ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អានកូ​សុំ​ឱ្យ​បាតុករ​ផ្អាក​ការ​តវ៉ា​រង់ចាំ​ដំណោះស្រាយ


ការធ្វើ​បាតុកម្ម​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ចេញ​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ បង្គាប់​ឲ្យ​និយោជក​ទូទាត់​ប្រាក់​បំណាច់​ផ្តាច់​កិច្ច​សន្យា​ការងារ​ ជូន​កម្មការិនី​ទាំង​០៨​នាក់​ នូវ​​ប្រាក់​បំណាច់​បណ្តេញ​ចេញ​ តាម​មាត្រា​៨៩​នៃ​ច្បាប់​ស្តី​ពី​ការងារ។​ (រូបផ្តល់ជូនដោយ សហព័ន្ធសហជីព កម្មករចំណីអាហារនិងសេវាកម្មកម្ពុជា)
ការធ្វើ​បាតុកម្ម​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ចេញ​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ បង្គាប់​ឲ្យ​និយោជក​ទូទាត់​ប្រាក់​បំណាច់​ផ្តាច់​កិច្ច​សន្យា​ការងារ​ ជូន​កម្មការិនី​ទាំង​០៨​នាក់​ នូវ​​ប្រាក់​បំណាច់​បណ្តេញ​ចេញ​ តាម​មាត្រា​៨៩​នៃ​ច្បាប់​ស្តី​ពី​ការងារ។​ (រូបផ្តល់ជូនដោយ សហព័ន្ធសហជីព កម្មករចំណីអាហារនិងសេវាកម្មកម្ពុជា)

តាម​ការបញ្ជាក់​របស់​បាតុករ​ក្រុមហ៊ុន​ត្រូវ​សង​ប្រាក់​ដល់​ពួកគេ​ចន្លោះ​ពី​​៦៣៤ដុល្លារ​ដល់​៤.៥៧១​ដុល្លារ។​

ក្រុមហ៊ុន​អានកូ ​(Anco Brothers Co.,Ltd) ​ដែល​កំពុង​មាន​វិវាទ​ការងារជាមួយ​នឹង​ក្រុម​អតីត​អ្នក​ផ្សព្វផ្សាយ​និង​លក់​ស្រាបៀរ​ Budweiser ​បាន​ស្នើ​សុំ​ឱ្យ​បាតុករ​ ផ្អាក​ការ​ធ្វើ​បាតុកម្ម​សិនហើយ​ រង់​ចាំ​ការ​មកដល់​នៃ​តំណាង​ក្រុមហ៊ុន​ស្រាបៀរ​នេះ​ពី​ក្រៅ​ប្រទេស​ដើម្បី​រក​ដំណោះ​ស្រាយ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មេធាវី​និង​តំណាង​សហជីព។​

ការ​ស្នើ​សុំ​ឲ្យ​ផ្អាក​ការ​ធ្វើ​បាតុកម្ម​នេះ​ កើត​មាន​ឡើង​បន្ទាប់ពីក្រុម​អ្នក​ផ្សព្វផ្សាយ​និង​លក់​ស្រាបៀរ​បាន​ធ្វើ​ការ​តវ៉ា​មក​ដល់​ថ្ងៃ​ទី​ពី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​ទាមទារ​សុំ​ឱ្យ​ ​ក្រុម​ហ៊ុន​អានកូ​ទូទាត់​សំណង​ត្រឹម​ត្រូវ​តាម​ច្បាប់​ការងារ​នៃ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ពួកគេ​ចំនួន​១២​នាក់​ត្រូវ​បាន​ក្រុមហ៊ុន​រំសាយ​កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០១៥។

ក្រុមហ៊ុន​អានកូ​ ជា​របស់​លោក​ឧកញ៉ា​កុកអាន​ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​សាន​ សុផាត​ មន្ត្រី​ច្បាប់​និង​យុទ្ធនាការ​នៃ​សហព័ន្ធ​សហជីព​ កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​ បាន​បញ្ជាក់តាម​សារ​អេឡិកត្រូនិក​ ឬ​អ៊ីមែល​ ថា​ លោក​មេធាវី​ យិច សមិទ្ធិ ​សន្យា​នឹង​ក្រុម​អ្នក​តវ៉ា​ថា​នៅ​ថ្ងៃ​ទី​១២​ខែ​សីហា​ខាងមុខ​នេះ​នឹង​មាន​ការ​ដោះស្រាយ​ការ​ទាម​ទារ​របស់​ក្រុម​អតីត​អ្នក​ផ្សព្វផ្សាយ​និង​លក់​ស្រាបៀរ​ទាំងនេះ​ ហើយ​មេធាវី​រូប​នេះបាន​ស្នើ​សុំ​ឲ្យ​ផ្អាក​ការ​ធ្វើ​បាតុកម្ម​ នៅ​មុន​ការ​ជួប​ចរចាគ្នា​នេះ។​

នៅ​ក្នុង​សារ​អេឡិក​ត្រូនិក​ដដែល​បាន​សរសេរ​ថា​៖ «ហេតុផល​ដែល​គាត់​សុំ​ពន្យារ​ការ​ប្រជុំ​ជាច្រើន​ថ្ងៃ​នេះ​ ដោយ​សារ​ត្រូវ​រង់​ការ​មក​ដល់​នៃ​តំណាងក្រុម​ហ៊ុន​ស្រាបៀរ​ Budweiser​ មកពី​បរទេស»។

