ភ្នំពេញ៖ អៀង សារី និងខៀវ សំផន បានធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីស្វែងរកការគាំទ្រពីអន្តរជាតិនៅក្នុងពេលដែលពួកកុម្មុយនិស្តម៉ៅនិយមខ្មែរក្រហមកំពុងធ្វើចលនាតស៊ូប្រដាប់អាវុធ។ នេះបើតាមការបញ្ជាក់របស់សក្សីនៅក្នុងសវនាការនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
លោកសួង ស៊ីគឿន មន្ត្រីជាន់ខ្ពស់មួយរូបក្នុងក្រសួងការបរទសខ្មែរក្រហម និងជាតំណាងឲ្យចលនាបញ្ញាវន្តកុម្មុយនិស្តនិយមបានអះអាងថា មេដឹកនាំខ្មែរក្រហមទាំងពីរនាក់ខាងលើបានធ្វើចលនាការទូតជាច្រើនដើម្បីស្វែងរកការគាំទ្រដល់ពួកខ្មែរក្រហមពីសហគមន៍អន្ដរជាតិដែលមាននិន្នាការកុម្មុយនិស្តនិយមដូចគ្នា។
«នៅដើមខែមេសា ឆ្នាំ១៩៧៤ លោកខៀវ សំផន និងលោកអៀង សារី បានដឹកនាំគណប្រតិភូរណសិរ្សរួបរួមជាតិកម្ពុជា និងរាជរដ្ឋាភិបាលរួបរួមជាតិទៅទស្សនកិច្ចប្រទេសយូហ្គោស្លាវី រូម៉ានី និងអាល់បានី»។
លោកសួង ស៊ីគឿន ឆ្លើយយ៉ាងដូច្នេះតបទៅនឹងសំណួរនៃជំនួយការសហព្រះរាជអាជ្ញាលោក ចាន់ ដារារស្មី។
ឆ្នាំនេះក្នុងអាយុ៧៥ឆ្នាំ លោកសួង ស៊ីគឿន គឺជាបញ្ញាជនដែលទទួលសញ្ញាបត្រអនុបណ្ឌិតពីប្រទេសបារាំង។ បច្ចុប្បន្នគាត់រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សាក្សីដដែលបានបន្ថែមថា ខៀវ សំផន និងអៀង សារី ក៏បានដឹកនាំប្រតិភូរួមគ្នាទៅទស្សនកិច្ចនៅបណ្តាប្រទេសអាហ្វ្រ៊ីកមួយចំនួនទៀតដែរដូចជាប្រទេសអាល់ហ្ស៊េរី ម៉ូរីតានី និងអេហ្ស៊ីបជាដើមនៅក្នុង១៩៧៤ដូចគ្នាគឺជិតមួយឆ្នាំមុនពេលពួកខ្មែរក្រហមឡើងកាន់អំណាច។
លោក សួង ស៊ីគឿន បញ្ជាក់ថា អៀង សារី នៅក្នុងអំឡុងពេលនោះគឺជាតំណាងគណបក្សកុម្មុយនិស្តកម្ពុជាដែលប្រចាំការភាគច្រើននៅប្រទេសចិន រីឯខៀវ សំផនគឺជាឧបនាយករដ្ឋមន្ដ្រី និងជាអគ្គមេបញ្ជាការកងទព័រំដោះជាតិកម្ពុជា។
«ដំណើរទស្សនកិច្ចនេះគឺដើម្បីជូនព័ត៌មានដល់ប្រទេសជាមិត្តទាំងនោះដែលគាំទ្រការតស៊ូរបស់ប្រជាជនកម្ពុជា អំពីជំហរបស់រាជរដ្ឋាភិបាលកម្ពុជា និងរណសិរ្សរួបរួមជាតិកម្ពុជាហើយប្រមូលការគាំទ្រនៃប្រទេសទាំងនោះចំពោះការតស៊ូរបស់ប្រជាជនកម្ពុជា»។
ក្នុងអំឡុងពេលនោះលោក សួង ស៊ីគឿន គឺជាជំនួយការរបស់គណប្រតិភូជាន់ខ្ពស់របស់ចលនាតស៊ូនៃពួកខ្មែរក្រហម។
ការផ្តល់សក្ខីកម្មរបស់លោកសួង ស៊ីគឿន បន្ទាប់ពីលោក រចឹម ទន់ បានបញ្ចប់ការផ្តល់សក្ខីកម្មរបស់គាត់ផងដែរកាលពីព្រឹកមិញនេះ។ លោករចឹម ទន់ គឺជាកម្មាភិបាលជាន់ខ្ពស់លំដាប់ទី៣ នៅក្នុងក្រសួងការបរទេសខ្មែរក្រហមដែលកាន់កាប់ដោយអៀង សារី៕