ភ្នំពេញ៖ លោក សួង ស៊ីគឿន ដែលជាអតីតកម្មាភិបាលជាន់ខ្ពស់មួយរូបក្នុងក្រសួងការបរទេសខ្មែរក្រហមបានថ្លែងការពារលោក ហោ ណាំហុង និងលោក គាត ឈន់ នៅថ្ងៃពុធនេះថាអតីតកម្មាភិបាលខ្មែរក្រហមទាំងពីររូបនេះមិនមានអំណាចនោះទេ។
លោក គាត ឈន់ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោកហោ ណាំហុង បច្ចុប្បន្នជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ដ្រីក្រសួងការបរទេស។ មន្ដ្រីរដ្ឋាភិបាលទាំងពីររូបត្រូវចង្អុលបង្ហាញដោយសាក្សីជាបន្តបន្ទាប់រាប់ទាំងលោក សួង ស៊ីគឿន ខ្លួនផងដែរថាពួកគាត់ជាកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។
សាក្សីដដែលថ្លែងយ៉ាងដូច្នេះនៅពេលដែលសហមេធាវីអន្តរជាតិរបស់អៀង សារី និងរបស់នួន ជា បានជជីកសួរអំពីសាវតារបស់បុគ្គលទាំងពីរនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
«ពេលនោះបញ្ញាជនមកពីក្រៅមានតែខ្ញុំទេដែលត្រូវតែងតាំងជាប្រធានផ្នែកដូច្នោះលោកគាត ឈន់ និងលោកហោ ណាំហុង មានអំណាចតិចជាងខ្ញុំទេ។ ខ្ញុំសូមអង្វរកុំទៅរករឿងអីគាត់»។
លោកសួង ស៊ីគឿន អតីតនិស្សិតមកពីប្រទេសបារាំងបានក្លាយជាប្រធានផ្នែកឃោសនាព័ត៌មាននៃក្រសួងការបរទេសរបស់ខ្មែរក្រហមដែលមានលោកគាត ឈន់ ធ្វើការនៅទីនោះដែរ ហើយលោក ហោ ណាំហុង ត្រូវលោកអៀង សារី ដែលជារដ្ឋមន្ដ្រីការបរទេសនាសម័យនោះតែងតាំងឲ្យធ្វើជាប្រធាន ប ៣២ ដែលជាផ្នែកមួយនៃជំរំអប់រំកែប្រែបឹងត្របែកឬគុកបឹងត្របែក។
សាក្សីអាយុ៧៥ឆ្នាំរូបនេះបង្ហាញការធុញទ្រាន់របស់ខ្លួននៅពេលដែលសហមេធាវីអន្តរជាតិរបស់នួន ជា លោក ហ្សាស្ពឺ ប៉ូ (Jasper Pauw) និងមេធាវីអន្តរជាតិរបស់អៀង សារី លោកម៉ាលឃើល ខាណាវ៉ាស (Michael Kanavas) តាមសួរប្រដេញ។
«ខ្ញុំចង់តែនិយាយប៉ុណ្ណឹងទេពីព្រោះវាស្រគាត្រចៀកបន្តិចគាត ឈន់ បន្តិច ហោ ណាំហុង។ បញ្ញាជននៅពេលនោះមិនមានអំណាចអ្វីទេ»។
អតីតសហចៅក្រមស៊ើបអង្កេតលោក ម៉ាកសែល ឡឺម៉ុង បានកោះហៅលោកហោ ណាំហុងនិងមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចំនួនប្រាំនាក់ផ្សេងទៀតក្នុងនោះមានលោកឧបនាយករដ្ឋមន្រ្តីគាត ឈន់ ផងដែរដើម្បីឲ្យមន្ដ្រីទាំងនោះចូលផ្តល់សក្ខីកម្មដល់សាលាក្ដីខ្មែរក្រហមក៏ប៉ុន្តែមន្ដ្រីទាំងនោះមិនបានឆ្លើយតបនោះទេ។
លោក Jasper Pauw សហមេធាវីអន្តរជាតិរបស់នួន ជា បានសួរលោកសួង ស៊ីគឿន យ៉ាងច្រើនអំពី លោក គាត ឈន់ និងអំពីលោកហោ ណាំហុង។ ក៏ប៉ុន្តែសំណួរទាំងនោះត្រូវជំទាស់ដោយតំណាងសហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិនិងមិនត្រូវបានអនុញ្ញាតដោយលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម។
លោក ហ្សាស្ពឺ ប៉ូ បានត្អូញត្អែរចំពោះឧបសគ្គនេះ។
«សាក្សីគួរតែផ្តល់សក្ខីកម្មទៅតាមការចងចាំរបស់ខ្លួន និងអ្វីដែលខ្លួនបានឃើញនៅពេលនោះហើយខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបានទេថា តើអ្វីដែលគាត់និយាយនោះពិត ឬអត់ទាក់ទងនឹងលោក គាត ឈន់ និងលោកហោ ណាំហុងនោះ។ អ្វីដែលរំខានខ្ញុំនោះគឺថាតុលាការមិនអនុញ្ញាតឲ្យយើងស្វែងរកតួនាទីរបស់លោកគាត ឈន់ ក្នុងរាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា និងក្នុងរណសិរ្សរំដោះជាតិប្រជាជនកម្ពុជា»។
ដោយសារតែបញ្ហាសុខភាពលោកសួង ស៊ីគឿន បានសុំផ្អាកការផ្តល់សក្ខីកម្មនៅពេលរសៀលហើយលោកត្រូវបានជំនួសដោយអ្នកស្រី ស សៀក ហៅស៊ីម អតីតកម្មាភិបាលក្នុងអង្គភាពសិល្បៈនៃក្រសួងឃោសនាការខ្មែរក្រហម៕