ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ចិន​និងរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ពិភាក្សាពង្រឹង​ទំនាក់ទំនង​


រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ពិភាក្សាគ្នានានៅវិមានរដ្ឋាភិបាល Zhongnanhai ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Florence Lo/Pool)
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ពិភាក្សាគ្នានានៅវិមានរដ្ឋាភិបាល Zhongnanhai ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Florence Lo/Pool)

លោក លី កេឈាំង ​(Li Keqiang) នាយករដ្ឋមន្ត្រីចិន ​បានជួបពិភាក្សា​ជាមួយ​លោក​ ប្រាក់ សុខុន ​ឧប​នាយក​រដ្ឋមន្ត្រី ​និងជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ​កាលពី​ថ្ងៃសុក្រ ​ដោយ​អំពាវនាវឱ្យ​មាន​ចំណង​ទាក់ទង​និងកិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ជិត​ស្និទ្ធក្នុង​ក្រប​ខណ្ឌថ្នាក់​តំបន់។

ក្នុង​ការសាទរ​ដល់​កម្ពុជា​ ​លោក ​លី កេឈាំង ​បាន​និយាយ​ថា ​ប្រទេស​ចិន​គាំទ្រ​កម្ពុជា​ក្នុង​ការ​ជ្រើស​រើស​ផ្លូវ​អភិវឌ្ឍន៍ ​ស្របតាមស្ថាន​ភាពជាតិ​របស់ខ្លួន។ ​លោកបាន​និយាយ​ថា ​ប្រទេស​ចិនត្រៀម​ខ្លួន​រួចជា​ស្រេច​ដើម្បីលើក​កម្ពស់ការ​រួម​បញ្ចូល​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា​ លើក​កម្ពស់កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ និង​រួម​គ្នា​កសាង​សហគមន៍​ចិន - កម្ពុជា​ដោយ​មាន​អនាគត​រួមគ្នា។ ​

លោក​បាន​និយាយ​ថា ​ប្រទេស​ចិន​មាន​ឆន្ទៈ​បង្កើន​ការ​សម្រប​សម្រួល​និង​កិច្ច​សហការ​ជាមួយ​កម្ពុជា ​ក្រោម​ក្របខណ្ឌនៃ​កិច្ច​សហ​ប្រតិបត្តិការ​ចិន - អាស៊ាន ​និង កិច្ច​សហប្រតិបត្តិការ ​Lancang-Mekong ​ ​ហើយ​បន្ត​ឆ្ពោះ​ទៅ​រក​ការចរចា​ស្តីពី​ក្រម​ប្រតិបត្តិ ​(COC) ​នៅក្នុងសមុទ្រ​ចិន​ខាងត្បូង​ ដើម្បី​ការពារ​បរិស្ថាន​ដែល​មាន​និរត្តរភាព​សម្រាប់ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់។ ​លោក​លី កេឈាំង បាន​បន្ថែម​ថា ​ប្រទេស​ចិនគាំទ្រ​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប​នៅឆ្នាំ ២០២០។

លោក​ ប្រាក់ សុខុន ​ដែល​កំពុងធ្វើទស្សន​កិច្ចជាផ្លូវការ​នៅ​ប្រទេស​ចិន​ចាប់ពីថ្ងៃ​ទី៣០ ​ខែ​ឧសភា​ ដល់​ថ្ងៃទី​១ ខែមិថុនា ​នេះបាន​និយាយ​ថា កម្ពុជា​បាន​កោត​សរសើរ​ជំនួយ​យូរ​អង្វែង​របស់​ប្រទេស​ចិន ហើយ​មានឆន្ទៈ​ពង្រឹង​បន្ថែម​ទៀតនូវ​ការ​ទំនាក់ទំនង​កម្រិត​ខ្ពស់​ និងការ​គាំទ្រ​គ្នាទៅ​វិញទៅមក​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ​និង​ជំរុញ​ការកសាង​សហគមន៍​កម្ពុជា- ចិន​ ដោយ​មាន​អនាគត​រួមគ្នា៕

XS
SM
MD
LG