ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​បទ​ចោទ​ប្រកាន់​ថា​​ប្រមាថ​ព្រះមហាក្សត្រ


ព្រះ​មហាក្សត្រ​ខ្មែរ​ ​ព្រះ​បាទ​ ​នរោត្តម សីហមុនី អានលិខិតមួយច្បាប់ ខណៈពេលដែលព្រះអង្គយាង​បើក​សម័យ​ប្រជុំ​លើកទី១​របស់​ព្រឹទ្ធ​សភា​ ​នីតិកាល​ទី៤ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។
ព្រះ​មហាក្សត្រ​ខ្មែរ​ ​ព្រះ​បាទ​ ​នរោត្តម សីហមុនី អានលិខិតមួយច្បាប់ ខណៈពេលដែលព្រះអង្គយាង​បើក​សម័យ​ប្រជុំ​លើកទី១​របស់​ព្រឹទ្ធ​សភា​ ​នីតិកាល​ទី៤ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

គ្រូ​បង្រៀន​វ័យ ៥០ ឆ្នាំ ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ប្រមាថ​ព្រះមហាក្សត្រ នៅ​ក្នុង​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Facebook។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ការ​ចាប់​ខ្លួន​នេះ​គឺ​ជា​ការ​ចាប់​ខ្លួន​លើក​ដំបូង​បង្អស់​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ តាំង​ពី​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ការ​កែប្រែ​ច្បាប់​ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះមហាក្សត្រ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​មក។

បុរស​ដែល​ត្រូវ​ប៉ូលិស​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ចាប់​ខ្លួន​នេះ មាន​ឈ្មោះ ឃាង ណាវី។ បុរស​ដែល​ជា​នាយក​សាលា​បឋមសិក្សា​មួយ​កន្លែង​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ថា បុរស​រូប​នេះ​បាន​សរសេរ​សារ​នៅ​លើ Facebook ដែល​មាន​លក្ខណៈ​ប្រមាថ​ដល់​ព្រះមហាក្សត្រ​នរោត្តម​សីហមុនី ព្រះ​បរម​រតន​កោដ្ឋ​ព្រះ​បាទ​នរោត្ដម​សីហនុ និង​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ។

លោក ញ៉ែម ឈុនលី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់​ធំ បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា៖ «បុរស​រូប​នោះ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ហើយ‍។ បុរស​រូប​នោះ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា សារ​ទាំង​នោះ​គឺ​ជា​សារ​របស់​គាត់​មែន‍»។

អ្នក​ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ប្រមាថ​ព្រះ​មហាក្សត្រ​អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាប់​ពី ២ លាន​រៀន ដល់ ១០ លាន​រៀល៕

XS
SM
MD
LG