ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​មាន​ការ​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធកុំព្យូទ័រ​នៅ​ថ្ងៃ​បោះឆ្នោត​សហរដ្ឋ​អាមេរិក


លោក​ Mitch McConnell មេដឹកនាំ​សំឡេង​ភាគ​ច្រើន​​នៃ​ព្រឹទ្ធសភា​​ ថ្លែង​នៅ​វិមាន​កាពីតូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ។

បន្ទាប់​ពីមាន​ភាព​ជូរ​ចត់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក ​មេដឹកនាំ​សភា​កំពូលៗ​ខាង​គណបក្ស​សាធារណរដ្ឋ​ ក៏​ដូចជា​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា​ នៅទី​បញ្ចប់​បាន​ព្រម​ព្រៀង​គ្នាថា​ រក​ដំណោះ​ស្រាយ​បញ្ហា​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ប្រឈម​ នោះ​គឺ​ការ​វាយ​ប្រហារតាម​ប្រព័ន្ធ​កុំព្យូទ័រដែល​ទំនង​កើត​ឡើង​ពី​ប្រទេស​រុស្ស៊ី​ ដែលការ​វាយ​ប្រហារ​នេះ​មាន​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

លោក ​Mitch McConnell ​មេដឹកនាំ​សំឡេង​ភាគ​ច្រើន​របស់​ព្រឹទ្ធសភា​ និង​លោក Paul Ryan ​ប្រធានសភា​តំណាង​រាស្រ្តសហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​យល់​ព្រម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នៅ​ក្នុងការ​បោះឆ្នោត​នោះ។ លោក ​McConnell បាន​មាន​ប្រសាសន៍​ថា «រុស្ស៊ី​មិនមែន​ជាមិត្ត​ភក្តិ​របស់​យើង​ទេ‍»។

លោក ​Rayn បាន​មាន​ប្រសាសន៍​ថា ​ការស៊ើប​អង្កេតរបស់​សភា​តំណាង​រាស្រ្ត​ គ្មានការ​ងឿង​ឆ្ងល់​ឡើយ​ស្តី​ពី​ជ័យ​ជម្នះ​របស់​លោក​ ត្រាំ ​ក៏​ប៉ុន្តែ​លោកថា ​«ការ​ជ្រៀត​ជ្រែក​របស់​បរទេស​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ជាការ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​ ហើយ​ជាពិសេស​បញ្ហា​នៃការ​ពាក់​ព័ន្ធ​របស់​រុស្ស៊ី‍‍»។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ​នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ក្នុង​កម្មវិធី ​Comedy Central ​បាន​ពន្យល់​ថា​ តើ​ហេតុ​អ្វី​បាន​ជា​លោក​ប្រធានា​ធិបតី​បាន​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​ឲ្យ​បាន​ហ្មត់​ចត់​ពី​ការ​វាយ​ប្រ​ហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​រុស្ស៊ី។

​លោក​មាន​ប្រសាសន៍ថា៖ «មូលហេតុ​ដែល​ខ្ញុំ​បាន​អំពាវនាវ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ ​គឺ​គ្រាន់​តែ​ដើម្បី​ប្រមូល​ការ​ស៊ើប​អង្កេត​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ការ​គំរាម​កំហែង។ ការងារស៊ើប​ការ​សម្ងាត់​ដែល​បានធ្វើ​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ដែល​ អាច​ឲ្យ​សាធារណជន​ និង​អ្នក​តំណាង​ជាប់​ឆ្នោត​របស់​យើង ស្វែងរក​មធ្យោបាយ​ដើម្បី​រារាំង​ការ​ជ្រៀត​ជ្រែតបែប​នេះ​ កុំ​ឲ្យមាន​ផល​ប៉ះ​ពាល់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អនាគត‍»៕

XS
SM
MD
LG