ភ្នំពេញ —
ខណៈដែលពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ្មមមីនឹងចូលមកដល់នៅថ្ងៃចន្ទសប្តាហ៍ក្រោយ គេឃើញមានសកម្មភាពលក់ដូរនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញមានភាពកាន់តែមមាញឹក។
នៅទីប្រជុំជននិងតាមដងផ្លូវសំខាន់ៗក្នុងទីក្រុងភ្នំពេញដូចជានៅផ្សារអូរឫស្សី តាមផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ម៉ៅសេទុងនិងមហាវិថីព្រះមុន្នីវង្សជាដើម ហាងលក់ទំនិញខ្លះបានចាប់ផ្តើមបន្ថយសកម្មភាពលក់ដូរជាបណ្តើរៗខ្លះហើយ។ ក៏ប៉ុន្តែសម្រាប់អាជីវករលក់គ្រឿងតុបតែងទទួលទេវតាឆ្នាំថ្មីវិញមានភាពមមាញឹកយ៉ាងខ្លាំង។
លោក អ៊ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្រ្ត និងប្រពៃណីទំនៀមទម្លាប់ខ្មែរនៃក្រសួងធម្មការនិងសាសនាថ្លែងថា ទេវតាឆ្នាំថ្មី ឆ្នាំមមីនឹងសោយប្រេង។ លោកបានផ្តល់យោបល់ពីរបៀបរៀបចំមួយចំនួនសម្រាប់ទទួលទេវតាឆ្នាំថ្មី។
«បាទសម្រាប់ឆ្នាំថ្មី ឆ្នាំមមីនេះ យើងគួររៀបរានទេវតាតាមផ្ទះ។ សម្រាប់រណ្តាប់ យើងរៀបទៅតាមលទ្ធភាពរៀងៗខ្លួន។ អ្នកខ្លះគ្រាន់តែរៀបគ្រឿងបូជាទៅបានហើយ។យើងមានក្រាលក្រណាត់ពណ៌លឿង។ ក្រៅពីនោះយើងមានប្រេងគឺប្រេងល្ងរ ប្រេងសណ្តែក ឬប្រេងឆាដែលយើងប្រើ»។
ពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងចាប់ផ្តើមនៅថ្ងៃទី ១៤ ខែ មេសា វេលាម៉ោង៨និង៧នាទីព្រឹក។
ស្ទើរគ្រប់ចំណតរថយន្តក្រុងនិងតាក់ស៊ីក្នុងរាជធានីភ្នំពេញ ពោរពេញដោយមនុស្សម្នា ក្មេងចាស់ប្រុសស្រី រង់ចាំធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន។
លោក ហ៊ុន សំបូរ កំពុងអង្គុយរង់ចាំការចេញដំណើរទៅស្រុកកំណើតនៅស្រុកឈូកខេត្តកំពតនៅចំណតរថយន្តឈ្នួលនៅផ្សារដើមគ។
ជាកម្មករសំណង់ក្នុងក្រុងភ្នំពេញ អាយុ៥៤ឆ្នាំ លោក សំបូរ បានរអ៊ូពីការតម្លើងថ្លៃទ្វេដងរបស់ក្រុមអ្នករត់រថយន្តឈ្នួល។ ជាមួយនឹងឥវ៉ាន់សំពីងសំពោងដាក់នៅក្បែរខ្លួន លោកមានគម្រោងនាំគ្រួសារដើរកំសាន្តនិងទៅវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
«មានគម្រោងនាំគ្រួសារទៅដើរលេងនៅទឹកឈូរ និងទៅវត្តខ្លះចឹងទៅ។ បងប្អូនដើរលេងដូចតែគ្នាដែរ»។
