ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​ការទូត​កម្ពុជា​ពន្យល់​ពី​ផែនទី​តំបន់​ប្រាសាទ​ព្រះ​វិហារ​ដល់​កងទ័ព


កាលពី​ថ្ងៃទី​១១​ខែវិច្ឆិកា ​ឆ្នាំ​២០១៣​នេះ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​មាន​មូលដ្ឋានក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​បានចេញ​​សាល​ដីកា​បកស្រាយ​លើ​សាលក្រម​ចាស់​កាល​ពីឆ្នាំ​១៩៦២​ដោយ​បង្គាប់ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​និង​កង​កម្លាំង​ប្រដាប់​អាវុធ​រួម​ទាំង​ឆ្មាំ​ចេញ​ពី​តំបន់​អធិបតេយ្យ​នៃ​ប្រាសាទ​ព្រះវិហារ។​សាលដីកា​ដដែល​នោះ​បាន​សម្រេច​បន្ថែម​ទៀត​ថា​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែនដី​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។
កាលពី​ថ្ងៃទី​១១​ខែវិច្ឆិកា ​ឆ្នាំ​២០១៣​នេះ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​មាន​មូលដ្ឋានក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​បានចេញ​​សាល​ដីកា​បកស្រាយ​លើ​សាលក្រម​ចាស់​កាល​ពីឆ្នាំ​១៩៦២​ដោយ​បង្គាប់ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​និង​កង​កម្លាំង​ប្រដាប់​អាវុធ​រួម​ទាំង​ឆ្មាំ​ចេញ​ពី​តំបន់​អធិបតេយ្យ​នៃ​ប្រាសាទ​ព្រះវិហារ។​សាលដីកា​ដដែល​នោះ​បាន​សម្រេច​បន្ថែម​ទៀត​ថា​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែនដី​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។
ប្រទេស​កម្ពុជា​គ្រោង​នឹង​បើក​ការ​ចរចា​បន្ថែម​ទៀត​ជាមួយ​ប្រទេសថៃជុំវិញ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​និងតំបន់​ភ្នំ​ទ្រព្យ​ដែលតុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​មិន​បាន​ធ្វើ​ការ​កាត់​សេចក្តី។

ថ្លែង​ទៅ​កាន់​កងទ័ព​ចំនួន​ជាង​២.០០០​នាក់​ កាល​ពី​ថ្ងៃសៅរ៍​នេះ​នៅ​ទី​បញ្ជាការ​កងអង្គរក្ស​ក្នុង​ឃុំ​កន្តួត ​ស្រុក​ជាំក្សាន្ត ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជិត​២០​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ​នៃ​ខេត្តព្រះ​វិហារ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសមាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​នឹង​ត្រូវ​ចរចា​ជាមួយ​ប្រទេស​ថៃ​បន្ត​ទៀត​ដើម្បី​ឲ្យ​ប្រទេស​នេះ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​ដែល​មាន​ជម្លោះ​និងដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ភ្នំទ្រព្យ​ជាផ្លូវការ​ថា​ជាដែន​ដី​របស់​ប្រទេស​កម្ពុជា។​

«ចរចា​ទី​មួយ​អំពី​ការដកកងទ័ព​ចេញ​ពី​តំបន់ដែល​តុលាការសម្រេច​ឲ្យ​ដក។ ទៅថ្ងៃមុខ​ទៀត​ចរចា​អំពី​ភ្នំទ្រព្យ។​ហើយ​ការ​ចរចា​ទាំងពីរ​នេះ​ផ្អែក​លើ​ផ្លូវ​ច្បាប់​គឺ​យើងមាន​អនុគ្រោះ​របស់​យើង»។

យ៉ាងណា​ក៏​ដោយ​លោក​ប្រមុខ​ការទូត​ខ្មែរ​មិន​បាន​បញ្ជាក់​ថា​ តើ​ការ​ចរចា​រវាង​ប្រទេស​ទាំងពីរ​នឹង​អាច​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ​ទេ។​

«យើង​អាច​ចរចា​នៅ​ពេល​ណា​ក៏បាន​ដែរ​ដើម្បី​ឲ្យ​ថៃ​ដក​កងទ័ព។ ​យើង​កំពុង​តែរក​អ្នក​ជំនាញ​អន្តរជាតិ​ឲ្យ​គេ​(ជួយ)​ធ្វើ​ការបកស្រាយ​លើ​ផែនទី​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ចរចា​ជាមួយ​ថៃ»។​

កាលពី​ថ្ងៃទី​១១​ខែវិច្ឆិកា ​ឆ្នាំ​២០១៣​នេះ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​មាន​មូលដ្ឋានក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​បានចេញសាល​ដីកា​បកស្រាយ​លើ​សាលក្រម​ចាស់​កាល​ពីឆ្នាំ​១៩៦២​ដោយ​បង្គាប់ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​និង​កង​កម្លាំង​ប្រដាប់​អាវុធ​រួម​ទាំង​ឆ្មាំ​ចេញ​ពី​តំបន់​អធិបតេយ្យ​នៃ​ប្រាសាទ​ព្រះវិហារ។​សាលដីកា​ដដែល​នោះ​បាន​សម្រេច​បន្ថែម​ទៀត​ថា​ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែនដី​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។

ប៉ុន្តែ​តុលាការ​ក្រុងឡាអេ​មិនបាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ថា​ភ្នំទ្រព្យ​ជា​ដែនដី​របស់​ប្រទេស​កម្ពុជា​នោះទេ​ដោយ​តុលាការ​នេះ​សំអាង​ថា​ អតីត​ចៅហ្វាយ​ខេត្ត​ព្រះវិហារ​ជំនាន់​មុនបាន​អះអាង​ថា ​ភ្នំទ្រព្យ​មិន​ស្ថិត​ក្នុង​តំបន់​ភូមិសាស្ដ្រ​នៃ​ប្រាសាទ​ព្រះវិហារ​ទេ។

នៅ​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ​គឺជា​លើក​ទីមួយ​ហើយ​គឺ​ជិតមួយខែ​ក្រោយពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​បាន​ផ្តល់​ជ័យជម្នះ​ដល់​ប្រទេស​កម្ពុជា​ដែល​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ពន្យល់​ដោយ​ផ្ទាល់​អំពី​សាលដីកា​នៃ​តុលាការ​ពិភព​លោក​នេះ​ទៅ​កាន់​កងទ័ព​របស់​ខ្លួន។ ​ កងទ័ព​ដែល​ចូលរួម​ស្តាប់​មាន​ពល​ទាហាន​និង​នាយ​ទាហាន​រួមទាំង​មេបញ្ជាការ​ជាន់ខ្ពស់ដូចជា​លោក​ឧត្តមសេនីយ៍​គន់ គីម ​អគ្គ​មេបញ្ជាការ​រង​នៃ​ក្រសួង​ការពារ​ជាតិ ​លោក​ឧត្តមសេនីយ៍​ហ៊ីង ប៊ុនហ៊ាង ​មេបញ្ជាការ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​ជា​អគ្គ​មេបញ្ជាការ​រងកងទ័ព ​លោកឧត្តមសេនីយ៍​ជា តារា ​មេ​បញ្ជាការ​កងទ័ព​ប្រចាំ​ទិស​ព្រះវិហារ​និង​លោក​ឧត្តមសេនីយ៍​ស្រី ឌឹក ​មេបញ្ជាការ​កងពល​លេខ៣​ប្រចាំ​តំបន់​ព្រះវិហារ។

លោក​ហោ ណាំហុង ​បានពន្យល់លើ​ផែនទី​ដល់​កងទ័ព​កម្ពុជា​ដែល​អង្គុយ​នៅ​ហាលវាល​ដោយ​គ្មាន​រោង​សំពត់​តង់​អំពី​ទីតាំង​ភ្នំទ្រព្យ។

