ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​ព្យាករណ៍​ថា ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ធ្លាក់​ចុះ​យ៉ាងគំហុក​ដោយសារ​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ កម្មករសំណង់កំពុងធ្វើការនៅការដ្ឋានសំណង់ដ៏ខ្ពស់ស្កឹមស្កៃមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ កម្មករសំណង់កំពុងធ្វើការនៅការដ្ឋានសំណង់ដ៏ខ្ពស់ស្កឹមស្កៃមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

ធនាគារ​ពិភពលោក​ ​បាន​រាយការណ៍​ថា សេដ្ឋកិច្ច​របស់​កម្ពុជា បាន​រង​ការ​ប៉ះទង្គិច​យ៉ាង​ដំណំ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​ថ្មី​ឬ​កូវីដ​១៩។

ការ​ផ្ទះ​វីរុស​នៅ​ទូទាំង​ពិភពលោក​នេះ បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​ត្រី​មាស​ទី​១​នៃ​ឆ្នាំ​២០២០ ដោយ​ធ្វើ​ឲ្យ​សកម្មភាព​ឧស្សាហកម្ម​ទេសចរណ៍ និង​សំណង់ធ្លាក់​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ខែ​មីនា​។

របាយការណ៍​នេះ បញ្ជាក់​ទៀត​ថា​បើ​យោង​តាម​សេណារីយោ​បន្ទាត់​គោល​កំណើន​ក្នុង​ឆ្នាំ​២០២០ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ទុក​ថា​នឹង​ថយ​ល្បឿន​មក​នៅ​ត្រឹម​២,៥​ភាគរយ។​

កាល​ពី​ឆ្នាំ​២០១៩ កំណើន​សេដ្ឋកិច្ច​កម្ពុជា ស្ថិត​ក្នុង​អត្រា​៧,១​ភាគរយ ប៉ុន្តែ​វីរុស​នេះ បាន​ធ្វើ​ឲ្យ​ម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ដើម​ឆ្នាំ​នេះ។ ននេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក។

គិត​មក​ត្រឹម​បំណាច់ខែ​មីនា​នេះ កម្ពុជា​ មាន​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន​១០៩​នាក់៕

XS
SM
MD
LG