កម្មករសំណង់ម្នាក់ទៀត លោក ចេង ទិត្យ កំពុងអង្គុយក្នុងរថយន្តក្រុងកាពីតូល ផ្សារអូស្សីវិញនិយាយថា លោកស៊ាំទៅហើយនឹងការតម្លើងថ្លែសេវាកម្មរថយន្តក្រុង ពេលពិធីបុណ្យសំខាន់ៗ។ កម្មករវ័យ២៤ឆ្នាំរូបនេះមានស្រុកដំណើតនៅស្រុកគីរីវង្ស ខេត្តតាកែវ។
«ចូលឆ្នាំហ្នឹង ខ្ញុំមានគម្រោងដើរលេងជិតៗហ្នឹង តាមវត្ត ជិតផ្ទះ។ អត់មានគម្រោងដើរលេងផ្លូវឆ្ងាយផង។ យើងខ្លះថវិកា ហើយណាមួយអត់ចង់ដើរលេងផ្លូវឆ្ងាយផងមនុស្សច្រើនចរាចរណែនណាន់តាន់តាប់ពេក។ គ្រោះថ្នាក់ចរាចរណ៍ហ្នឹងក៏ច្រើន»។
ម្តុំគល់ស្ពានជ្រោយចង្វា ចង្ងាយប្រមាណជាងបីគីឡូម៉ែត្រពីផ្សារអូឫស្សី សកម្មភាពមនុស្សមា្នធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ចាប់ផ្តើមមមាញឹកតាំងតែពីព្រលឹមស្រាងៗ។ ប្រជាពលរដ្ឋ កម្មកររោងចក្រ អាជីវករ និងកម្មការសំណង់ អ្នកខ្លះអង្គុយ អ្នកខ្លះឈររង់ចាំរថយន្តឈ្មួល។
វ៉ាន់ ពៅ អាយុ ២៩ ឆ្នាំជាកម្មករធ្វើការក្នុងហាងលក់ដូរនៅផ្សារអូឡាំពិកដែលកំពុងឈររង់ចាំជើងរថយន្តឈ្នួលទៅស្រុកណើតនៅខេត្តស្វាយរៀង។ លោកបានទិញទំនិញនិងរបស់របរប្រើប្រាស់ខ្លះសម្រាប់ជូនឪពុកម្តាយ និងសាច់ញាតិរបស់លោក។ បើទោះបីជាទំនិញខ្លះបានឡើងថ្លៃជាងពាក់កណ្តាលលើសពេលធម្មតាក៏ដោយសម្រាប់រូបលោក ការជួបជុំសាច់ញាតិជារឿងសំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំ។
«យើងមករកស៊ីចឹងមួយខែពីរខែទើបបានទៅផ្ទះម្តង។ ដល់ពេលចឹង ខែចូលឆ្នាំ យើងបានមកជួយជុំគ្នាទាំងអស់មានអារម្មណ៍សប្បាយដែរ។ ថ្ងៃទី១៤ ១៥ ១៦ ខ្ញុំប្រហែលដល់១៨ទើបបានត្រឡប់មកវិញ។ ឲ្យគេមកស្រលះបន្តិចសិន។ យើងរកស៊ីខ្លួនឯងចឹងវាម្យ៉ាងដែរ។ ចង់មកវិញពេលណាក៏បាន»។
ទោះបីជាប្រជាពលរដ្ឋភាគច្រើនសុទ្ធតែបានត្រៀមចេញដំណើរទៅតាមស្រុកកំណើត ឬទីកន្លែងកំសាន្តយ៉ាងណាក្តី សម្រាប់លោក លី ឡុង អាយុ៤៩ឆ្នាំ ម្ចាស់ហាងលក់គុយទាយនិងកាហ្វេនៅម្តុំគល់ស្ពាន់ស្ទឹងមានជ័យវិញ ការឈប់សម្រាកនៅផ្ទះថ្ងៃបុណ្យចូលឆ្នាំថ្មីជាអ្វីដែលលោកចង់បាន។
«ថ្ងៃ១៤ដល់ថ្ងៃ១៧ យើងនៅផ្ទះ។ យើងឲ្យក្មេងៗកម្មករគេដើរលេងពីព្រោះពេលហ្នឹងអត់មានការងារអ្វីទេ»។
បុណ្យចូលឆ្នាំដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែ មេសា គឺជាពិធីបុណ្យប្រពៃណីខ្មែរយ៉ាងសំខាន់ដែលមានប្រជាពលរដ្ឋរាប់លាននាក់បម្លាស់ទីក្នុងស្រុកនិងដើរកំសាន្តក្រៅប្រទេស៕