ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​របស់​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤​ថា​សាក្តី​ខ្មែរ​ក្រហម​មិន​ផ្តល់​យុត្តិធម៌​ឲ្យ​កូនក្តី​របស់​ខ្លួន


លោក​ឡាស អ​ល​សិន (Lars Olsen) មន្ត្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​
លោក​ឡាស អ​ល​សិន (Lars Olsen) មន្ត្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​
ភ្នំពេញ៖ ក្រុម​មេធាវី​របស់​ជនជាប់​សង្ស័យ​ម្នាក់​ក្នុង​០០៤​ដែល​មិន​ត្រូវ​បាន​បង្ហើប​ឈ្មោះ​ជា​ផ្លូវការ​បាន​និយាយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ថា សាលាក្តី​ខ្មែរក្រហម​ខកខាន​ក្នុងការ​ផ្តល់ឱកាស​ដល់​កូនក្តី​របស់​ពួក​ខ្លួន​ឲ្យ​ទទួលបាន​សិទ្ធិ​កាត់ក្តី «ដោយ​យុត្តិធម៌»។
លោក​ហ្គោ​រ៉ែ​ន ស៊្លូត​ធើ (Goran Sluiter) លោ​ករី​ឆាដ រ៉ូ​ជើ​ស៍(Richard Rogers)និង​លោក​ម៉ុម លុ​ជ្ស សហ​មេធាវី​របស់​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​សរុប​ចំនួន​បីនាក់​លើក​ឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មានរ​បស់​ខ្លួន​ដោយ​ចោទត្រង់ៗថា រដ្ឋបាល​ខាង​អង្គការសហប្រជាជាតិ​ក្នុង​សាលាក្តី​ខ្មែរក្រហម«ដកហូត​សិទ្ធិ»កូនក្តី​របស់ខ្លួន​ក្នុង​ការទទួល​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ការកាត់ក្តី​មួយ«ដោយ​យុត្តិធម៌»។
ក្រុម​មេធាវី​បាន​រៀបរាប់​ដោយ​សំដៅ​ទៅ​រក​ផ្នែក​គាំពារ​ការការពារ​ក្តី​ដែល​កាន់កាប់​ដោយ​មន្ដ្រី​ក្នុង​កូតា​អង្គការ​សហប្រជាជាតិ​ថា រដ្ឋបាល​នេះ​បង្ក​ការរាំងស្ទះ​ដោយ​មិន​ព្រម​ទទួលស្គាល់​មេធាវី​បរទេស​មួយ​រូប​កាលពី​ដំបូង​ទី​រួមទាំង​ការបដិសេធ​ផ្តល់​ចំណាយ​ចំបាច់​ដល់​ការ​ធ្វើដំណើរ​របស់​ក្រុម​មេធាវី​ទៅ​ជួប​ជនសង្ស័យ។
សហ​មេធាវី​ការពារ​ជនសង្ស័យ​លោក​ហ្គោ​រ៉ែ​ន ស៊្លូត​ធើ លោករី​ឆាដ រ៉ូ​ជើ​ស៍ សហ​មេធាវី​អន្តរជាតិ និង​លោក​ម៉ុម លុ​ជ្ស សហ​មេធាវី​ជនជាប់ចោទ លើក​ឡើង​ថា ការធ្វើ​បែបនេះ​ពួកខ្លួន​មិនបាន​ចូលរួម​សកម្ម​ក្នុងការ​ស៊ើបអង្កេត ឬ​ការពារ​សិទ្ធិ​កូនក្តី​នោះទេ។ សិទ្ធិ​ដែល​ត្រូវ​ទទួលបាន​ការកាត់ក្តី​ដោយ​យុត្តិធម៌។
