វ៉ាស៊ីនតោន —
គណបក្សប្រឆាំងក្នុងប្រទេសកម្ពុជារំលឹកដល់សហគមន៍អន្តរជាតិពីការជាប់គាំងនយោបាយដែលនៅតែបន្តដោយមិនទាន់ឃើញពន្លឺចេញរួចនៅឡើយក្នុងខណៈពេលដែលគណបក្សកាន់អំណាចព្យាយាមនៅលើឆាកអន្តរជាតិដើម្បីបញ្ចុះបញ្ចូលឱ្យមានការទទួលស្គាល់រដ្ឋាភិបាលរបស់ខ្លួន។
នៅក្នុងកំណត់ហេតុកាលពីថ្ងៃអង្គារជូនដល់ស្ថានទូតនានាលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានជូនជម្រាបដល់ពួកគេថាគណបក្សប្រជាជនកម្ពុជានៅតែបដិសេធមិនឱ្យមានការស៊ើបអង្កេតឯករាជ្យលើភាពមិនប្រក្រតី ហើយរដ្ឋាភិបាលនេះមិនមានមូលដ្ឋានច្បាប់ក្នុងការតំណាងឱ្យប្រទេសកម្ពុជាតាមផ្លូវច្បាប់ទេ។
ការចេញសេចក្តីជូនដំណឹងនេះកើតមានឡើងក្នុងខណៈពេលដែលប្រទេសផ្តល់ជំនួយកំពុងតែពិនិត្យមើលលក្ខខណ្ឌនានាដើម្បីបន្តឬពង្រីកកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការនិងធ្វើពាណិជ្ជកម្មជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
ស្របពេលជាមួយគ្នានេះដែរប្រតិភូជាន់ខ្ពស់របស់កម្ពុជាមួយដែលដឹកនាំដោយលោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកំពុងតែជួបប្រជុំជាមួយនឹងគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែមិនា។ ក្រសួងការបរទេសកម្ពុជាក៏ឱ្យដឹងដែរថាការប្រជុំនេះផ្តោតលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហភាពអឺរ៉ុបខាងផ្នែកសេដ្ឋកិច្ច នយោបាយ សន្តិសុខ និងច្បាប់ជាដើម។
សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកនៅមិនទាន់ទទួលស្គាល់លទ្ធផលឆ្នោតជាតិនៅឡើយទេបន្ទាប់ពីការបោះឆោ្នតកាលពីខែកក្កដាឆ្នាំ២០១៣ដែលពេលនេះឈានចូលមកដល់ខែទី៨ហើយ។
លោកសម រង្ស៊ីបានចោទប្រកាន់ថាគណបក្សកាន់អំណាចគ្មានចេតនាពិតប្រកដក្នុងការបញ្ចប់វិបត្តិនយោបាយនេះទេ។
លោកបានបញ្ជាក់បន្ថែមថា៖ «យុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាគឺគ្រាន់តែពន្យារពេលដើម្បីច្បាមអំណាចតាមគ្រប់មធ្យោបាយទាំងអស់ទោះបីក្នុងតម្លៃណាក៏ដោយ ដូច្នេះហើយវានឹងធ្វើឱ្យខូចអនាគតប្រទេសកម្ពុជា ព្រោះថាការអភិវឌ្ឍនិងលទ្ធិប្រជាធិបតេយ្យត្រូវដើរទន្ទឹមគ្នា»៕