ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ជា​ម្ចាស់ផ្ទះ​ត្រៀម​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​ការ​ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី ៣២

នៅ​ថ្ងៃសុក្រ ទី ៥ ខែ​ឧសភា​នេះ កម្ពុជា​នឹង​បើក​សម្ពោធ​កម្មវិធី​ប្រកួត​កីឡាស៊ីហ្គេម​លើកទី ៣២ ជា​ផ្លូវការ ដែល​នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) ជា​លើក​ដំបូង។ នៅ​តាម​ដងផ្លូវ​នានា​ ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​ការ​ដាក់​តាំង និង​តុបតែង​លម្អ​ជាច្រើន​ដើម្បី​ស្វាគមន៍​កីឡាករ​ជាតិ និង​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ក្នុង​តំបន់​មួយ​នេះ ខណៈ​កីឡាករ​ជាតិ​កម្ពុជា​កំពុង​មមាញឹក​ហ្វឹកហាត់​ ហើយ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​ត្រូវបាន​ពង្រឹង។ ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ ចាប់​ផ្តើម​ឡើង​ពី​ថ្ងៃទី ៥ រហូត​ដល់​ថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ ២០២៣ នេះ៕


XS
SM
MD
LG