«យើង​ឃើញ​ហើយ ​បើ​យក​តាម​ផែនទី​នេះ​គឺ​តំបន់​ជិតៗ​ប្រាសាទ​ព្រះវិហារ​ព្រមទាំង​ភ្នំទ្រព្យ​ក៏ស្ថិត​ក្នុង​ទឹកដី​កម្ពុជា​យើង​ដែរ»។

ប្រទេស​ថៃ​បានទាមទារ​កាន់កាប់​ដែនដី​ចំនួន​៤,៦គីឡូម៉ែត្រ​ការ៉េ​បូករួម​ទាំង​តំបន់ភ្នំទ្រព្យ​នេះ​ផង​ដែរ។

​កាលពីឆ្នាំ​១៩៦២​ប្រទេស​កម្ពុជា​បានឈ្នះក្តី​លើ​ប្រទេស​ថៃ។​ ប្រទេសថៃបាន​ប្តឹង​ទាមទារ​កាន់កាប់​ប្រសាទ​ព្រះ​វិហារ។

នៅថ្ងៃទី​១៥ខែ​កក្កដា​ឆ្នាំ​២០០៨ ​ប្រទេសថៃ​បានបញ្ជូន​កងទ័ព​មក​លុកលុយតំបន់​ជាយ​ប្រសាទ​ព្រះវិហារ​របស់​ខ្មែរ​និង​បាន​ដាក់ពង្រាយ​កងទ័ព​នៅជុំវិញ​វត្តកែវសិក្ខាគិរីស្វារៈ​ដែល​ស្ថិត​នៅចម្ងាយ​ប្រមាណជា​៣០០​ម៉ែត្រ​ពី​ប្រាសាទ​ចំណាស់​៩០០ឆ្នាំនេះ។ ការ ប្រឈម​មុខ​ដោយ​ប្រដាប់អាវុធ​បាន​ចាប់ផ្តើម​ចាប់ពី​ពេល​នោះ​មក​និង​បណ្តាល​ឲ្យ​មាន​ការប្រយុទ្ធគ្នា​ជាច្រើន​លើកនិង​បណ្តាល​ឲ្យ​មាន​ទាហាន​ស្លាប់​និង​របួស​ទាំងខាង​ភាគី​កម្ពុជា​និង​ភាគី​ថៃ។​

មកទល់នឹង​ថ្ងៃនេះ​នៅ​មាន​កងទ័ព​ថៃ​នៅជិត​តំបន់​សំបុក​ឃ្មុំ ​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កាំ​ជណ្តើរ​ឡើង​ប្រាសាទ​ព្រះវិហារ ​និង​កងទ័ព​ថៃ​នៅ​តំបន់ភ្នំទ្រព្យ ​ប៉ុន្តែ​ស្ថានការណ៍​ទូទៅ​ត្រូវ​គេ​សម្គាល់​ថា​មិន​ស្ថិត​ក្នុង​ការគំរាម​កំហែង​នោះ​ទេ។

សកម្មភាព​ជំនួញ​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម​នៅ​ស្រអែម ​ដែលជា​ទីប្រជុំជន​យ៉ាង​សំខាន់​មុន​នឹង​ទៅដល់​ប្រាសាទ​ព្រះវិហារ។​ ដោយឡែក​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឡើង​ទស្សនា​ប្រាសាទ​នេះ​ជា​ប្រក្រតី។

លោកឧត្តមសេនីយ៍​ឯកហ៊ីង ប៊ុនហ៊ាង​ ឲ្យ​ដឹង​ថា​កងទ័ព​ថៃ​នៅ​ព្យាយាម​ដណ្តើ​កាន់កាប់​តំបន់​មួយ​ចំនួន​នៅឡើយដូចជា​ចំណុច​បង្គោល​៨ ​ចាក់ច្រែង ​ច្រកតាសឹម ​និង​ច្រក​តាថាវ​ជាដើម៕
XS
SM
MD
LG