ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ប្រតិបត្តិ​ពីររូបបាន​ផ្អាក​ចំណង​ទាក់​ទង​ជាមួយ​​អារ៉ាប៊ី សាអូ​ឌីត​បន្ទាប់​ពី​ការ​បាត់​ខ្លួន​អ្នកកាសែត


រូបឯកសារ៖ លោក Branson ប្រធាន​ក្រុមហ៊ុនVirgin Group នៃ​ចក្រ​ភព​អង់គ្លេស
រូបឯកសារ៖ លោក Branson ប្រធាន​ក្រុមហ៊ុនVirgin Group នៃ​ចក្រ​ភព​អង់គ្លេស

លោកBranson ​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​នឹង​ផ្អាកមុខនាទី​របស់​ខ្ញុំជាអ្នកដឹកនាំ​​ក្នុង​​គម្រោង​ទេសចរណ៍​ទាំង​២​នោះ។ ក្រុមហ៊ុនVirgin ក៏នឹង​ផ្អាក​ការ​ពិភាក្សា​របស់​ខ្លួន​ជាមួយមូលនិធិ​វិនិយោគទុន​សាធារណៈ​លើ​វិនិយោគទុន​ ដែល​បាន​ស្នើ​ឡើង​នៅ​ក្នុង​ក្រុមហ៊ុន​អវកាសVrigin Galactic និងVirgin Orbit»។

លោកRichard Branson និង​លោក Steve Case មេដឹកនាំ​ពាណិជ្ជកម្ម​ និង​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន​ថ្មី​ៗ​បំផុត​បាន​ផ្អាក​ចំណង​ទាក់​ទង​ជាមួយ​ប្រទេស​អារ៉ាប់​ប៊ី ​សាអូឌីត ​បន្ទាប់​ពីការ​បាត់​ខ្លួន​អ្នកកាសែតអារ៉ាប៊ី ​សាអូឌីត​ម្នាក់​នៅ​ក្នុង​ប្រទេស​តួកគី​នៅ​ដើម​ខែ​នេះ។

លោក Branson ប្រធាន​ក្រុមហ៊ុនVirgin Group នៃ​ចក្រ​ភព​អង់គ្លេស​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​យ៉ាង​ខ្លាំងចំពោះ​រដ្ឋាភិបាល​នៅបច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​អារ៉ា​ប៊ី ​សាអូឌីត​ ​និង​មេដឹកនាំរបស់​ប្រទេស​នោះ​គឺ​ព្រះ​រជ្ជទាយាទMohammed bin Salmanហើយ​ដោយ​ហេតុ​ដូច្នេះ​ហើយ​បានជា​ខ្ញុំ​សប្បាយ​រីករាយ​ដើម្បី​ទទួល​យក​ដំណែង២​នៅ​ក្នុង​គម្រោង​វិស័យ​ទេសចរណ៍​នៅជុំ​វិញ​សមុទ្រ​ក្រហម។ ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​តួកគី​នៅ​ជុំវិញ​ការ​បាត់​ខ្លួន​អ្នកកា​សែត​ឈ្មោះ Jamal Khashoggi បើ​ត្រូវ​បាន​បង្ហាញ​ការ​ពិត ​នឹង​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​នូវ​សមត្ថភាព​របស់ប្រ​ទេស​លោក​ខាង​លិច​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាលអារ៉ា​ប៊ី ​សាអូឌីត។​ យើងបាន​សុំ​ព័ត៌មាន​កាន់​តែ​ច្រើន​ទៀត​អំពី​បញ្ហា​នេះ»។

លោកBranson ​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​នឹង​ផ្អាកមុខនាទី​របស់​ខ្ញុំជាអ្នកដឹកនាំក្នុងគម្រោង​ទេសចរណ៍​ទាំង​២​នោះ។ ក្រុមហ៊ុនVirgin ក៏នឹង​ផ្អាក​ការ​ពិភាក្សា​របស់​ខ្លួន​ជាមួយមូលនិធិ​វិនិយោគទុន​សាធារណៈ​លើ​វិនិយោគទុន​ ដែល​បាន​ស្នើ​ឡើង​នៅ​ក្នុង​ក្រុមហ៊ុន​អវកាសVrigin Galactic និងVirgin Orbit»។

កាល​ពី​សប្តាហ៍​មុន ​លោកKhashoggi បាន​ទៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ី ​សាអូឌីត នៅ​ក្នុង​ប្រទេស​តួកគី​ដើម្បីយកឯកសារ​សម្រាប់​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​លោក។​ លោក Khashoggi រស់​នៅ​សហរដ្ឋ​អាមេរិកដែល​បាន​សរសេរអត្ថបទ​រិះគន់អារ៉ាប់ប៊ី ​សាអូឌីត​ឲ្យកាសែតThe WASHINGTON POST ។​ លោក​មិន​បាន​ចេញ​ពី​ស្ថាន​កុងស៊ុល​នោះ​ទេ៕


XS
SM
MD
LG