ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សាកសួរ​មហាសេដ្ឋី​រុស្ស៊ី​ពីបទ​វាយ​តប់​បុគ្គលិក​ខ្មែរ


លោកប៉ូឡុនស្គី សេហ្គេ​បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ដែល​នាំទៅ​រក​ការ​ចាប់​បង្ខាំង​មនុស្ស​​និងប្រើ​ប្រាស់​អំពើ​ហិង្សា​ទេ។​
លោកប៉ូឡុនស្គី សេហ្គេ​បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ដែល​នាំទៅ​រក​ការ​ចាប់​បង្ខាំង​មនុស្ស​​និងប្រើ​ប្រាស់​អំពើ​ហិង្សា​ទេ។​
ភ្នំពេញ៖ តុលាការ​ខេត្តព្រះ​សីហនុ​នៅថ្ងៃ​ពុធ​នេះ​បាន​ចាប់​ផ្តើម​សាកសួរ​ជនជាតិ​រុស្ស៊ី​ចំនួន​បី​នាក់​ក្រោម​បទ​ចោទ​ប្រកាន់បង្ខាំង​មនុស្ស​ខុសច្បាប់​និង​ប្រើ​អំពើ​អំពើ​ហិង្សា​ទៅ​លើ​ជនរងគ្រោះ​ជនជាតិ​ខ្មែរ​ចំនួន​៦នាក់​កាល​ពី​ចុង​ខែ​ធ្នូ។​នេះ​បើតាម​ការ​បញ្ជាក់​ពី​អ្នក​បក​ប្រែ។​

លោក​តឹល​ សាមុត​អ្នក​បកប្រែ​ភាសារ​រុស្ស៊ី​បាន​និយាយ​ថា​ជនជាតិ​រុស្ស៊ី​ទាំង​បីនាក់​ត្រូវ​បាន​តុលាការ​បាន​ចោទ​ប្រកាន់​ខុសៗគ្នា។ ​លោក​បាន​និយាយ​ថា​លោក​ ប៉ូឡុនស្គី សេហ្គេ​ (Polonsky Sergei)​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​ប្រើ​អំពើ​ហិង្សា។ ចំណែក​ជនជាតិ​រុស្ស៊ី​ពីរនាក់​ផ្សេង​ទៀត​ត្រូវបានចោទ​ប្រកាន់​ពី​បទ​ឃុប​ឃិត​និង​ផ្សំគំនិត។​

លោក​បាន​និយាយ​ថា​នៅ​ក្នុង​បន្ទប់​សាកសួរ​មាន​លោក​ស្រី​ចៅក្រមស៊ន លីនណា​និង​លោក​ព្រះ​រាជអាជ្ញារង​ហួត វិចិត្រ​និង​មាន​វត្តមាន​ជនជាប់​ចោទ​រុស្ស៊ី​ទាំង​បី​នាក់​តែ​ពួកគេ​ពុំមាន​មេធាវី​ការពារ​ក្តី​ទេ។​
លោក​បាន​និយាយ​ថា​លោកប៉ូឡុនស្គី សេហ្គេ​បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រព្រឹត្ត​ដែល​នាំទៅ​រក​ការ​ចាប់​បង្ខាំង​មនុស្សនិងប្រើ​ប្រាស់​អំពើ​ហិង្សា​ទេ។​

«គ្រប់​សំណួរ​ទាំង​អស់​គាត់​ឆ្លើយ​ថា​មិន​ដឹង​ចំពោះ​មហាសេដ្ឋី​ហ្នឹង»។

លោក​ស្រី​ចៅក្រមស៊ើប​សួរ ស៊ន​ លីនណា​និង​លោក​ព្រះ​រាជអាជ្ញារង​ហួត​ វិចិត្រ​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល។​

លោក​ប៉ូឡុនស្គី សេហ្គេ​ (Polonsky Sergei) ​អាយុ​៤១ឆ្នាំ​ ​ជាម្ខាស់​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ពស់​និង​មាន​សណ្ឋាគារ​នៅ​កោះដែក​គោល​ព្រមទាំង​ជនជាតិ​រុស្ស៊ីពីរ​នាក់​ទៀត​នៅ​ខេត្តព្រះសីហនុ​ត្រូវ​ចាប់ខ្លួន​ក្នុង​កណ្តាល​សមុទ្រ​កាលពី​ថ្ងៃទី​៣០​ខែធ្នូ​ ឆ្នាំ​មុន​បន្ទាប់ពី​ពួកគេ​បាន​ចាប់​បង្ខាំង​បុគ្គលិក​នាវា​របស់​ខ្លួន​ចំនួន​៦នាក់​ នៅក្នុង​បន្ទប់ទឹក​ ដោយ​ប្រើ​កាំបិត​ចុង​ស្រួច​ភ្ជុង​ក​ រួច​បង្ខំ​ឲ្យ​ពួកគេ​លោត​ទឹក​សមុទ្រ។​ នេះ​បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច។

ហេតុការណ៍​នេះ​បានកើត​មាន​ឡើង​នៅ​ចំណុច​កោះ​ដំឡូង​ចម្ងាយ​ប្រមាណ​១៥​ម៉ែត្រពី​កោះ ​ហើយក្រោយពី​កើតហេតុ​រួច​មក​ជនជាតិ​ រុស្ស៊ី​ ទាំង​បី​នាក់​ក៏​បើក​នាវា​ចេញ​ដំណើរ​ចោល​ជនរងគ្រោះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ដដែល។​

កាល​ពី​ថ្ងៃ​ច័ន្ទ​មេធាវី​ការពារ​ក្តី​ជនជាតិ​រុស្ស៊ីបាន​ដាក់​ពាក្យ​ទៅ​តុលាការ​ដើម្បី​ស្នើសុំ​ឱ្យ​នៅ​ក្រៅឃុំ។​

ជនជាតិ​រុស្ស៊ី​ទាំង​បី​នាក់​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​យក​ទៅ​រក្សាទុក​នៅ​មន្ទីរ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ខេត្ត​វិញ​បន្ទាប់​ពី​តុលាការ​បាន​កោះ​ហៅ​មកសាកសួរ​រួចមក។

លោក​តាន់ សារ៉េត​អនុ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​បាន​និយាយ​ថា​ជនជាតិ​រុស្ស៊ី​ទាំង​បី​នាក់​ដាក់​ក្នុង​បន្ទប់​ឃុំឃាំង​ជាមួយ​គ្នា​ជាមួយ​នឹង​អ្នក​ទោស​ជនជាតិ​ខ្មែរ​ពីរ​នាក់​ផ្សេង​ទៀត​ដែល​ជាប់​ចោទពី​បទ​ជួញដូរ​គ្រឿង​ញៀន​និង​អំពើ​លួច។​

លោក​បាន​និយាយ​ថា​ជនជាតិ​រស្ស៊ី​មាន​សិទ្ធិ​ដូច​អ្នក​ទោស​ខ្មែរ​ផ្សេង​ទៀត​ដែរ។​

«អត់​អីទេ​នៅ​ជាមួយ​អ្នក​ទោស​ខ្មែរ​យើង​ដល់​ពេល​ម៉ោង​គេ​ចូល​ទៅ​ចូល​ជាមួយ​គេ​ដែរ​ហើយ​បរិស្ថាន​យើង​ធ្វើ​បន្ទប់ទឹក​និង​បង្គន់​អនាម័យ​គេ​ចេះ​ថែ​ទាំ​ខ្លួន​គេ​ហើយ»។​
លោក​បាន​និយាយ​ថា​បន្ទប់​ឃុំឃាំង​ជនជាតិ​រស្ស៊ី​ទាំង​បី​នាក់​នោះ​ទំហំ​ប្រមាណ​៣​ម៉ែត្រ​បួន​ជ្រុង។​នៅក្នុង​បន្ទប់​មាន​ទូរទស្សន៍​និង​កង្ហា​ហើយ​លោក​មាន​សុខភាព​ល្អ​ធម្មតា​ទេ៕​
XS
SM
MD
LG