។ អដ្ឋិធាតុ​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​។ (AP Photo/Heng Sinith)

ពិធី​មួយ​បាន​ត្រូវ​ធ្វើ​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​អ្វី​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ជា​អដ្ឋិធាតុ​ទាហាន​អាមេរិកាំង​៣នាក់ដែល​បាន​បាត់​ខ្លួន​ក្នុង​ពេល​បំពេញ​បេសកកម្ម​កាល​ពី​៤០​ឆ្នាំ​មុន​ក្នុង​សង្គ្រាម​វៀតណាម។

អដ្ឋិធាតុ​បាន​ដាក់​ក្នុង​ក្តារ​មឈូស​៣​គ្រប​ទង់​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ត្រូវ​ដឹក​តាម​យន្តហោះ​ដឹក​ទំនិញ​យោធា​លេខ C-17 ​ទៅ​កាន់​កោះ​ហាវ៉ៃ ​ដែល​នៅ​ទី​នោះអដ្ឋិធាតុ​ទាំង​នោះ ​នឹង​ត្រូវ​ធ្វើ​ការ​សាកល្បង DNA ​ដើម្បីព្យាយាម​បញ្ជាក់​ពីអត្តសញ្ញាណរបស់​អដ្ឋិធាតុ​ទាំង​នោះ។

ជន​ជាតិ​អាមេរិកាំង​៩០​នាក់​ ​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ថាបាន​បាត់​ខ្លួនក្នុង​ពេល​បំពេញ​បេសកកម្មក្នុង​ប្រទេស​កម្ពុជា​ពី​សង្គ្រាម​វៀត​ណាម​ ​ដែល​បាន​បញ្ចប់​ក្នុង​ឆ្នាំ​១៩៧៥ ​ក៏ប៉ុន្តែ ​មាន​តែ​អដ្ឋិធាតុ៣៧​នាក់​គត់ ​បាន​ត្រូវ​រក​ឃើញហើយ​នឹង​កំណត់​អត្តសញ្ញាណ។

​អដ្ឋិធាតុ​ថ្មីៗ​បំផុត​នេះ ​បាន​ត្រូវ​រក​ឃើញក្នុង​ខេត្ត​កំពង់​ចាម។ ​កងទ័ព​សហរដ្ឋ​អាមេរិក​ ​បាន​ចូល​លុកលុយក្នុង​រយៈ​ពេល​ខ្លី​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧០​ហើយ ​បាន​ទម្លាក់​គ្រាប់​បែក​លើ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៦៩​ដល់​ឆ្នាំ​១៩៧៣៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG