ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
រូបឯកសារ៖ ក្បួនឃោសនាបោះឆ្នោត​ឃុំសង្កាត់ របស់​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ​២០១៧។
រូបឯកសារ៖ ក្បួនឃោសនាបោះឆ្នោត​ឃុំសង្កាត់ របស់​គណបក្ស​សង្រ្គោះជាតិ កាល​ពី​ថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ​២០១៧។

Live Blog៖⁣ តុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិ

នារសៀលថ្ងៃព្រហស្បតិ៍នេះ តុលាការ​កំពូលប្រកាសសាលដីកាសវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិដោយសម្រេចប្រកាសបញ្ឈប់សមាជិក ១១៨ រូបមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។ មន្ត្រីគណបក្សនេះ ដែលមានអាសនៈក្នុងជួររដ្ឋាភិបាលទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ អាចនឹងប្រឈមបាត់បង់មុខតំណែងរបស់ពួកគេ។ តុលាការ​កំពូល​ បានបើក​សវនាការ​លើ​បណ្តឹង​របស់​ក្រសួង​​មហាផ្ទៃ​ ដែល​បាន​ប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយចោទ​ថា គណបក្សនេះ​បានឃុបឃិត​ជាមួយ​​បរទេសដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ​ដែល​ដឹកនាំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក កឹម សុខា ប្រធានគណបក្សជំទាស់ដ៏ធំមួយនៅប្រទេសកម្ពុជា នៅជាប់ឃុំនៅឡើយពីបទ«ក្បត់ជាតិ»។

គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងមិនទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការកំពូល នៅថ្ងៃព្រហស្បតិ៍នេះ ដែលបានសម្រេចរំលាយគណបក្សជំទាស់ដ៏ធំមួយនេះ⁣ ដោយបន្តចាត់ទុកគណបក្សរបស់ខ្លួនថានៅ «ស្របច្បាប់»។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិប្រតិកម្មលើសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានរំលាយគណបក្សនេះចោល។ (រូបថតផ្តល់ឲ្យ)

លោកស្រី មូរ សុខហួរ អនុប្រធានម្នាក់ និងជាតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅក្រៅប្រទេស បានប្រតិកម្មលើសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានរំលាយគណបក្សជំទាស់មួយនេះ។ លោកស្រីបានចាត់ទុកសេចក្តីសម្រេចរបស់តុលាការថាជា «ការខុសធ្ងន់ធ្ងរទៅលើលទ្ធិប្រជាធិបតេយ្យ» នៅកម្ពុជា។ នេះបើយោងតាមសារជាវីដេអូបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកស្រី នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រោយពេលតុលាការកំពូលបានចេញសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ និងប្រកាសបញ្ឈប់សមាជិកចំនួន១១៨នាក់ នៃគណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ នាថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងតាមការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោកថា សមាជិកគណបក្សនេះ ដែលមិនមានឈ្មោះនៅក្នុងចំណោមសមាជិក១១៨នាក់ខាងលើ អាចចូលរួមជាមួយគណបក្សប្រជាជន ឬគណបក្សដទៃទៀត ឬក៏អាចបង្កើតគណបក្សថ្មី ដើម្បីប្រឡូកក្នុងវិស័យនយោបាយ។

នារសៀលថ្ងៃព្រហស្បតិ៍នេះ តុលាការ​កំពូលប្រកាសសាលដីកាសវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិដោយសម្រេចប្រកាសបញ្ឈប់សមាជិក ១១៨ រូបមិនឲ្យធ្វើនយោបាយ៥ឆ្នាំ៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG