ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​តែងតាំង​ទូតថ្មី​ប្រចាំ​ហ្វីលីពីន​​ក្រោយ​ពី​មាន​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង


​ប្រទេស​កម្ពុជា​បាន​តែង​តាំង​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​នៅប្រទេស​ហ្វីលីពីន​ហើយ​បន្ទាប់​ពី​កោះ​ហៅ​ឯកអគ្គ​រដ្ឋ​ទូត​មុន​ត្រឡប់​មក​ប្រទេស​វិញកាលពី​សប្តាហ៍​មុនក្រោយ​ពី​មាន​អត្ថាធិប្បាយ​រិះគន់ទាក់​ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក​កុយ​ គួង​បាន​ប្រាប់​សារព័ត៌មាន​នានា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ស្រី​ទួត បញ្ញា​ ដែល​កំពុង​បម្រើ​ការ​ជា​អនុរដ្ឋ​លេខាធិការ​នៅ ក្រសួង​ការបរទេស​នឹង​ត្រូវ​ទៅ​ជំនួស​លោក​ហើស​ សេរី​ធនវិញ។

បន្ទាប់​ពី​មាន​ការ​បរាជ័យ​ជាលើក​ទីមួយ​នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​មាន​ការ​ស្តី​បន្ទោស​នានា​ក្នុង​បណ្តាញ​សារព័ត៌មាន​ថា​កម្ពុជា​លំអៀង​ទៅ រក​ប្រទេស​ចិន​ដោយ​មិន​ការពារ​សមាជិក​អាស៊ាន​ដូច​គ្នា​ជា​ពិសេស​ហ្វីលីពីន​និង​វៀតណាម​ដែល​មាន​ទំនាស់​ក្នុង​ការ​ទាម​ទារ​កម្មសិទ្ធិ​ក្នុង​ឈូង​សមុទ្រ​ចិន។​

លោក​ហើស​ សេរី​ធន​ត្រូវ​បាន​គេរាយការណ៍​មក​ថា​បាន​សរសេរ​លិខិត​បំភ្លឺ​ទៅនឹង​អត្ថបទមួយ​របស់​ការសែត The Philippines Star ហើយ​បាន​នាំ​ឱ្យ​ប្រទេស​ហ្វីលីពីន​មាន​ការ​អាក់​អន់​ចិត្ត៕
XS
SM
MD
LG