ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)
បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ (ទី អូលីស្សា/VOA)

Live Blog: ‍«ការបោះឆ្នោតជាតិឆ្នាំ២០១៨‍» Cambodia Elections 2018

ដំណើរការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៦ ដែលប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានអ្នកអង្កេតការណ៍ និងជំនាញជាច្រើននាក់យល់ថា មិនមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌​ ដោយសារមិនមានគណបក្សប្រឆាំងពិតប្រាកដមួយចូលរួម។ Cambodia is holding its sixth national election on July 29. It has been described as the most unfair and unfree since 1993 because the government of Prime Minister Hun Sen used the Supreme Court to dissolve the only viable opposition, the Cambodia National Rescue Party, in November.

២១:៥០ ៣០.៧.២០១៨

International Community Condemns Cambodia Elections as ‘Setback to Democracy’

The United States has said it will take further action against the government of Cambodia following a landslide victory for the ruling party in a general election on Sunday. The U.S. was joined in its condemnation of the election process by several governments, political figures and rights groups. Read our full story

២១:៤៦ ៣០.៧.២០១៨

បក្ស​តូចៗមួយ​ចំនួន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ខណៈអន្តរជាតិ​បន្ត​ថ្កោលទោស​និង​រិះគន់

មិនមាន​ការ​ជំទាស់​ពី​គណបក្ស​នយោបាយ​តូចៗ​មួយ​ចំនួន​ចំពោះ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃទី​២៩ ខែ​កក្កដា​នោះ​ទេ។​ យ៉ាងណា​ក៏​ដោយ​ក្រុមម​ន្ត្រី​ ​និង​មេដឹក​នាំ​គណបក្ស​នយោបាយ​ទាំង​នោះ​បាន​ផ្តល់​ការ​យល់​ឃើញ​ខុសៗ​គ្នា​ចំពោះ​ប្រតិកម្ម​ពី​សហ​រដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ ដែល​បាន​ថ្កោល​ទោស​ ​និង​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​បោះឆ្នោត​ដែល​មាន​តែ​អ្នក​ប្រកួត​តែ​ម្ខាង​ ពោល​គឺ​មាន​តែ​គណបក្ស​កាន់​អំណាច​ ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ។ អានអត្ថបទលម្អិត

២១:៤៤ ៣០.៧.២០១៨

CPP​ អាច​នឹង​ទទួល​កៅ​អី​សភា​ស្ទើរ​តែ​ទាំង​អស់​ ក្រោយ​មាន​អ្នក​បោះឆ្នោត​ជាង​៨០%

បន្ទាប់​ពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ​បញ្ចប់​ទៅ​ដោយ​គ្មាន​វត្តមាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ថា ​គណបក្ស​ខ្លួន​កំពុង​ឈាន​ទៅ​ប្រមូល​យក​អាសនៈ​ទាំង​១២៥​ក្នុង​រដ្ឋសភា​ជាតិ​សម្រាប់​គ្រប់គ្រង​រយៈពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត។​ អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា​ ការណ៍​នេះ​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រឈម​នឹង​ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​អន្តរជាតិ។ អានអត្ថបទលម្អិត

២១:៤២ ៣០.៧.២០១៨

សហភាព​អឺរ៉ុប​ចាត់​ទុក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថា​ខ្វះ​ភាព​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន

សេចក្ដី​ថ្លែងការណ៍​ដដែល​ បញ្ជាក់​ថា កង្វះ​ការ​ប្រកួតប្រជែង​ដ៏​ពិតប្រាកដ​នៅ​ក្នុង​ការ​បោះឆ្នោត​ និង​អវត្តមាន​នៃ​ដំណើរការ​ដាក់​បញ្ចូល​គណបក្ស​នយោបាយ​ទាំងអស់​នៅ​ក្នុង​ការ​បោះឆ្នោត មាន​ន័យ​ថា ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ មិន​បាន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​បោះឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ អានអត្ថបទលម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG