ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរ​ក្រហម​ប្រកាស​បន្ត​សំណុំរឿង​០០៣​និង​ស្វែង​រក​ភស្តុតាង​បន្ថែម


Local residents ride a boat on a flooded road overflown by the Bago river at a low-lying part in Bago, 80 kilometers (50 miles) northeast of Yangon, Myanmar.
Local residents ride a boat on a flooded road overflown by the Bago river at a low-lying part in Bago, 80 kilometers (50 miles) northeast of Yangon, Myanmar.
ដោយ វីអូអេ
​វ៉ាស៊ីនតោន៖​ តុលាការ​ខ្មែរ​ក្រហម​បានបង្ហាញ​យ៉ាង​ច្បាស់​នូវ​ទីតាំង​ឧក្រិដ្ឋ​កម្ម​នានា​សម្រាប់​សំណុំ​រឿង​០០៣​និង​ព្រម​ទាំង​បញ្ជាក់​ពី​អ្នក​ដែល​នឹង​ត្រូវ​រង​ការចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង​នោះ។​

នៅ​ក្នុង​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ស៊ើបអង្កេត​នៃ​សាលាក្តី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឱ្យ​ដឹង​ថា​ឧក្រិដ្ឋកម្ម​នេះ​ប្រព្រឹត្ត​ដោយ​កងទ័ព​ខ្មែរ​ក្រហម​ដែល​បម្រើ​ក្នុង​អង្គភាព​ជើង​គោក ជើង​ទឹក​និង​ជើង​អាកាស។ រី​ឯ​ទីតាំង​ប្រព្រឹត្ត​មាន​នៅ​ក្រុ​ង​ភ្នំពេញ ខេត្ត​កំពង់​សោម កំពង់​ឆ្នាំ​ង កំពង់​ចាម​និង​ខេត្ត​រតនៈគីរី។

បើទោះបី​ជាតុលាការ​មិន​ទាន់​បញ្ជាក់​ឈ្មោះ ជន​សង្ស័យ ប៉ុន្តែ​តាម​ឯកសារ​ដែល​បាន​ធ្លាយ​ចេញ​ពី​តុលាការ​កន្លង​មក​ហើយ​ត្រូវបាន​បណ្តាញ​ព័ត៌មាន​បរទេស​មួយ​ចុះ​ផ្សាយ​តាម​អ៊ីនធឺណិត​ឱ្យ​ដឹង​ថា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៣​នេះ​មាន​ឈ្មោះ​ មាស មុត​និង​ស៊ូ ម៉េតដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​យ៉ាង​មាន​សេរីភាព។

ចៅក្រម​អន្តរជាតិ​បាន​ស្នើ​ឱ្យ​ ជន​ទាំង​ឡាយ​ណា​ដែល​ជា​ជន​រងគ្រោះ នៃ​បទ​ឧក្រិដ្ឋ​ទាំងនោះ​ឬ​មាន​ដឹង​ឮ​ពី ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​ឡើង​នៅ​ទីតាំង​ឧក្រិដ្ឋ​ទាំង​នោះ​អាច​ចូលរួម​ក្នុង​សំណុំរឿង​០០៣​ក្នុង​នាម​ជា​សាក្សី ជាដើមបណ្តឹង​រដ្ឋប្ប​វេណី ឬជា​អ្នក​ប្តឹង។
យ៉ាង​ណា​ក៏ដោយ​សេចក្តី ​ប្រកាស​ព័ត៌មាន​នេះ​ក៏​បាន​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការប្រកាន់​ជំហរ​មិន​ទាន់​យល់​ស្រប​គ្នា​ទាំង​ស្រុង​រវាង​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​និង​អន្តរជាតិ ដែល​ចៅ​ក្រម​អន្តរជាតិ​បើក​ចំហរ​ពី​សំណុំ​រឿង​នេះ​រីឯ​ចៅក្រុម​ជាតិ​គ្រាន់​តែ​បន្ទន់​ជំហរ​បន្តិច​បន្តួច​ថា​ខ្លួន​នឹង​ទទួល​យក​មក​ពិចារណា​នូវ​ដីការ​សន្និដ្ឋាន​ផ្សេងៗ​របស់​ការិយាល័យ​សហព្រះរាជអាជ្ញា​ដោយ​កំណត់​ពេល​តែ​បី​ខែ​ប៉ុណ្ណោះ៕
XS
SM
MD
LG