ក្រុម​មេធាវី​សង្កត់​ធ្ងន់​ថា ​កូនក្តី​របស់​ពួកខ្លួន «នឹងមិន​ទទួលបាន​ការកាត់ក្តី​ដោយ​យុត្តិធម៌​ទៀត​ទេ​ប្រសិនបើ​អាជ្ញាធរ​រដ្ឋបាល​អង្គការ​សហប្រជាជាតិ​ដក​ហូត​សិទ្ធិ​កូនក្តី​ក្នុង​ការទទួល​សិទ្ធិ​បាន​ជំនួយ​ផ្នែក​ច្បាប់​មាន​ប្រសិទ្ធិភាព»នោះ។
លោក​ឡាស អ​ល​សិន (Lars Olsen) មន្ត្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​ពន្យល់​ថា ការសម្រេច​មិន​ផ្តល់​ថវិកា​គាំទ្រ​ដល់​ដំណើរ​ទៅ​ជួប​កូនក្តី​ដល់​ក្រុម​មេធាវី​ដោយ​ហេតុថា​ផ្នែក​គាំពារ​ការការពារ​ក្តី​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ស្ថានភាព​បច្ចុប្បន្ននេះ​នៃ​សំណុំ​រឿង​០០៤ គឺ​មិន​ទាក់ទង​ទៅ​នឹង​ការខ្វះ​ការ​ចំណាយ​នោះទេ។
«ផ្នែក​គាំពារ​ការការពារ​ក្តី​ជឿ​ថា សិទ្ធិ​ដើម្បី​ទទួល​បាន​ការ​កាត់​ទោស​ដោយ​ត្រឹម​ត្រូវ​ត្រូវ​បាន​ការពារ​ពីព្រោះ​ថា ជនជាប់​សង្ស័យ​មាន​មេធាវី​ការពារ​រួច​ទៅ​ហើយ​នៅ​ប្រទេស​កម្ពុជា។ ហើយ​ក្រុម​មេធាវី​នេះ​ក៏មាន​បុគ្គលិក​បរទេស​ផងដែរ»។
សហ​មេធាវី​កម្ពុជា​លោក​មុំ លុ​ជ្ស ប​ដិ​សេ​ផ្តល់​សេចក្តី​អត្ថាធិប្បាយ​បន្ថែម។
អង្គការសហប្រជាជាតិ និង​ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​បាន​ខ្វែងគំនិត​គ្នា​យ៉ាងខ្លាំង​ក្លា​លើ​សំណុំ​រឿង​បន្ថែម​០០៣ និង០០៤។ រដ្ឋាភិបាល​កម្ពុជា និង​ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​បាន​ប្រឆាំង​ជា​ចំហរ​ការស៊ើបអង្កេត និង​ចាត់ការ​លើ​សំណុំរឿង​ទាំងពីរ​នេះ​ដែល​មាន​ជនជាប់​សង្ស័យ​សរុប​ចំនួន​ប្រាំ​នាក់។
គេ​ដឹង​ក្រៅផ្លូវការ​ថា ជនសង្ស័យ​ទាំងនោះ​គឺ​មាស មុត និង​ស៊ូ ម៉េ​ត ដែលជា​អតីត​មេទ័ព​របស់​ខ្មែរ​ក្រហម ក្នុង​សំណុំរឿង​០០៣ និង​សំណុំរឿង០០៤មាន​អ្នកស្រី​អ៊ឹម ចែម តា ទិ​ត ឬ យឹម ទិ​ត និង​តា អាន ឬ​អោម អាន អតីត​អ្នក​ទទួល​ខុសត្រូវ និង​ទទួល​ខុសត្រូវ​រង​នៃ​ការដ្ឋាន​ទំនប់​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​ឧត្តរមានជ័យ។ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​នាក់​បាន​ស្លាប់ និង​ត្រូវ​សម្លាប់​នៅ​ទីនោះ។
តាម​ប្រភព​ស្និទ្ធ​នឹង​សំណុំ​រឿងក្តី​ចុងក្រោយ​ឲ្យ​ដឹងថា ​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​ជនសង្ស័យ​ដែលមាន​ឈ្មោះថា​ តា អាន ឬ​អោម អាន៕
XS
SM
MD
LG