ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ច្បាប់​គ្រប់គ្រង​អង្គការ​នឹង​បង្ក​ការ​ភាន់​ច្រឡំ​កាន់​តែ​ច្រើន


People demonstrate a home-made "smog cannon" which fires cannonballs made of "water and tobacco tar" to remind people the importance of protecting environment, in Xiangyang, Hubei province, China.
People demonstrate a home-made "smog cannon" which fires cannonballs made of "water and tobacco tar" to remind people the importance of protecting environment, in Xiangyang, Hubei province, China.

ស្ថានភាព​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​លក្ខណៈ​«ប្រញាប់» ដែល​ត្រូវ​អនុម័ត​ច្បាប់​មួយ​ដើម្បី​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល​ទេ​ផ្ទុយ​ទៅ​វិញ​ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​នឹង​នាំ​ឱ្យ​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​រវាង​ភាគី​ពាក់ព័ន្ធ​ទាំង​ពីរ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ឯកទេស។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ​ឱក សេរីសុភ័ក្រ ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA ប្រចាំ​ខែ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖

«ខ្ញុំ​គិត​ថា​ ច្បាប់​នេះ​បើ​ចេញ​ទៅ​អនុវត្ត​បាន​ត្រឹមត្រូវ​ក៏​មិន​ខាត​អ្វី​ដែរ​ ក៏​ប៉ុន្តែ​បើ​អត់​មាន​វិញ​រឹត​តែ​ល្អនៅ​ក្នុង​ម៉ោង​ពេល​ឥឡូវ​នេះ។ វា​មិន​មាន​លក្ខណៈ​ប្រញាប់​អី​ដែល​ថា​ យើង​ត្រូវ​តែ​ចេញ​ភ្លាមៗនឹងទេ​ យើង​ត្រូវ​តែ​ទុក​ពេល​ជជែក​គ្នា​ឱ្យ​បាន​ឆ្លុះ​បញ្ចាំង​នូវ​អ្វី​ដែល​យើង​កំពុង​តែ​សរសើរ​មាន​មោទនភាព​នៅ​ក្នុង​វប្បធម៌​ជជែក​ពិភាក្សា​គ្នា»។

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រកាស​កាលពី​ចុង​ឆ្នាំ​២០១១ ទុក​ពេល​ឱ្យ​ពិភាក្សា​គ្នា​រវាង​ភាគី​ពាក់​ព័ន្ធ​នានា​ប៉ុន្តែ​មិន​មាន​ការ​ជួបជុំ​ណាមួយ​ទេ។ នៅ​ដើម​ខែ​មេសា​នេះ ​លោក​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ដោយ​ប្រកាស​ជំរុញ​ច្បាប់​នេះ​យ៉ាង​ប្រញាប់ប្រញាល់​ហើយ​គំរាម​ដាក់​ខ្នោះ​ជន​ណា​ដែល​មិន​គោរព​តាម​ពេល​ដែល​ច្បាប់​នេះ​ត្រូវ​ដាក់​ឱ្យ​អនុវត្ត។ ​

ច្បាប់​នេះ​តម្រូវ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុកត្រូវ​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ​និង​អង្គការ​អន្តរជាតិ​ចុះ​ឈ្មោះ​នៅ​ក្រសួង​ការបរទេស ​ហើយ​ក៏​មាន​ការ​តម្រូវ​ឱ្យ​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​និង​សកម្មភាព​ការងារ​ជូន​រដ្ឋាភិបាល​ផង​ដែរ។

លោក ឱក សេរីសុភ័ក្រ ​យល់​ថា ​បើ​សិន​ជា​បកស្រាយ​ច្បាប់​នេះ​មិន​ស្រួល​ទេ​អាច​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​កាន់​តែ​ច្រើន​រវាង​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល។ ដូច​ជា​មានការ​ចោទ​ប្រកាន់​ថា ​អង្គការ​សង្គមស៊ីវិលនិយាយ​អញ្ចេះ​ ចុះ​បញ្ជី​ថា ​ធ្វើ​រឿង​នេះ​ហើយ​ទៅ​ធ្វើ​រឿង​នោះ​ទៅ​វិញ​វា​អត់​ត្រូវ​នឹង​ពេល​ចុះ​បញ្ជី។ ហើយ​ថវិកា​ទៀត​សោត​ខ្ទង់​ចំណាយ​យក​ទៅ​ធ្វើ​នេះ​ហេតុ​ម្តេច​ក៏​ចំណាយ​ទៅ​ធ្វើ​នោះ​ទៅ​វិញ​វិក្កយបត្រ​ម៉េច​មិន​ស្រប​ជាមួយគ្នា​ជាដើម។

លោក​បាន​បន្ថែម​ថា៖ «ដូច្នេះ​ហើយ​វា​ចាក់​ស្រេះ​មែន​ទែន​នៅ​ក្នុង​រឿង​ហ្នឹង​ បើ​សិន​ជា​ធ្វើ​មិន​ស្រួល​ទេ​ហើយ​ជាពិសេស​នៅ​ក្នុង​ស្ថានភាព​ដែល​ទំនាក់ទំនង​មិន​ល្អ​រវាង​រាជរដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​បែប​នេះ‍»។

