ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​ថ្មី​របស់​ក្រសួង​យុត្តិធម៌​ចាប់ផ្តើម​ពិភាក្សា​ដោះស្រាយ​បញ្ហា​កក​ស្ទះ​សំណុំ​រឿង​​ក្នុង​តុលាការ


​លោក​គឹម សន្តិភាព ​រដ្ឋ​លេខាធិការ​ម្នាក់​នៃ​ក្រសួង​យុត្តិធម៌ ថ្លែងនៅក្នុងកិច្ចប្រជុំអំពីបញ្ហាកកស្ទះសំណុំរឿងក្តីនៅតុលាការ នៅក្រសួងយុត្តិធម៌កម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ (រូបថតដោយក្រសួងយុត្តិធម៌)
​លោក​គឹម សន្តិភាព ​រដ្ឋ​លេខាធិការ​ម្នាក់​នៃ​ក្រសួង​យុត្តិធម៌ ថ្លែងនៅក្នុងកិច្ចប្រជុំអំពីបញ្ហាកកស្ទះសំណុំរឿងក្តីនៅតុលាការ នៅក្រសួងយុត្តិធម៌កម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។ (រូបថតដោយក្រសួងយុត្តិធម៌)

គណៈកម្មការ​ដែល​ទើប​បង្កើត​ថ្មី​របស់​ក្រសួង​យុត្តិធម៌​បាន​ចាប់ផ្តើម​បំពេញ​ការងារ​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​ទី​១២​ខែ​ឧសភា​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​កក​ស្ទះ​សំណុំ​រឿង​ក្តី​ក្នុង​សាលា​ជំនុំជម្រះ​នៅ​តាម​រាជ​ធានី​និង​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា។​

ការ​ចាប់​ផ្តើម​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​ដែល​ដឹកនាំ​ដោយ​លោក​គឹម សន្តិភាព ​រដ្ឋ​លេខាធិការ​ម្នាក់​នៃ​ក្រសួង​យុត្តិធម៌ ​និង​ជា​ប្រធាន​ក្រុម​ទី​១​នៃ​គណៈកម្មការថ្មី​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ច័ន្ទ បាន​សម្រេច​បង្កើត​គណៈ​កម្មការ​ថ្មី​នេះ។​

គណៈ​កម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជ​ធានី-ខេត្ត នេះ​ មាន​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ កើត រិទ្ធ​ ជា​ប្រធាន និង​អនុប្រធាន​២​រូប​ សមាជិក​៥​រូប​ព្រម​ទាំង​ក្រុម​ការងារ​ចំនួន​៤​ក្រុម។​

ការ​បង្កើត​គណៈកម្មការ​ថ្មី​នេះ​កើតឡើង​ បន្ទាប់​ពី​មាន​របាយ​ការណ៍​ជាច្រើន​អំពី​បញ្ហា​កក​ស្ទះ​សំណុំ​រឿង​ក្តី​នៅ​តាម​តុលាការ និង​ភាព​ចង្អៀត​ណែន​ណាន់​តាន់តាប់​នៅ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​ថា​គណៈកម្មការ​ថ្មី​នេះ​មាន​គោល​ដៅ​បម្រើ​សេវា​យុត្តិធម៌​ឲ្យ​បាន​ល្អ​ប្រសើរ​និង​រួម​ចំណែក​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG