សាក្សីបានលើកឡើងនៅថ្ងៃចន្ទនេះថា ការជម្រិតយកចម្លើយសារភាពដោយជនដែលត្រូវចោទថា ជាខ្មាំងរបស់អង្គការខ្មែរក្រហមគឺជាដើមហេតុនៃការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងរង្គាលនៅសម័យកម្ពុជាប្រជាធិបតេយ្យ។
ក្នុងសម័យនោះមានប្រជាពលរដ្ឋកម្ពុជាសរុបយ៉ាងតិច១,៧លាននាក់បានស្លាប់បាត់បង់ជីវិត ក្នុងនោះភាគច្រើនគឺស្លាប់ដោយការសម្លាប់ដោយចោទថា គឺជាសត្រូវរបស់អង្គការ។
លោកសួង ស៊ីគឿន អតីតអនុប្រធានមន្ទីរពិធីការនិងជាអ្នកនាំពាក្យក្រសួងការបរទេសក្រោមអំណាចរបស់អៀង សារី បានរៀបរាប់ក្នុងការផ្តល់សក្ខីកម្មនៅរសៀលថ្ងៃចន្ទនេះថា ខ្មែរក្រហមបានប្រឌិតការចោទប្រកាន់ដែលនាំឲ្យមានការចាប់ខ្លួនជាខ្សែបណ្តាញរួចនាំឲ្យមានការសម្លាប់ជនដែលត្រូវចាប់ខ្លួនទាំងនោះ។
«កាលណាមានការចោទប្រកាន់ ឬមួលបង្កាច់យ៉ាងណានោះគឺបាន (ឈានដល់ការចាប់ខ្លួន) ដូច្នេះបានជាមានវិនាសកម្ម។ ហើយវិនាសកម្មនេះ ពេលខ្ញុំទៅដល់ទួលស្លែងគឺមិត្តភក្តិខ្ញុំដែលស្លូតត្រង់មនុស្សល្អ ធ្វើគ្រូពេទ្យ។ ខ្ញុំហួសចិត្តយកគ្នាទៅសម្លាប់ចោល»។
សាក្សីដដែលបានបញ្ជាក់ថា កម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមក្នុងក្រសួងការបរទេសជាច្រើនត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីមានការចោទប្រកាន់ពីអ្នកដែលត្រូវចាប់ខ្លួនមុនៗថា ជាខ្មាំងរបស់បដិវត្តន៍។ រូបលោកផ្ទាល់ និងលោកគាត ឈុន បច្ចុប្បន្នជាឧបជានាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលនោះក៏ត្រូវចោទប្រកាន់តគ្នាដែរ។ អៀង សារី ដែលជារដ្ឋមន្ដ្រីការបរទេសនៅសម័យនោះបានឲ្យលោកសរសេរប្រវត្តិរូបផ្ទាល់ខ្លួនឡើងវិញ។
លោកសួង ស៊ីគឿន ដែលជាកម្មាភិបាលខ្មែរក្រហមតែម្នាក់គត់ដែលបានយកភរិយាជនជាតិបារាំងរបស់ខ្លួនចូលរស់នៅមួយរយៈ ជាមួយពួកខ្មែរក្រហមបានបង្ហាញការសោកស្តាយដោយក្តីឈឺចាប់ដោយងាកទៅសុំទោសជនជាប់ចោទក្នុងសំណុំរឿង០០២ដែលកំពុងស្ថិតក្នុងការកាត់ទោស។
«វាអណោចអធ័មណាស់។ សុំទោសបងៗ (មេខ្មែរក្រហមដែលកំពុងត្រូវកាត់ទោស) បើខ្ញុំដឹងមុនខ្ញុំអត់ចូលជិតទេ។ វាដល់ក ដល់ធ្វើដូច្នេះមិនមែនសង្គមនិយម កុម្មុយនិស្តនិយម វាមិនមែនបដិវត្តន៍មិនមែនបម្រើប្រជាជន បម្រើជាតិទេ ខ្ញុំឈឺចាប់ណាស់»។
ក៏ដូចជាសាក្សីមុនៗមួយចំនួនដែរ លោក សួង ស៊ីគឿន បានបញ្ជាក់ថា អៀង សារី ដែលកាន់កាប់ក្រសួងការបរទេសមានអំណាចការពារបុគ្គលិកមួយចំនួនក្នុងក្រសួងនេះ។ ប៉ុន្តែលោកបញ្ជាក់ថា អៀង សារី ក៏បានអនុញ្ញាតឲ្យមានការចាប់ខ្លួនបុគ្គលិករបស់ខ្លួនដែរ បន្ទាប់ពីមានចម្លើយសារភាពរបស់អ្នកទោសនៅគុកទួលស្លែងដោយចោទប្រកាន់បុគ្គលិករបស់ខ្លួនថា ជាខ្មាំងបង្កប់នោះ៕