ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈរដ្ឋមន្ត្រី​នឹង​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ចំនួន​បី


សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ​ត្រូវ​គេ​រិះគន់​ថា​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ ពី​ក្រុម​អ្នក​ជំនាញ​ច្បាប់​និង​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។
សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ​ត្រូវ​គេ​រិះគន់​ថា​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ ពី​ក្រុម​អ្នក​ជំនាញ​ច្បាប់​និង​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។
គណៈរដ្ឋមន្ត្រី​កម្ពុជា​គ្រោង​នឹង​ពិភាក្សា​អនុម័ត្រ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​បី​នៅ​ ថ្ងៃ​សុក្រនេះ​ទាក់ទង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ដែល​គេ​រង់​ចាំ​ជា​យូរ​មក​ហើយ​នោះ។​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​គណៈរដ្ឋមន្ត្រី​ ដែល​បាន​សរសេរ​ក្នុង​គេហទំព័រ ​Facebook ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ដែល​ស្ថិត​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ ព្រឹក​ថ្ងៃ​សុក្រ​នេះ​គឺ​ ទី​១ ​សេចក្តី​ព្រាងច្បាប់​រៀបចំ​តុលាការ​ ទី២ ​សេចក្តី​ព្រាង ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រពឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​ទី៣​ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា។

សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ​ត្រូវ​គេ​រិះគន់​ថា​មិន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ ពី​ក្រុម​អ្នក​ជំនាញ​ច្បាប់​និង​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

ការ​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នេះ​ត្រូវ​គេ​ រំពឹង​ថា​នឹង​ស្ថិត​ក្រោម​អធិបតីភាព​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​មុន​នឹង​ បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ដែល​រដ្ឋាភិបាល​តាំង​ចិត្ត​ថា​បញ្ចប់​ឲ្យ​បាន​នៅ​ដើម​ ឆ្នាំ​២០១៤​នេះ​ ទៅ​កាន់​រដ្ឋសភា​នោះ៕
XS
SM
MD
LG