ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​អ្នក​កាសែត​​ស្លាប់ក្នុង​សង្គ្រាម​​


លោក​ធីម ផែចជ៍ ​(Tim Page) ​អតីត​អ្នកឆ្លើយឆ្លង​របស់​ទូរទស្សន៍​ NBC ​របស់​សហ​រដ្ឋ​អាមេរិក​។ ដោយ៖ ប៊ុន ថារម្យ
លោក​ធីម ផែចជ៍ ​(Tim Page) ​អតីត​អ្នកឆ្លើយឆ្លង​របស់​ទូរទស្សន៍​ NBC ​របស់​សហ​រដ្ឋ​អាមេរិក​។ ដោយ៖ ប៊ុន ថារម្យ

អ្នកកាសែត​ដែល​បាន​បាត់​បង់ជីវិត​សរុប​ចំនួន​៣៧​នាក់​ដែលមាន​ជនជាតិ​ផ្សេងៗ​គ្នា ​ដូចជា​ជប៉ុន ​អាមេរិក ​បារាំង ​ស្វ៊ីស ​ឥណ្ឌា​ កម្ពុជា ​និង​អូស្ត្រាលី​ជាដើម។​

​ភ្នំពេញ​៖ អតីត​អ្នកកាសែត​ អ្នក​ថតរូប​និង​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ដែល​មាន​វ័យ​ចំណាស់​សរុប​ចំនួន​២២​រូប​បាន​ចូលរួម​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​នេះ​នូវ​ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​អ្នកកាសែត​ដែល​បាន​ស្លាប់បាត់​បង់​ជីវិត​ក្នុង​សង្គ្រាម​នៅ​កម្ពុជា​ក្នុង​ទសវត្ស​១៩៧០។​

ស្តូប​នេះ​ត្រូវ​សាងសង់​នៅលើ​សួនច្បារ​ខាង​មុខ​សណ្ឋាគារ ​Le Royal ​ខាងលិច​វត្តភ្នំ ​កណ្តាល​ទីក្រុង​ភ្នំពេញ។​ អ្នកកាសែត​ដែល​បាន​បាត់​បង់ជីវិត​សរុប​ចំនួន​៣៧​នាក់​ដែលមាន​ជនជាតិ​ផ្សេងៗ​គ្នា ​ដូចជា​ជប៉ុន ​អាមេរិក ​បារាំង ​ស្វ៊ីស ​ឥណ្ឌា​ កម្ពុជា ​និង​អូស្ត្រាលី​ជាដើម។​

លោក​ឆាំង សុង ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​នៃ​របប​លោក​សេនា​ប្រមុខ​លន់ នល់​បាន​រំឭក​ថា ​អ្នក​កាសែត​ជាច្រើន​ត្រូវ​ចាប់ខ្លួន​និង​សម្លាប់​ចោល​ដោយ​កងទ័ព​ខ្មែរ​ក្រហម​ក្នុង​សង្គ្រាម​ជាមួយ​កង​ទ័ព លន់ នល់។

«មនុស្ស​ដែល​ខ្ញុំ​និយាយ​ជាមួយ​រាល់ថ្ងៃ ​ដូចជា​លោក​ KOki Ishiyama ​ដែល​យើង​ទើប​នឹង​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយគ្នា​និង​ផឹក​ជាមួយគ្នា ​ហើយ​ពេល​នោះ​គាត់​បាន​បាត់​ខ្លួន។​ គាត់​មិន​បាន​ត្រឡប់​មក​វិញ​ជា​រៀង​រហូត»។​

លោក​ធីម ផែចជ៍ ​(Tim Page) ​អតីត​អ្នកឆ្លើយឆ្លង​របស់​ទូរទស្សន៍​ NBC ​របស់​សហ​រដ្ឋ​អាមេរិក​បាន​រៀបរាប់​អំពី​អំពើ​ឃោរឃៅ​មក​លើ​អ្នក​កាសែត​ដូចគ្នា​នេះ​ដែរ។​

មាន​ឯកអគ្គ​រដ្ឋទូត​ប្រទេស​អូស្ដ្រាលី ​តំណាង​ស្ថានទូត​អាមេរិក ​ជប៉ុន​និង​បារាំង​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធ​អ្នក​កាសែត​នេះ។​

លោក​ខៀវ កាញារិទ្ធ ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ដែល​ធ្វើជា​អធិបតី​ក្នុង​ពិធី​នេះ​ បាន​ថ្លែង​ថា​ ស្តូប​រំឭក​វិញ្ញាណ​ក្ខន្ធនេះ​បង្កើត​នូវ​ឱកាស​មួយ​សម្រាប់​ការ​ជួប​ជុំ​នៃ​អ្នក​កាសែត​ជើងចាស់​និង​សម្រាប់​ជាទី​តាំង​រំឭក​ក្នុង​ការ​ពង្រឹង​សាមគ្គី​ភាព​និង​មិត្តភាព​រវាង​អ្នក​សារ​ព័ត៌មាន​ក្នុង​ពិភព​លោក។​



លោក​ខៀវ កាញារិទ្ធ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​បន្ថែម​ថា ​តាម​រយៈ​ស្តូប​នេះ​សាច់​ញាតិ​របស់​ជន​រងគ្រោះ​នឹង​អាចមក​គោរព​វិញ្ញាណ​ក្ខន្ធ​ពួកគេ​នៅ​ទីនេះ។​

«អាច​ឲ្យ​អ្នក​គ្រប់​ប្រទេស​ទាំង​អស់​គេ​អាច​មក​ដើម្បី​គោរព​បង​ប្អូន​គេ​ ឪពុក​របស់​ពួក​គេ ​និង​ជីតា​របស់​ពួកគេ​នៅ​ទី​នេះ»។​
កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ​អតីត​អ្នក​កាសែត​បរទេស​ដែល​បាន​ឆ្លងកាត់​ការ​យក​ព័ត៌មាន​ក្នុង​យុគ​សង្គ្រាម​នៅ​កម្ពុជា​ បានធ្វើ​ដំណើរ​ទៅកាន់​វត្ត​ពោធិ៍​ក្នុង​ស្រុក​ភ្នំស្រួច ​ខេត្ត​កំពង់ស្ពឺ​ដើម្បី​ទៅ​មើល​ដើម​ពោធិ៍​មួយ​ដើម​ដែល​ពួកគេ​បាន​ដាំ​កាលពី​ឆ្នាំ​២០១០ ​ដើម្បី​រំឭក​ដល់​អ្នក​កាសែត​ចំនួន​បួនរូប​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ត្រូវ​សម្លាប់​ក្នុង​ថ្លុក​មួយ​នៅ​កណ្តាល​វាលស្រែ​ដាច់​ឆ្ងាយ​ពី​ភូមិ​របស់​ប្រជាជន៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG