ភ្នំពេញ —
មនុស្សប្រមាណ៥៦១នាក់អាចនឹងត្រូវបានសង្គ្រោះពីសេចក្តីស្លាប់ហើយកម្ពុជាទំនងជាអាចសន្សំប្រាក់ប្រមាណជិត១០០លានដុល្លារអាមេរិកពីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូក្នុងអំឡុងពេលប្រាំមួយឆ្នាំ។ ក៏ប៉ុន្តែផលចំណេញនេះអាចធ្វើទៅបានក្នុងករណីដែលសេចក្តីព្រាងច្បាប់ស្តីអំពីចរាចរណ៍ផ្លូវគោកថ្មីត្រូវបានអនុម័តនិងអនុវត្តដោយមានប្រសិទ្ធភាព។
នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាទៅលើគ្រោះថ្នាក់ចរាចរណ៍ដោយទោចក្រយានយន្តឬម៉ូតូដែលបានដាក់បង្ហាញជាសាធារណៈក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃពុធនេះដែលផ្តោតលើផលចំណេញនិងការសង្គ្រោះជិវិតពីការអនុម័តនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
ការប៉ាន់ប្រមាណខាងលើនេះនឹងរាប់ចាប់ពីឆ្នាំដើមឆ្នាំ២០១៥ ដល់ចុងឆ្នាំ២០២០។
សេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មីមាន១២ជំពូកនិង៩៣មាត្រា។ សេចក្តីព្រាងច្បាប់ដដែលនេះបានដាក់បញ្ចូល១៣មាត្រាថ្មី និងកែសម្រួលលើ៦១មាត្រាពីលើច្បាប់ចាស់ដោយតម្រូវឲ្យអ្នកបើកបរម៉ូតូ អ្នកធ្វើដំណើរជាមួយគិតទាំងកុមារផងដែរនោះ ពាក់មួកសុវត្ថិភាពនិងការបង្កើនសណ្ឋានទម្ងន់ ការផាកពិន័យឬដាក់ទោសដល់ជនល្មើសកើនឡើងប្រាំដងនៃចំនួនផាកពិន័យនិងសណ្ឋានទម្ងន់ទោសនៃច្បាប់ចាស់។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាថ្លែងថា សេចក្តីព្រាងច្បាប់ចរាចរណ៍ថ្មីអាចនឹងមានប្រសិទ្ធភាពប្រសិនបើសមត្ថកិច្ចកម្ពុជាពង្រឹងការអនុវត្តឲ្យបានត្រឹមត្រូវនោះ។
លោកថ្លែងថា៖ «ច្បាប់សុវត្ថិភាពចរាចរណ៍រាណ៍ថ្មីដែលបូករួមទាំងការឲ្យអ្នកធ្វើដំណើរទាំងអស់រួមទាំងកុមារដែរហ្នឹង ពាក់មួកសុវត្ថិភាពនឹងអាចជួយកាត់បន្ថយអត្រាអ្នកស្លាប់ រងរបួស និងការខួចខាតផ្សេងៗ។»
លោក សូ ពិសី អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃថ្លែងថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះនឹងត្រូវបញ្ចូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងអំឡុងសប្តាហ៍ក្រោយ។ ដោយឡែករដ្ឋសភានឹងអាចពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់នេះក្នុងអំឡុងឆ្នាំ២០១៤នេះ។
«យើងដឹងស្រាប់ហើយថា មួយឆ្នាំ កម្ពុជាយើងខាតបង់ប្រាក់រាប់រយលានដុល្លារដោយសារគ្រោះថ្នាក់ចរាចរណ៍។ អញ្ចឹងច្បាប់ហ្នឹងនឹងជួយឲ្យយើងអាចសន្សំប្រាក់ដើម្បីយកទៅអភិវឌ្ឍប្រទេស»។
យ៉ាងហោចណាស់មានមនុស្ស៥នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ សម្រាប់ឆ្នាំ២០១៣ អ្នកស្លាប់ដោយគ្រោះថា្នក់ចរាចរណ៍សរុបចំនួន ១.៩៥០នាក់និងរបួសចំនួន៥.៦៧២នាក់។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
របាយការណ៍ដដែលឲ្យដឹងទៀតថា គ្រោះថ្នាក់ភាគច្រើន ឬស្មើនិង៦៩% កើតមានឡើងចំពោះអ្នកប្រើប្រាស់ម៉ូតូ។ ខណៈដែលមានតែ២២%នៃអ្នកទាំងនោះប៉ុណ្ណោះបានពាក់មួកសុវត្ថិភាព។
យោងតាមរបាយការណ៍របស់អង្គការជនពិការអន្តរជាតិឲ្យដឹងថា គិតមកត្រឹមឆ្នាំ២០១១ ទឹកប្រាក់សរុបដែលកម្ពុជាបានខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបមានប្រមាណជាង៣១០លានដុល្លារអាមេរិក។
លោក ពៅ ផល្លី អគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចាត់ទុកថាទឹកប្រាក់ដែលខាងបង់កន្លងមកមានសភាពធ្ងន់ធ្ងរសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា៕