ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​លើក​ពេល​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​ទៅ​ឆ្នាំ​ក្រោយ ដោយសារ​កូវីដ១៩


រូបឯកសារ៖ មេដឹកនាំ​អាស៊ី និង​អ៊ឺរ៉ុប​នៅ​សម័យ​ប្រជុំ​កំពូល​អាស៊ី - អឺរ៉ុប (ASEM) នៅ​ប្រទេស​ម៉ុងហ្គោលី កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦។

ប្រទេស​​កម្ពុជា ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣​​​​​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ​បាន​ស្នើ​​លើក​ពេល​កិច្ចប្រជុំ​នេះ​ទៅ​​​ឆ្នាំ​ក្រោយ​វិញ ដោយ​លើក​ហេតុផល​អំពី​ផល​ប៉ះពាល់​នៃ​ការ​រីករាល​ដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

ប្រទេស​កម្ពុជា​ បាន​សម្រេច​លើក​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះនៅ​ខែ​វិច្ឆិកា​ខាង​មុខ ​ទៅ​ធ្វើ​នៅឆ្នាំ​ក្រោយ​វិញ ដោយ​លើក​ហេតុផល​អំពី​ផល​ប៉ះពាល់​នៃ​ការ​រីករាល​ដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

ការ​សម្រេច​នេះ ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​របស់ឧត្តម​មន្ត្រី​អាស៊ី-អឺរ៉ុប​តាម​ប្រព័ន្ធ​វីដេអូ​កាល​ពី​ថ្ងៃ​ទី​២​ និង​៣​ ខែ​កក្កដា ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្តាហ៍​ បាន​សរសេរ​ថា៖​ «ដោយសារ​តែ​ផលវិបាក​អាក្រក់​នៃ​ការ​រីករាល​ដាលនៃ​ជំងឺ​កូវីដ១៩ ​ឧត្តម​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​ទាំង​អស់​បាន​បង្ហាញ​ការ​ឯកភាព​ប្រកប​ដោយ​ស្មារតី​យោគយល់​និង​គាំទ្រ​ជា​ឯកច្ឆ័ន្ទ ចំពោះ​សំណើ​របស់​កម្ពុជា​សុំ​លើក​ពេល​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣​នេះ ទៅ​ប្រព្រឹត្ត​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២១​វិញ»។​

កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប គឺ​ជា​វេទិកាពិភាក្សា​នយោបាយ​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៦​ ដោយ​មាន​ដៃ​គូសន្ទនា​ចំនួន​៥៣​ចូលរួម រួម​ទាំង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន​២១​ និង​តំបន់​អឺរ៉ុប​ចំនួន​៣០​ និង​លេខាធិការដ្ឋាន​អាស៊ានព្រម​ទាំង​គណៈ​កម្មការអឺរ៉ុប​ផង​ដែរ។​

កម្ពុជា​បាន​គ្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣​នេះ​ក្រោម​មូលបទ​«ការ​ពង្រឹង​ពហុនិយម​ដើម្បី​កំណើន​រួម​គ្នា» ​នៅ​រាជធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី​១៦​ដល់​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២០៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG