វ៉ាស៊ីនតោន៖ ក្រោយពីបរាជ័យជាលើកទីមួយក្នុងប្រវត្តិសាស្រ្ត៤៥ឆ្នាំរបស់អាស៊ានក្រោមការដឹកនាំរបស់កម្ពុជាដោយខកខានចេញសេចក្តីប្រកាសរួមហើយបានទទួលរងនូវការរិះគន់ជាអន្តរជាតិ ប្រទេសកម្ពុជាកំពុងធ្វើការងារយ៉ាងសកម្មដើម្បីជួសជុលការខូចខាតនេះ។
នៅក្នុងព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់ស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោនដែលវីអូអេទទួលបាននៅថ្ងៃព្រហស្បតិ៍នេះមានផ្ទុកទៅដោយសេចក្តីបំភ្លឺដែលក្រសួងការបរទេសខ្មែរបានផ្ញើទៅ បណ្តាញព័ត៌មានបរទេសមួយចំនួនទាក់ទងនឹងការខកខានចេញសេចក្តីប្រកាសរួមក្រោយពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុងភ្នំពេញកាលពីដើមខែនេះ។
កម្ពុជាបានខិតខំបកស្រាយតាំងពីបញ្ហាខូចក្បាលមេក្រូក្នុងពេលប្រជុំនិងការសាងសង់អាគារប្រជុំវិមានសន្តិភាព រហូតដល់បញ្ហាសមុទ្រចិនខាងត្បូងហើយបានដាក់បន្ទុកប្រទេសវៀតណាមនិងប្រទេសហ្វីលីពីនថាជាអ្នក«បង្វែទិស»របស់កិច្ចប្រជុំនិងយកសេចក្តីថ្លែងការណ៍រួមជា«ចំណាប់ខ្មាំង»របស់ខ្លួន។
លោកស្រីយូ អយ ឯកអគ្គរាជទូតខ្មែរប្រចាំក្នុងទីក្រុងបាងកកប្រទេសថៃបានសរសេរបំភ្លឺថា៖
«ប្រទេសហ្វីលីពីននិងវៀតណាមបានបង្ហាញនូវការចង់យកសេចក្តីប្រកាសរួមធ្វើជាចំណាប់ខ្មាំងនៃជំហរជាតិរបស់គេរៀងៗខ្លួន»។
នេះបើតាមលិខិតដែលលោកស្រី យូ អយបានផ្ញើទៅកាសែតThe Nation បន្ទាប់ពីកាសែតនេះបានចុះផ្សាយអត្ថបទដែលមានចំណងជើងថា«ប្រទេសកម្ពុជាបានដាក់អនាគតរបស់អាស៊ានក្នុងស្ថានភាពអាក្រក់មួយ»។
រីឯលោកកុយ គួងអ្នកនាំពាក្យក្រសួងការបរទេសបានចោទជាសំណួរថាតើវៀតណាមនិងហ្វីលីពីនមានផែនការធ្វើវិទ្ធង្សនាលើកិច្ចប្រជុំរបស់អាស៊ានលើកទី ៤៥ឆ្នាំនេះឬយ៉ាងណាដោយសារតែអ្វីដែលបានព្រមព្រៀងគ្នាចំនួន៦ចំណុចនាពេលក្រោយកិច្ចប្រជុំលើបញ្ហាសមុទ្រចិនខាងត្បូងបន្ទាប់ពីដំណើរទស្សនកិច្ចស្តាកិត្តិយសរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីគឺដូចគ្នានឹងអ្វីដែលកម្ពុជាបានស្នើឡើងក្នុងពេលប្រជុំកន្លងមក។
«ប្រការនេះធ្វើឱ្យគេសង្ស័យបានថាតើមានផែនការធ្វើវិទ្ធង្សនាលើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៤៥ឬទេព្រោះ ជំហរដដែលដែលប្រធានអាស៊ានបានស្នើឡើងមិនត្រូវប្រទេសទាំងពីរនេះទទួលយក»។
នេះបើតាមលិខិតដែលក្រសួងការបរទេសបានផ្ញើទៅកាសែត The Phnom Penh Post។