ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកម៉ម សុណង់​ដូ​មាន​សុខភាព​ថមថយ​ក្នុង​ពន្ធនាគារ


​លោកម៉ម សួណង់ដូ​អាច​នឹង​ហើម​មុខ​ដោយ​សារ​ការ​ឈឺធ្មេញ។​
​លោកម៉ម សួណង់ដូ​អាច​នឹង​ហើម​មុខ​ដោយ​សារ​ការ​ឈឺធ្មេញ។​
ភ្នំពេញ៖ ក្រោយពី​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​៦ខែ​លោក​ម៉ម សូណង់ដូ​នាយក​ស្ថានីយ​វិទ្យុសំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបេតេយ្យ​បាន​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ​ជាច្រើន​ដូច​ជាការ​រស់​នៅ​មិន​ស្អាត​និង​ប្រតិកម្ម​ធូរលី។​នេះបើតាម​ការ​បញ្ជាក់​ពី​ភរិយា​របស់​លោក។​

លោកស្រីឌីន ផាន់ណារ៉ា​ភរិយា​លោក​ម៉ម​សូណង់ដូ​បាន​និយាយ​ថា​ពេលថ្មីៗនេះ​របស់ស្វាមី​អ្នក​ស្រី​មាន​ជំងឺ​មួយ​ផ្សេង​ទៀត​គឺ​ជំងឺ​ឈឺធ្មេញ​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​ទាម​ទារ​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​ធ្មេញ​ខាង​ក្រៅ​ពន្ធនាគារ។​

អ្នក​ស្រី​បាន​និយាយ​ថា​អ្នក​ស្រីបានដាក់​ពាក្យ​ស្នើ​សុំ​ដើម្បី​ឱ្យ​លោក​ម៉ម សូណង់ដូ​បាន​ចេញ​ទៅ​ព្យាបាល​រួច​ហើយ​តែនៅ​មិន​ទាន់មាន​ការ​ឆ្លើយ​តប។​

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា​បើមិន​មាន​ការ​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​ទេ​លោកម៉ម សួណង់ដូ​អាច​នឹង​ហើម​មុខ​ដោយ​សារ​ការ​ឈឺធ្មេញ។​

«ខ្ញុំ​បារម្មណ៍​កាល​ណា​គាត់​ឈឺ​ធ្មេញ​ធ្វើយ៉ាងណា​ត្រូវ​យក​គាត់​មកព្យាបាល​នៅខាង​ក្រៅ​ឬក៏​ចាត់ចែង​របៀប​ណា។​មានពេទ្យ​មានម៉ាស៊ីន​ដើម្បី​ព្យាបាល​ធ្មេញ»។​

កាល​ពីដើម​សប្តាហ៍​នេះ​គ្រូពេទ្យ​ធ្មេញ​បាន​ទៅ​ពិនិត្យ​ជំងឺលោក​ម៉ម សូណង់ដូ​នៅ​មន្ទីរ​ឃុំ​ឃាំង​ព្រៃស​តែ​មិន​អាច​ព្យាបាល​នៅ​មន្ទីរ​ឃុំឃាំង​បាន​ដោយសារ​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់។​

លោកស្រ៊ុន​ លាង​ប្រធាន​ពន្ធនាគារ​ព្រៃស ​ហៅថា​ «ម១» ​បាន​និយាយ​ថា​លោក​បាន​ទទួល​សំណើរ​ពី​ក្រុម​គ្រួសារ​លោក​ម៉ម សូណង់ដូ​រួច​ហើយ​តែលោក​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពីនាយក​ដ្ឋាន​ពន្ធនាគារ។​

«​ដាក់ហើយ។ខ្ញុំចាំគោល​ការណ៍ធ្លាក់»។​

លោក​គុយ ប៊ុនសន​ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​មិន​អាចស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​នៅថ្ងៃ​សុក្រ​នេះ។​

នាយក​ស្ថានីយ៍​វិទ្យុ​សំបុកឃ្មុំ​គឺ​លោក​ម៉ម សូណង់ដូ​ត្រូវ​តុលាការ​ក្រុងភ្នំពេញ​កាត់​ទោសឲ្យ​ជាប់គុក​២០ឆ្នាំ​កាលពី​ខែតុលា​ឆ្នាំ២០១២ និង​ពិន័យ​ជាប្រាក់​១០លាន​រៀល​ពី​បទ​បង្កើត​អបគមន៍​ខុស​ច្បាប់​ក្នុង​គោលបំណង​ដើម្បី​ផ្តួលរំលំ​របប​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​បន្ទាប់​ពី​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល​ជិត​៣០ឆ្នាំ។​

លោកម៉ម សូណង់ដូ​ ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​ និងប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ ត្រូវ​ចាប់​ឃុំខ្លួន​កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា​ទាក់ទង​នឹង​ការ​ឆ្លើយ​ ដាក់​របស់​ក្រុមមួយ​ដែល​បាន​ជួយ​ប្រជាពល​រដ្ឋ​តវ៉ារឿង​ដីធ្លី​នៅ​ស្រុកឆ្លូង ​ ខេត្ត​ក្រចេះ។​

មេធាវី​ការពារ​ក្តីលោក​ម៉ម​ សូណង់ដូ​បានដាក់​ពាក្យ​ទៅ​សាលា​ឧទ្ធរណ៍​ដើម្បី​ស្នើសុំ​ឱ្យ​កូន​ក្តី​របស់​លោក​បាន​នៅក្រៅឃុំ​ក៏ប៉ុន្តែ​សភា​ព្រហ្មទណ្ឌ​ស៊ើបសួរ​របស់​សាលា​ឧទ្ធរណ៍​កាលពី​ខែ​ធ្នូ​បាន​ច្រាន​ចោល។
លោក​ស សូវ៉ាន​មេធាវី​ការពារ​ក្តី​លោក​ម៉ម សុណង់ដូ​បាន​និយាយ​ថា​លោក​បានដាក់​ពាក្យ​ សារ​ជាថ្មី​ម្តង​ទៀត​ទៅ​តុលាការ​កំពូលហើយ​កាលពី​ពាក់កណ្តាល​ខែធ្នូដើម្បី​ស្នើសុំ​កូនក្តី​របស់​លោក​ឱ្យ​នៅ​ក្រៅ​ឃុំបណ្តោះ​អាសន្ន​តែមិន​ដឹងថា​តុលាការ​និង​បើក​សវនាការ​នៅពេលណា​ទេ៕
XS
SM
MD
LG