ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​នៅ​កាលីហ្វញ៉ា ​បាតុកម្ម​ថ្កោលទោស​ការប្រើ​ហិង្សា​និង​សុំ​ឱ្យ​អាមេរិក​ជួយ


ក្រុម​អ្នក​តវ៉ា​ ដែល​មក​ពី​ទីក្រុង​នានា​នៅ​ទូទាំង​រដ្ឋ​បាន​មក​ជួបជុំ​គ្នា​ដោយ​មាន​លើក​បដា​ថ្កោល​ទោស​​ការបាញ់​ប្រហារ​កម្មករ​នៅក្នុង​ពេល​បង្ក្រាប​ដោយ​ហិង្សា​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា​ ដែល​កើត​ឡើង​នៅ​ទីក្រុង​ភ្នំពេញ។ (រូបថត​ផ្តល់​ឲ្យ​ដោយ ព្រះតេជគុណ ​សឺង យ៉ឹងរតនា)
ក្រុម​អ្នក​តវ៉ា​ ដែល​មក​ពី​ទីក្រុង​នានា​នៅ​ទូទាំង​រដ្ឋ​បាន​មក​ជួបជុំ​គ្នា​ដោយ​មាន​លើក​បដា​ថ្កោល​ទោស​​ការបាញ់​ប្រហារ​កម្មករ​នៅក្នុង​ពេល​បង្ក្រាប​ដោយ​ហិង្សា​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា​ ដែល​កើត​ឡើង​នៅ​ទីក្រុង​ភ្នំពេញ។ (រូបថត​ផ្តល់​ឲ្យ​ដោយ ព្រះតេជគុណ ​សឺង យ៉ឹងរតនា)
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​រដ្ឋកាលីហ្វញ៉ា​ បាន​ធ្វើ​បាតុកម្ម​តវ៉ា​កាលពី​ថ្ងៃ​ច័ន្ទ ​នៅពី​ខាង​មុខ​វិមាន​រដ្ឋ​សភាប្រចាំរដ្ឋ​នៅក្នុង​ទីក្រុង​សាក់ក្រេមិនតូ​ដើម្បី ​សុំ​អន្តរាគមន៍ពីសហរដ្ឋអាមេរិក ​ឱ្យ ​មានការបោះឆ្នោត​ឡើង​វិញ​នៅប្រទេស​កម្ពុជា​ និង​ថ្កោល​ទោស​ការបាញ់​សម្លាប់​កម្មករ​ខ្មែរ​ដោយសារ​តែ​ពួកគេ​តវ៉ា​ពី​បញ្ហា​ប្រាក់ខែ​ដែល​តិចតួច​ និង​ពិបាក​រស់នៅ។

ព្រះតេជគុណ ​សឺង យ៉ឹងរតនា ​ជា​ព្រះ​សង្ឃ​គង់​នៅ​វត្ត​ខេមររង្សី​ ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​នោះ​ដែរ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«អាត្មាភាព​មក​ចូលរួម​ធ្វើ​មហាបាតុកម្ម​នៅថ្ងៃ​នេះ​គឺ​ចង់​បាន​ឱ្យ​ប្រទេស​កម្ពុជា​មាន​យុត្តិធម៌​សង្គម​ហើយ​នឹង​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា​ជាពិសេស​កុំ​ឱ្យ​មាន​ការ​បាញ់​សម្លាប់​មនុស្ស​ដោយ​គ្មាន​ទោសពៃរ៍​អី​ផ្សេងៗ​អញ្ចឹង ព្រោះ​ដោយសារ​ការ​សង្កេត​ឃើញ​មក​ទៅ​ការសម្លាប់​មនុស្ស​ការ​សម្លាប់​កម្មករ​ក្នុង​របប​លោក​ហ៊ុន សែន​គឺ​ថា​អត់​ដែ​ល​មាន​ចាប់​ឃាតករ​ឬ​យក​អ្វី មក​ផ្តន្ទា​ទោស​បាន​ទេ»។​

