ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រងគ្រោះ​ជម្លោះ​ដីធ្លី​នៅ​បឹងកក់​សុំ​ព្រះ​​មហាក្សត្រ


ក្រុម​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​ងាក​មកសុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ដើម្បី​សុំឲ្យ​ដោះ​លែងប្រជាពលរដ្ឋតំបន់បឹងកក់១៥នាក់ដែលត្រូវបានតុលាការ​ចោទប្រកាន់​ពាក់​ព័ន្ឋ​រឿង​វិវាទដីធ្លី​រួចបានបញ្ជូនទៅ​ឃុំឃាំង​នៅ​ពន្ឋនាគារ​ព្រៃសរ។

ក្រុមអ្នកតវ៉ា​ដោយ​មាន​ការ​ចូល​រួម​ពី​កុមារ​តូចៗ​បាន​មក​ប្រមូល​ផ្តុំគ្នា​នៅ​ពី​មុខ​ព្រះបុរមរាជ​វាំង​បន្ទាប់​ពី​ពួកគេបាន​មក​តវ៉ា​នៅ​ពី​មុខ​រដ្ឋ​សភា​ដើម្បី​ឲ្យ​រដ្ឋ​សភា​ពន្លឿន​ការ​ដោះ​ស្រាយ​នៅ​តំបន់​បឹងកក់។​

កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា​កន្លង​ទៅ​នេះ​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹងកក់​បាន​ដាក់​ញាត្តិ​ជូន​រដ្ឋ​សភា​បន្ទាប់​មក​ទៀត​បាន​ដាក់​ញាត្តិ​ទៅ​ក្រសួង​យុត្តិធម៌​ដើម្បី​សុំអន្តរាគមន៍​ដោះ​លែង​អ្នក​ភូមិ​១៥​នាក់​ដែល​កំពុងជាប់​ឃុំ។

ការ​ដាក់​ញាត្តិរបស់​អ្នក​ភូមិបឹងកក់​រយៈ​ពេល​ជាង​មួយសប្តាហ៍​មក​ហើយ​ទាំង​រដ្ឋ​សភា​និង​ក្រសួង​យុត្តិធម៌​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​របស់​ពួកគេ​នៅ​ឡើយ។

ក្រុម​អ្នកភូមិ​បាន​ធ្វើ​ដំណើរដោយថ្មើរជើងពីមុន​រដ្ឋ​សភាមកតវ៉ានៅ​ពីមុខព្រះបុរមរាជវាំង​ដើម្បី​ឲ្យ​ព្រះមហាក្សត្រ​ជួយអន្តរាគមន៏។​

«សុំ​ឲ្យ​ព្រះមហាក្សត្រ​ជួយ​អន្តរាគមន៍​អ្នក​ទាំង​១៥​នាក់​ផង»

ការស្រែកតវ៉ារបស់អ្នក​ភូមិ​បឹងកក់​ភាគ​ច្រើន​ជា​កុមារ​គ្មាន​ឃើញ​មន្ត្រី​ព្រះ​បុរមរាជ​វាំង​ណា​ម្នាក់​ចេញមក​ដោះ​ស្រាយ​ទេ។ក៏ប៉ុន្តែ​ផ្ទុយទៅវិញ​មានកំលាំង​ប៉ូលីស​មក​រុញ​ច្រាន​ពួកគេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​បរិវេណ​ព្រះបុរមរាជវាំង។​

លោកមឿន តុលា ប្រធានកម្មវិធីសិទ្ឋិការងារ​នៃមជ្ឃមណ្ឌលអប់រំច្បាប់​សម្រាប់​សហគមន៍​បាន​សម្តែង​ការ​ព្រួយបារម្មណ៍​ថា​ការ​ចូល​រួម​របស់​កុមារ​ទៅ​អនា​គត​ពួកគេ​អាច​ប៉ះ​ពាល់​ដល់​ជំងឺ​សរសៃ​ប្រាសាទនឹង​ជំងឺបាក់ស្បាត។

«យើង​បារម្ភ​មែន​ទែន​ពាក់​ព័ន្ឋ​នឹង​ក្មេង​ហ្នឹង​ជា​សរសរ​ទ្រូង​ នៅថ្ងៃក្រោយទៅ​គាត់​ជា​សរសរ​ទ្រូង​នៃ​ប្រទេស​ជាតិ​យើង​។ហើយ​ប្រសិនណា​បើ​រដ្ឋាភិបាល​ទុក​បញ្ហាហ្នឹង​ឲ្យ​ រងគ្រោះកាន់​តែច្រើន។ ខ្ញុំបារម្ភ​ធនធាន​មនុស្សយើង​ទៅ​ថ្ងៃក្រោយ​តើ​សរសរ​ទ្រូង​យើង​មាំ​ ឬជា​សរសរ​ខ្លឹម​ឬ​ក៏​សរសរ»។ បន្ទាប់​ពីការ​ចាប់​ខ្លួនអ្នក​ភូមិ​១៥​នាក់​ដាក់​ពន្ឋនាគារ​។ក្រុមប្រជា​ពលរដ្ឋ​ដែល​បាន​បាត់​បង់​ឪពុក​ម្តាយ​ប្រពន្ឋ​ និង​កូន​បាន​មក​តវ៉ា​ជាបន្តបន្ទាប់​ដូចជា​នៅ​ពីមុខពន្ឋនាគារ​ព្រៃសរ មុខ​តុលាការ​ក្រុងភ្នំពេញ ក្រសួង​យុត្តិធម៌ និងពី​មុខ​រដ្ឋ​សភា។​

លោក​មឿន តុលា​បាន​បញ្ជាក់​ថា ការ​តវ៉ានេះ​អាច​នឹង​រីក​ធំឡើងៗ​ប្រសិន​បើ​រដ្ឋា​ភិបាល​មិន​បាន​ដោះ​ស្រាយ​តាម​ការ​ទាម​ទារ​របស់​ប្រជា​ពលរដ្ឋ។

ក្រុម​អង្កការស​ង្គម​ស៊ី​វិល​បាន​ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​កាល​ពី​សប្តាហ៍មុន​បន្ទាប់​ពី​រដ្ឋាភិបាល​បានចាប់​ប្រជាជន​១៥​នាក់​ដាក់​ពន្ឋនាគារ។

យោង​តាម​របាយការណ៏​របស់​សមាគម​សិទ្ឋិ​មនុស្ស​អាដហុក មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៤៩​នាក់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋា​ភិបាល​បាន​ចាប់​ខ្លួន​ក្នុង​រឿង​វិវាទ​ដី​ធ្លី។ក្នុង​នោះមាន​១៦​នាក់​ត្រូវ​បាន​ដោះ​លែង​ ហើយ​នៅ​សល់​តែ​៣៣​នាក់​ទៀត​ប៉ុណ្ណោះ​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ឋនាគារ​នៅ​ឡើយ៕

XS
SM
MD
LG