ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ចាត់​ទុក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថា​ខ្វះ​ភាព​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន


ស្ត្រីម្នាក់បានបង្ហាញម្រាមដៃដែលមានប្រឡាក់ទឹកថ្នាំបញ្ជាក់ថា អ្នកស្រីបានបោះឆ្នោត នៅការិយាល័យបោះឆ្នោតមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

សេចក្ដី​ថ្លែងការណ៍​ដដែល​ បញ្ជាក់​ថា កង្វះ​ការ​ប្រកួតប្រជែង​ដ៏​ពិតប្រាកដ​នៅ​ក្នុង​ការ​បោះឆ្នោត​ និង​អវត្តមាន​នៃ​ដំណើរការ​ដាក់​បញ្ចូល​គណបក្ស​នយោបាយ​ទាំងអស់​នៅ​ក្នុង​ការ​បោះឆ្នោត មាន​ន័យ​ថា ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ មិន​បាន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។

សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​សម្រេចចិត្ត​ចូល​រួម​ជាមួយ​បណ្ដា​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ទៀត​ដូច​ជា​សហរដ្ឋ​អាមេរិក កាណាដា​និង​អូស្ត្រាលី​ជាដើម ក្នុង​ការ​ច្រាល​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ទី​ភ្នាក់ងារ​ទទួល​បន្ទុក​កិច្ចការ​បរទេស​និង​ការទូត​នៃ​សហភាព​អឺរ៉ុប (European External Action Service) ដែលVOA​ ទទួល​បាន​នៅ​ថ្ងៃ​នេះ។

សេចក្ដី​ថ្លែងការណ៍​ដដែល​ បញ្ជាក់​ថា កង្វះ​ការ​ប្រកួតប្រជែង​ដ៏​ពិតប្រាកដ​នៅ​ក្នុង​ការ​បោះឆ្នោត​ និង​អវត្តមាន​នៃ​ដំណើរការ​ដាក់​បញ្ចូល​គណបក្ស​នយោបាយ​ទាំងអស់​នៅ​ក្នុង​ការ​បោះឆ្នោត មាន​ន័យ​ថា ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ មិន​បាន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ ដូច្នេះ ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ ​ខ្វះ​ភាព​គួរ​ឱ្យ​ជឿ​ជាក់​បាន។

​សហភាព​អឺរ៉ុប បាន​បដិសេធ​ ចូល​រួម​សង្កេតការណ៍​បោះឆ្នោត​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ ហើយ​ក៏​បាន​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ​ផង​ដែរ។

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ដែល​ចេញ​ដោយ​គ.ជ.ប. ​នៅ​ថ្ងៃ​ច័ន្ទ​នេះ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​កំពុង​កាន់​អំណាច​ បាន​ឈ្នះ​ដាច់​ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​សរុប​ជិត​៧៧​ភាគរយ៕

XS
SM
MD
LG