ក្រុម​អ្នក​តវ៉ា​ដែល​មក​ពី​ទីក្រុង​នានា​នៅ​ទូទាំង​រដ្ឋ​បាន​មក​ជួបជុំ​គ្នា​ដោយ​មាន​លើក​បដា​ថ្កោល​ទោសការបាញ់​ប្រហារ​កម្មករ​នៅក្នុង​ពេល​បង្ក្រាប​ដោយ​ហិង្សា​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា​ដែលបាន​បណ្តាល​ឱ្យ​កម្មករ​យ៉ាង​ហោចណាស់​៥​នាក់​ស្លាប់​បាត់​បង់​ជីវិត​និង​រងរបួស​៤០​នាក់​ព្រម​ទាំង​មាន​ការ​ចាប់​ខ្លួន​កម្មករ​និង​សកម្មជន​២៣​នាក់​ទៀត។ បាតុករ​បាន​លើក​បដា​ដែល​មាន​ន័យ​ថា​ឈប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ទៀត​ទៅ។

បាតុករ​ខ្លះ​មាន​លើក​បដា​ដែល​មាន​សរសេរ​ភាសា​អង់គ្លេសមាន​ន័យ​ថា​ «ហ៊ុនសែន​អើយចុះ​ចេញ​ទៅ» ដើម្បី​ទាម​ទារ​ឱ្យ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​ពួកគេ​យល់​ថា​ឡើង​កាន់​អំណាច​ដោយ​ខុសច្បាប់​ចុះ​ចេញ​ពី​តំណែង។ បាតុករ​ជាច្រើន​នាក់​បាន​ប្រាប់​វីអូអេ​ថា​ពួកគេ​ត្រូវ​ការ​សហរដ្ឋ​អាមេរិក ​សហគមន៍​អឺរ៉ុប​និង​អង្គការ​សហប្រជាជាតិ​ជួយ​ដើម្បី​ឱ្យ​មាន​ការរៀបចំ​បោះឆ្នោត​ជាតិ​ឡើងវិញ​ដោយ​ត្រឹម​ត្រូវ​និង​ធ្វើ​ឱ្យ​ការ​គោរព​សិទ្ធិ​ម​នុស្ស​ប្រសើរ​ឡើង។

លោក​គា រី ​ប្រធាន​សាខា​គណបក្ស​សង្គ្រោះជាតិ​នៅ ​រដ្ឋ​កាលីហ្វញ៉ា​និង​ជា​អ្នក​ដឹកនាំ​បាតុកម្ម​បាន​បញ្ជាក់​ថា​ស្ថាន​ភាព​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​អាក្រក់​ឡើង​ៗហើយ​ដែល​ត្រូវ​ការ​អន្តរាគមន៍​ពី​បរទេស​ជាបន្ទាន់៖

«ប្រសិន​ជា​ឱ្យ​អ្នក​ដឹកនាំ​នេះ​បន្ត​ទៅ ​ទៀត​យើង​គ្មាន​សិទ្ធិ​សរសេរ​រិះគន់​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​ទាមទារ​គ្មាន​សិទ្ធិ​បញ្ចេញ​មតិ​ឬ​ក៏​គ្មាន​សិទ្ធិ​និយាយ​ប្រជុំ​អ្វីៗ​ទាំង​អស់​ហេតុ​ដូច្នេះ​ច្បាប់​នៅ​លើ​បបូរ​មាត់​ហ៊ុន សែន​ទាំងអស់។ ហ៊ុន សែន​យក​ច្បាប់​មក​សម្លាប់​រាស្រ្ត​សង្កត់​រាស្រ្ត​ប៉ុន្តែ​បើ​ហ៊ុន សែន​ធ្វើ​អ្វី​បាន​តាម​ចិត្ត​រំលោភ​រដ្ឋ​ធម្មនុញ្ញ​យ៉ាង​ម៉េច​ក៏​អត់​ចេះ​ខុស​ដែរ។ ប្រជារាស្រ្ត​ខុស​ទាំង​អស់។ អ្នក​ប្រឆាំង​នឹង​ខ្លួន​ឯង​ដើម្បី ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ខុស​ទាំង​អស់»។

ប្រទេស​កម្ពុជា​កំពុង​តែ​មាន​ការ​ជាប់​គាំង​នយោបាយ​ដោយ​គណបក្ស​សង្គោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ ​ធំបំផុត​មិនព្រម​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ដែល​ពួកគេ​ចោទ​ថា​មាន​ការ​គៃ​បន្លំ​យ៉ាង​ធ្ងន់ធ្ងរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG