ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា និង​ចិន​បាន​ចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​ជំនួយ​និង​វិនិយោគ​ថ្មី

  • VOA

រូបឯកសារ៖ លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​ (ឆ្វេង) ពិភាក្សា​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន (កណ្តាល) ខណៈ​ដែល​លោក ​និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​រួម​នៅ​ក្នុង​​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ទី​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។

កិច្ចព្រមព្រៀង​នេះ​រួមមាន​កិច្ចព្រមព្រៀង​រវាង​សារជីវកម្ម​វិនិយោគ​បរទេស​នៅ​កម្ពុជា Overseas Cambodia Investment Corporation និង​ធនាគារ​អភិវឌ្ឍន៍​ចិន​ China Development Bank សម្រាប់​ការផ្តល់ប្រាក់​កម្ចី​ធ្វើ​អាកាសយានដ្ឋាន​ថ្មី​នៅ​សៀមរាប និង​កិច្ច​ព្រមព្រៀង​មួយ​ទៀត​ដើម្បី​ធ្វើ​ផ្លូវ highway ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្តព្រះ​សីហនុ​ ដែល​ជា​បណ្តុំ​វិនិយោគទុន​របស់​ចិន។

ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ជំនួយ​និង​កញ្ចប់​វិនិយោគ​សរុប​ចំនួន​១៩​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ពង្រឹង​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ នៅពេល​ប្រទេស​កម្ពុជា​ងាក​ចេញ​ឆ្ងាយ​ពី​ប្រទេស​លោក​ខាង​លិច​ដែល​ផ្តល់​ជំនួយ។

ចិន​ជា​ប្រទេស​ផ្តល់​ជំនួយ​ច្រើន​បំផុត​ដល់​កម្ពុជា ហើយ​ការគាំទ្រ​របស់​ចិន​បាន​ជួយ​ពង្រឹង​ជំហរ​លោក ហ៊ុន សែន ក្នុង​ការប្រឈមនឹង​ការរិះគន់​អំពី​អ្វី​ដែល​អ្នករិះគន់​និយាយ​ថា ជា​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​ការបោះឆ្នោត​នៅ​ឆ្នាំ​នេះ។

កិច្ច ព្រមព្រៀង​ទាំងនេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្រោយ​កិច្ចពិភាក្សា​រវាង​លោក Li Keqiang ​នាយក​រដ្ឋមន្ត្រី​ចិន និង​លោក ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា។ កិច្ចព្រម ព្រៀង​នេះ​រួមមាន​កិច្ចព្រមព្រៀង​រវាង​សារជីវកម្ម​វិនិយោគ​បរទេស​នៅ​កម្ពុជា Overseas Cambodia Investment Corporation និង​ធនាគារ​អភិវឌ្ឍន៍​ចិន​ China Development Bank សម្រាប់​ការផ្តល់ប្រាក់​កម្ចី​ធ្វើ​អាកាសយានដ្ឋាន​ថ្មី​នៅ​សៀមរាប និង​កិច្ច​ព្រមព្រៀង​មួយ​ទៀត​ដើម្បី​ធ្វើ​ផ្លូវ highway ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្តព្រះ​សីហនុ​ ដែល​ជា​បណ្តុំ​វិនិយោគទុន​របស់​ចិន។

ក្រុមហ៊ុន Royal Group របស់​កម្ពុជា និង​សាជីវកម្ម China Great Wall Industry Corporation បាន​ព្រមព្រៀង​ចាប់ផ្តើម​សេវា​ទូរគមនាគមន៍​ប្រើ​ផ្កាយរណប​ជា​លើក​ដំបូង​នៅ​កម្ពុជា។ កិច្ចព្រមព្រៀង​ផ្សេង​ទៀត រួមមាន​កម្ចី​សម្រាប់​អគ្គិសនី និង​ការគាំទ្រ​ខាង​កសិកម្ម។

លោក Li និង​លោក ហ៊ុន សែន ក៏​បាន​ពិភាក្សា​អំពី​ការជំរុញ​វិស័យ​ទេសចរណ៍​ចិន​មក​កម្ពុជា និង​ការនាំ​ស្ករ​ទៅ​ប្រទេស​ចិន​ផងដែរ។ លោក Li បាន​ប្រាប់​លោក ហ៊ុន សែន ថា ចិន​មាន​គម្រោង​ជំនួយ​មួយ​ទៀត​មាន​ទឹកប្រាក់​ជាង ១៨៤ លានដុល្លារ។ នេះ​បើ​តាម​លោក អៀង សុផល្លែត ជំនួយការ​របស់​លោក ហ៊ុន សែន។

ក្រសួង​ការបរទេស​កម្ពុជា​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទស​ទាំងពីរ​នឹង​ឡើង​ដល់​៦ពាន់លានដុល្លារ​នៅ​ឆ្នាំ ២០២០៕

XS
SM
MD
LG