សារ​នេះ​ បាន​បញ្ជាក់​ផង​ដែរ​ថា​ អ្នក​តំណាង​កម្មករ​នឹង​ទៅ​ជួប​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​សាលាសង្កាត់​វាល​វង់ ​ខណ្ឌ​៧មករា​ តាម​ការ​អញ្ជើញ​របស់លោកស្រី កែវ សាកល​ចៅសង្កាត់​វាល​វង់​នៅ​ថ្ងៃសុក្រ។​ តំណាង​ក្រុម​ហ៊ុន​អាន​កូ ​ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ជួប​ចរចា​គ្នា​ផងដែរ។​

លោក​ យិច សមិទ្ធិ​ មេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន​អានកូ​ ប្រាប់ VOA​ ថា​ការ​ដោះស្រាយ​វិវាទ​ការងារ​នេះ​ នឹង​មិនឈាន​ទៅ​ដល់​តុលាការ​នោះ​ទេ ​និង​បាន​បញ្ជាក់​ថាតំណាង​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ស្រាបៀរ ​Budweiser​ ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រាប់​ដោយ​គ្រាន់​ តែ​នៅ​ពេល​នេះ​តំណាង​ក្រុមហ៊ុន​រូប​នេះ​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។​

«ការងារហ្នឹង​ខាងពួក​ខ្ញុំ ខ្ញុំ​នឹង​ព្យាយាម​ដោះ​ស្រាយ​ឲ្យ​ឆាប់​ចប់»។

អ្នកស្រី​ផាត់​ ផាន់ណា​ អាយុ​៣២​ ឆ្នាំ​ ដែល​ធ្លាប់​បម្រើ​ការ​ផ្សព្វ​ផ្សាយ​ស្រាបៀរ​ឲ្យ​ ក្រុម​អានកូ​ជិត​បួន​ឆ្នាំ​ ហើយ​បានចូល​រួម​ធ្វើ​បាតុកម្ម​ពីរ​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​ និយាយ​ថា អ្នក​ស្រី​មាន​ក្តី​សង្ឃឹម​ថា​ សំណង​សមស្រប​មួយ​នឹង​ត្រូវ​ប្រគល់​ជូន​ដល់​អ្នក​ស្រី​ពី​ក្រុមហ៊ុន​ ​នៅ​ពេល​ដែល​បាន​ជួប​មេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន​នេះ​មក។

«ពេល​មេធាវី​មក​ប្រាប់​អញ្ចឹង​ មាន​អារម្មណ៍​ដូច​ថា ​ពួក​ខ្ញុំ​ហ្នឹង​ដូចមាន​សង្ឃឹម​ មាន​សង្ឃឹម​ហើយ​ព្រោះ​អ្វី​ពី​ដំបូង​ តាំងពី​ដើម​ទី និយាយ​ទៅ​តាំង​ពី​ដាក់​ពាក្យ​បណ្តឹង​តាំង​ពី​ដំបូង​ទាំង​ទៅ​ក្រសួង​ ទាំង​ទៅ​អាជ្ញា​កណ្តាល​អ្វី​ អត់មាន​មេធាវី​មក​ចូល​រួម​អញ្ចឹង​ណ៎ា​ ពេល​មេធាវី​ គេ​មក​និយាយ​គេ​មក​បក​ស្រាយ​ប្រាប់​អញ្ចឹង​ និយាយ​ទៅ​អារម្មណ៍​ថា​ សង្ឃឹម​ច្រើន»។

តាម​ការបញ្ជាក់​របស់​បាតុករ​ក្រុមហ៊ុន​ត្រូវ​សង​ប្រាក់​ដល់​ពួកគេ​ចន្លោះ​ពី៦៣៤ដុល្លារ​ដល់​៤.៥៧១​ដុល្លារ។​

ការធ្វើ​បាតុកម្ម​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ចេញ​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ បង្គាប់​ឲ្យ​និយោជក​ទូទាត់​ប្រាក់​បំណាច់​ផ្តាច់​កិច្ច​សន្យា​ការងារ​ ជូន​កម្មការិនី​ទាំង​០៨​នាក់​ នូវប្រាក់​បំណាច់​បណ្តេញ​ចេញ​ តាម​មាត្រា​៨៩​នៃ​ច្បាប់​ស្តី​ពី​ការងារ។​ ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ជូន​ដំណឹង​មុន​ តាម​មាត្រា​៧៥នៃ​ច្បាប់​ស្តី​ពី​ការងារ។ ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​មាន​ប្រាក់​ឈ្នួល​ រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ។​ចាប់​តាំង​ពី​ពេល​នោះ​មក​ក្រុមហ៊ុន​អានកូ​មិន​ព្រម​ចូល​ខ្លួន​អនុវត្ត​សេចក្តី​សម្រេច​នេះ​ទេ។

តំណាង​ក្រសួង​ការងារ​ធ្លាប់​ឲ្យ VOA​ ដឹងថា​ ក្រុមហ៊ុន​អានកូ​ត្រូវ​តែ​អនុវត្ត​ទៅតាមកា​រ​សម្រេច​របស់​ក្រុម​ប្រឹក្សាអាជ្ញាកណ្តាល។​ ប៉ុន្តែ​ប្រសិន​បើ​ភាគី​ណាមួយ​មិន​សុខចិត្ត​ ភាគី​ម្ខាងអាច​ប្តឹង​ទៅ​តុលាការ​ ហើយ​ភាគី​ម្ខាង​ទៀត​អាច​ធ្វើ​បាតុកម្ម៕

XS
SM
MD
LG