លោក​មាន​ការ​ព្រួយ​បារម្ភ​ថា​ រដ្ឋាភិបាល​អាច​យក​ច្បាប់​នេះ ជា​លេស​ដើម្បី​ដាក់​គោលដៅ​លើ​អង្គការ​ណា​ដែល​រិះគន់​រដ្ឋាភិបាល​ព្រោះ​សមត្ថភាព​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពិនិត្យ​មើល​រាល់​សកម្មភាព​អង្គការ​ទាំងអស់​និង​ការ​ចំណាយ​របស់​ពួកគេ​នៅ​មាន​កម្រិត​នៅ​ឡើយ។

មាន​ក្រសួង​និង​ស្ថាប័ន​រដ្ឋ​ចំនួន​៦​ដែល​មាន​ភារកិច្ច​អនុវត្ត​និង​បកស្រាយ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នេះ។ ក្នុង​នោះ ​មាន​ក្រសួង​មហាផ្ទៃ ក្រសួង​ការបរទេស ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អាជ្ញាធរ​សវនកម្ម​ជាតិ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី។ នេះ​បើ​តាម​សេចក្តី​ព្រាងច្បាប់​ដែល​លោក​សុភ័ក្រ​បាន​បង្ហាញ។

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​មេសា​ដោយ​ការពារ​ចំណាត់ការ​របស់​លោក​ថា៖ «យើង​មិន​មែន​ធ្វើ​ច្បាប់​ដើម្បី​រារាំង​សកម្មភាព​អង្គការ​ទេ ប៉ុន្តែ​យើង​ចង់​ឱ្យ​អ្នក​ឯង​តម្លាភាព​ជាមួយ​នឹង​ប្រទេស​នេះ​មួយ​ដែរ ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មក​ពី​បរទេស​។ បរទេស​បញ្ជូន​លុយ​មក​យក​មក​ជួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែរ​ ​ជួយ​យក​ទៅ​ធ្វើ​អ្វី? បញ្ចេញ​របាយការណ៍​មក​ឱ្យ រាជរដ្ឋាភិបាល​មាន​សិទ្ធិ​ចុះ Audit (ធ្វើ​សវនកម្ម) ពិនិត្យ​មើល។ បើ​ចាយ​មិន​ត្រូវ​ខ្ទង់​ អាណឹង​វា​យ៉ាង​ម៉េច? ខាង​រដ្ឋាភិបាល​ចេះ​តែ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​គ្រប់​សព្វ សភា​ត្រូវ​ពិនិត្យ ចុះ​ខ្លួន​ឯង? ឱ្យ​តែ​គេ​ដាក់​ច្បាប់​ចឹង​ខ្លួន​ឯង​នៅ​ក្រៅ​ច្បាប់​រហូត​ទៅ​ឬ? សូម​អស់​លោក​ខាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​កុំ​ជ្រួលជ្រើម​ពេក។ ល្មមៗ​បាន​ហើយ​អស់​លោក​មិន​ទាន់​មាន​សិទ្ធិ​អនុម័ត​នោះ​ទេ‍»។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​លើក​ឡើង​ថា​រដ្ឋាភិបាល​គួរ​តែ​លុបចោល​ច្បាប់​នេះ​ ឬ​ក៏​បង្ហាញ​ជា​សាធារណៈ​ដើម្បី​ឱ្យ​មាន​ការពិភាក្សា​ដោយ​ចំហ​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល។

លោក​ ប្រែដ អាដាម នាយក​អង្គការ​សិទ្ធិ​ម​នុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​លើកឡើង​ថា៖«អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្តល់​សេវាកម្ម​សំខាន់ៗ​ដល់​សាធារណជន​និង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទទួល​ខុសត្រូវ។ ប៉ុន្តែ​ការគំរាម​កំហែង​ដាក់​ខ្នោះ​អ្នក​ដែល​ហ៊ាន​ប្រឆាំង​ច្បាប់​នេះ​គឺ​ជាចេតនា​ក្នុង​ការ​បង្ក្រាប​អ្នក​ដែល​ហ៊ាន​រិះគន់​លើ​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស អំពើ​ពុករលួយ និង​ទង្វើខុសឆ្គង​ផ្សេងៗ​របស់​រដ្ឋាភិបាល‍»។​

លោក​ប្រែដ អាដាម​ បាន​បន្ថែម​ទៀត​ថា​៖

«ក្នុង​ខណៈ​ពេល​ដែល​លោក​ ហ៊ុន សែន អះអាងថា ​លោក​បាន​ប្រកាន់​យក​«វប្បធម៌​សន្ទនា» តែ​លោក​មិន​មាន​ចេតនា​ក្នុង​ការ​បង្ហាញ​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​ឱ្យ​មាន​ការ​ពិភាក្សា​ជា​សាធារណៈទេ។ ផ្ទុយ​ទៅវិញ​លោក​ប្រកាន់​យក​វិធី​គំរាម​កំហែង ដើម្បី​ដាក់​បញ្ចូល​ច្បាប់​មួយ​ដែល​មាន​គោល​បំណង​បំបិទមាត់ និង​គំរាម​កំហែង​ដល់​សំឡេង​រិះគន់‍»។​

ច្បាប់​នេះ​ផ្តល់​សិទ្ធិ​ឱ្យ​រដ្ឋាភិបាល​លុបឈ្មោះ​អង្គការ​បរទេស​ណា​ដែល​ធ្វើ​សកម្មភាព​ដែល​រដ្ឋាភិបាល​យល់​ថា​«ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ ឬ​បង្ក​នូវ​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ឯកភាព​ជាតិ វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់​របស់​សង្គម​ជាតិ​កម្ពុជា‍»៕

XS
SM
MD
LG