ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្ឃរាជ​ប៊ូគ្រី៖ បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​ធ្វើ​ដោយ​ទឹក​ចិត្ត​ជ្រះថ្លា


សម្តេច​ព្រះ​សង្ឃ​រាជាធិបតី​ប៊ូ គ្រី​ ​មាន​សង្ឃដីកា​​​ថា ​បើ​យើង​មិន​បាន​ដើរ​៧​វត្ត​ក៏​មិន​ថ្វីដែរ ​ឲ្យ​​តែ​បាន​ទៅ​មួយ​​ឬ​ក៏​២​វត្ត​ក៏​មិន​ខុស​និង​ព្រះ​ពុទ្ធសាសនា​ដែរ​ គ្រាន់​តែ​ជា​ការ​និយម​តែ​ប៉ុណ្ណោះ។
សម្តេច​ព្រះ​សង្ឃ​រាជាធិបតី​ប៊ូ គ្រី​ ​មាន​សង្ឃដីកា​​​ថា ​បើ​យើង​មិន​បាន​ដើរ​៧​វត្ត​ក៏​មិន​ថ្វីដែរ ​ឲ្យ​​តែ​បាន​ទៅ​មួយ​​ឬ​ក៏​២​វត្ត​ក៏​មិន​ខុស​និង​ព្រះ​ពុទ្ធសាសនា​ដែរ​ គ្រាន់​តែ​ជា​ការ​និយម​តែ​ប៉ុណ្ណោះ។

ប្រជាពល​រដ្ឋ​ដែល​កាន់​ព្រះ​ពុទ្ធសាសនា​បាន​ចាត់​ទុក​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់។​ រយៈ​ពេល​១៥​ចាប់​ពី​ថ្ងៃ​១​រោច ឬ​បិណ្ឌ​ទី​១ ​ប្រជា​ពលរដ្ឋ​ចាប់​ផ្តើម​យក​ចង្ហាន់ ​និង​ទ័យទាន​ទៅ​ប្រគេន​ព្រះ​សង្ឃ​ដែល​គង់​រងចាំ​ព្រះ​វស្សា​នៅ​តាម​ទី​វត្ត​អារាម​ផ្សេងៗ។​ ពុទ្ធបរិស័ទ​ខ្លះ​មាន​ជំនឿ​ថា ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ ​ចាប់​ពី​បិណ្ឌ​១​រហូត​ដល់​បិណ្ឌ​១៥​យ៉ាង​ហោច​ណាស់​គេ​ត្រូវទៅ​ដាក់​បិណ្ឌ​ឲ្យបាន​ទៅ​៧​វត្ត​ ជាការ​ល្អ​ប្រសើរ​និង​បាន​កុសល​ផល​បុណ្យ​ច្រើន។​

សម្តេច​ព្រះ​សង្ឃ​រាជាធិបតី​ប៊ូ គ្រី​ សម្តេច​ព្រះ​សង្ឃរាជ​នៃ​គណៈ​ធម្ម​យុត្តិកនិកាយ​មាន​សង្ឃ​ដីកា​ថា​ នេះ​ជា​ជំនឿ​មួយ​ដែរ​ថា​ យើង​ទៅ​ឲ្យបាន​៧​វត្ត ​និង​ជា​កតញ្ញូ​ និង​ជា​ការ​សម្តែងគុណូបការៈ​ដល់​លោក​អ្នក​មាន​គុណ។​

ព្រះ​អង្គ​មាន​សង្ឃដីកា​ទៀត​ថា ​តែបើ​យើង​មិន​បាន​ដើរ​៧​វត្ត​ក៏​មិន​ថ្វីដែរ ​ឲ្យតែ​បាន​ទៅ​មួយ​ ឬ​ក៏​២​វត្ត​ក៏​មិន​ខុស​និង​ព្រះ​ពុទ្ធសាសនា​ដែរ​ គ្រាន់​តែ​ជា​ការ​និយម​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG