ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ ក្រុម​តស៊ូ​មតិ​ថា យន្តការ​ឲ្យ​មាន​ពាណិជ្ជកម្ម​ស្អាតស្អំ​នាំ​ផល​ប្រយោជន៍​ដល់​កម្ពុជា​និង​អាស៊ាន

  • សុខ ខេមរា

រូបឯកសារ៖ លោក ព្រាប កុល នាយក​ប្រតិបត្តិនៃ​អង្គការ​តម្លាភាព​កម្ពុជា​នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

អង្គការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ទទូច​ថា​ ប្រទេស​កម្ពុជា​និង​អាស៊ាន​គួរ​ត្រូវ​គិតគូរ​បញ្ជៀស​អំពើ​ពុករលួយ​ក្នុង​ពេល​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ចាប់ផ្តើម​បើក​ទីផ្សារ​ពាណិជ្ជកម្ម​សេរី។

អង្គការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ទទូច​ថា​ ប្រទេស​កម្ពុជា​និង​អាស៊ាន​គួរ​ត្រូវ​គិតគូរ​បញ្ជៀស​អំពើ​ពុករលួយ​ក្នុង​ពេល​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ចាប់ផ្តើម​បើក​ទីផ្សារ​ពាណិជ្ជកម្ម​សេរី ដែល​មាន​ន័យ​ថា មាន​លំហូរ​ទំនិញ ពាណិជ្ជកម្ម ការវិនិយោគ​ ដោយ​គ្មានការបង់ពន្ធ ហើយនឹង​ការហូរ​ចូល​ធនធាន​មនុស្ស និង​ពលករ​ជំនាញ​នានា​ទៅ វិញ​ទៅ​មក​ក្នុង​តំបន់​ចាប់ពី​ថ្ងៃ​ទី៣១​ ខែធ្នូ ​ឆ្នាំ​ ២០១៥​នោះ។ នេះ​ជាការ​អះ អាង របស់​លោក​ព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ដែល​ជា​វាគ្មិន នៃ​កម្មវិធី ​Hello VOA​ប្រចាំខែ​នៅ​យប់​ថ្ងៃច័ន្ទ។

លោក​ថ្លែង​ថា រដ្ឋាភិបាល​អាស៊ាន​ដែល​មាន​ពលរដ្ឋ​ជាង​៦០០​លាន​នាក់​ក្នុង​ប្រទេស​ទាំង១០ រួមទាំង​កម្ពុជា​ផង មាន​ស្ថានភាព​អំពើ​ពុករលួយ មាន​វប្បធម៌​ មាន​ភាសា មាន​នយោបាយ​និង​មាន​បញ្ហា​ផ្សេងៗ​ទៀត ខុស​ប្លែក​ពី​គ្នា។ រឿង​នេះ​លោក ព្រាប កុល ថា​ជា​ការតម្រូវ​ឲ្យ​មាន​ការរៀបចំ​គិតគូ​ពី​យន្តការ​ច្បាប់ បទដ្ឋាន​នានា និង​គោលនយោបាយ​ឲ្យ​អាច​ទទួល​យក​បាន​ទាំង​អស់គ្នា៕

XS
SM
MD
LG