ខេត្តសៀមរាប៖ ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំងអស់ដែលបានចុះឈ្មោះប្រកួតប្រជែងដណ្តើមអាសនៈរដ្ឋសភានៅអាណត្តិទី៥នេះ បានបញ្ចប់ហើយនៅថ្ងៃសុក្រនេះ។
នៅក្នុងខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជាបានធើ្វយុទ្ធនាការនៅថ្ងៃចុងបញ្ចប់នេះ។
មិនមានរបាយការណ៍ស្តីពីការគំរាមកំហែងធ្ងន់ធ្ងរណាមួយកើតឡើងទេសម្រាប់រយៈពេលឃោសនាពេញមួយខែនេះនៅក្នុងខេត្តសៀមរាប។
យុទ្ធនាការឃោសនាបោះឆ្នោតក្នុងខេត្តសៀមរាបប្រព្រឹត្តទៅដោយភាពប្រសើរថ្ងៃសុក្រទី២៦ខែកក្កដានេះ គឺជាទឹកបញ្ចប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់គណបក្សនយោបាយទាំងអស់ ដែលបានចុះឈ្មោះប្រកួតប្រជែងដណ្តើមកៅអីនាយករដ្ឋមន្ត្រីអាណត្តិទី៥។
នៅគ្រប់ខេត្តក្រុងដែលគណបក្សនយោបាយទាំងអស់បានដាក់បេក្ខភាពរបស់ខ្លួនចូលទៅប្រកួតគឺមានការឃោសនាយ៉ាងគគ្រឹកគគ្រេងក្នុងក្តីសង្ឃឹមនៃជ័យជំនះរៀងៗខ្លួន។
ខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដ៏ល្បីល្បាញនៅក្នុងសកលលោកនោះ ក៏មានសកម្មភាពឃោសនាយ៉ាងអឹកធឹក មិនចាញ់ខេត្តក្រុងដទៃទៀតដែរ។
ខេត្តសៀមរាប ដែលមានចម្ងាយជាង៣០០គីឡូម៉ែត្រពីក្រុងភ្នំពេញមានអាសនៈចំនួន៦សម្រាប់គណបក្សនយោបាយទាំងអស់ដណ្តើមយកនិងមានគណបក្សចំនួន៧បានដាក់បេក្ខភាពរបស់ខ្លួនមកប្រកួតប្រជែង។
ចាប់តាំងពីថ្ងៃដំបូងរហូតមកដល់ពេលបញ្ចប់នេះ ការឃោសនារកសំឡេងឆ្នោតនៅក្នុងខេត្តសៀមរាប ត្រូវបានគេសង្កេតឃើញថា បានប្រព្រឹត្តទៅដោយល្អ មិនមានការប៉ះទង្គិចគ្នាធំដុំណាមួយកើតឡើងទេ។
លោកនឹម វ៉ាន់សំ ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប។ លោកបានមានប្រសាសន៍ថា បរិយាកាសនៃការឃោសនាបោះឆ្នោតនៅក្នុង អាណត្តិនេះមើលឃើញថា មានភាពប្រសើរជាងអាណត្តិមុនៗ ជាពិសេសទៅលើទឹកចិត្តរបស់អ្នកគាំទ្រគណបក្សនិមួយៗ។
លោកនឹម វ៉ាន់សំថ្លែងថា៖ «ជាទូទៅសភាពការណ៍នៃការឃោសនាប្រព្រឹត្តទៅដោយគគ្រឹកគគ្រេងជាងឆ្នាំមុនៗ ហើយថា ពាក់ព័ន្ធទៅនឹងអំពើ ហិង្សាជាលក្ខណៈធ្ងន់ធ្ងរ វាអត់មានទេ។ បណ្តឹងយើងទទួលប្រហែលជា៦បណ្តឹងអីប៉ុណ្ណឹង។សកម្មភាពជាក់ស្តែងដែលធ្វើឲ្យមានការបង្ហូរឈាមឬទាក់ទងនឹងបទឧក្រិដ្ឋ វាអត់មាន។ មានការអត់ធ្មត់ច្រើន ដោយសារតែគណបក្សនយោបាយមានការចាស់ទុំអញ្ចឹងទៅ»។
លោកផល ប៊ុនគី ជាលេខាអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលប្រចាំខេត្តសៀមរាបបានយល់ស្រប។
លោកបានថ្លែងថា ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សនិងជាម្ចាស់ឆ្នោតនៅក្នុងអាណត្តិនេះ មានការយល់ដឹងច្រើនជាងអាណត្តិមុនៗ។
លោកផល ប៊ុនគីនិយាយ៖«យើងឃើញការហែក្បួននៅឆ្នាំនេះមានភាពប្រសើរជាងឆ្នាំមុនៗ។ យើងឃើញមានពាក្យបណ្តឹងខ្លះៗដែរ នៅពេលឃោសនាហ្នឹង ដូចជាការដកស្លាករបស់គណបក្សសង្គ្រោះជាតិ ដូចជាមានការគំរាមកំហែងខ្លះៗ។ តាមខ្ញុំសង្កេតនៅក្នុងការកំហែងគំរាមធ្ងន់ធ្ងរនៅក្នុងខេត្តសៀមរាបគឺមិនទាន់មានទេ»។
លោកហេង ឥទ្ធិពល អាយុ៤៣ឆ្នាំជាអ្នករត់រឺម៉កម៉ូតូដឹកភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប ដែលជានិច្ចកាលបានឃើញការហែក្បួនរបស់គណបក្សនានា។
លោកបាននិយាយថា ឥរិយាបទរបស់ក្រុមអ្នកហែក្បួនឃោសនានៅអាណត្តិនេះមើលទៅឃើញល្អជាងអាណត្តិមុនៗ។
លោកហេង ឥទ្ធិពលជាអ្នកចំណាកស្រុកមករកស៊ីនៅក្នុងខេត្តសៀមរាបនិងបានបោះឆ្នោតនៅក្នុងខេត្តនេះពីរអាណត្តិមកហើយ។
លោកឥទ្ធិពលបានចុះឈ្មោះបោះឆ្នោតរួចជាស្រេចនិងបានត្រៀមខ្លួនរួចរាល់ផងដែរសម្រាប់ទៅបោះឆ្នោតនៅថ្ងៃអាទិត្យ។
លោកបាននិយាយថា លោកមិនប្រកាន់ថា គណបក្សណាឈ្នះ ចាញ់អ្វីនោះទេ ប៉ុន្តែអ្វីដែលលោកចង់បានគឺការអភិវឌ្ឍប្រទេសជាតិពិតប្រាកដ ពិសេសគឺការលើកស្ទួយជីវភាពប្រជាពលរដ្ឋខ្មែរទាំងមូល។
លោកហេង ឥទ្ធិពលនិយាយ៖ «អញ្ចឹងបានជាខ្ញុំឃើញថា ប្រជាជនក្រោកឡើងដូចថា ឃោសនាបោះឆ្នោតគគ្រឹកគគ្រេង។ ខ្ញុំសរសើរ ពីព្រោះថាមិនថា ប្រទេសយើងទេហ្ន៎ដល់សហគមន៍អឺរ៉ុប ឬអាមេរិក បណ្តាប្រទេសលើលោក គេសរសើរខ្មែរយើងថា ខ្មែរយើងស្រឡាញ់ជាតិ។ ចង់បានប៉ុណ្ណឹង ខ្ញុំឃើញ ខ្ញុំគាំទ្របាទ»។
នៅក្នុងខេត្តសៀមរាបគេសង្កេតឃើញថា មានតែគណបក្សបីបួនប៉ុណ្ណោះដែលមានសកម្មភាពឃោសនាធំដុំនិងសកម្មជាងគេ ដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់តាំងពីការឃោសនាថ្ងៃដំបូងរហូតមកដល់ទីបញ្ចប់នេះ។ ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥នេះនៅថ្ងៃទី២៨ខាងមុខ ដោយមានគណបក្សនយោបាយចំនួន៨បានចូលរួមប្រកួតប្រជែង៕