ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះសង្ឃ អ្នក​កាន់​ទុក្ខ សកម្មជន និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ថៃ ប្រារព្ធ​ខួប​លើក​ទី៤០​នៃ​ការ​សម្លាប់​រង្គាល​ឆ្នាំ១៩៧៦


និស្សិត​ម្នាក់​ត្រូវ​បាន​គេ​ព្យួរ និង​ត្រូវ​បាន​គេ​វាយ នៅ​ខាង​ក្រៅ​សាកលវិទ្យាល័យ Thammasat នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦។
និស្សិត​ម្នាក់​ត្រូវ​បាន​គេ​ព្យួរ និង​ត្រូវ​បាន​គេ​វាយ នៅ​ខាង​ក្រៅ​សាកលវិទ្យាល័យ Thammasat នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦។

ព្រះសង្ឃ អ្នក​កាន់​ទុក្ខ សកម្មជន​នានា និង​អ្នក​ចូលរួម​ដទៃ​ទៀត​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៤០ នៃ​ការ​សម្លាប់​រង្គាល​ឆ្នាំ ១៩៧៦ ដែល​ជា​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ។ ការ​សម្លាប់​រង្គាល​ឆ្នាំ ១៩៧៦ នេះ គឺ​ជា​ការ​សម្លាប់​ដែល​ធ្វើ​ឡើង​ដោយ​ប៉ូលិស​ចំពោះ​ក្រុម​និស្សិត​ដែល​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី។

នៅ​ពេល​នោះ និស្សិត​ជា​ច្រើន​នាក់​មកពី​សាកលវិទ្យាល័យ Thammasat នៅ​ក្នុង​ទីក្រុង​បាងកក បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​ថៃ​វិញ របស់​អតីត​មេដឹកនាំ​ផ្ដាច់​ការ​លោក Thanom Kittikachorn ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត។ បន្ទាប់​មក ពួក​ជន​ពាល និង​ប៉ូលិស​ប៉ារ៉ា​ប្រដាប់​ដោយ​អាវុធ បាន​ធ្វើ​ការ​បាញ់​ប្រហារ និង​គប់​គ្រាប់​បែក​លើ​ក្រុម​និស្សិត​តវ៉ា​ដែល​គ្មាន​អាវុធ​ទាំង​នោះ។

បន្ទាប់​មក​ទៀត ក្រុម​ប៉ូលិស​បាន​សម្រុក​ចូល​ចាប់​ខ្លួន​និស្សិត​ទាំង​នោះ​បាន​ប្រហែល​ជាង ១០ នាក់។ អ្នក​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​នោះ ត្រូវ​បាន​គេ​នាំ​យក​ទៅ​កាន់​ទី​វាល​សាធារណៈ​មួយ​កន្លែង​នៅ​ក្បែរ​នោះ និង​បាន​វាយ​រហូត​ដល់​ស្លាប់ ឬ​ក៏​ធ្វើ​ទារុណកម្ម​ផ្សេងៗ។ តួលេខ​អ្នក​ស្លាប់​ផ្លូវការ​មាន​ចំនួន ៤៦ នាក់ ទោះបីជា​ការ​ប៉ាន់ប្រមាណ​ច្បាស់​ការណ៍​ឯករាជ្យ​បាន​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង ១ រយ​នាក់។

ការ​ប្រារព្ធ​ខួប​ការ​សម្លាប់​រង្គាល​ឆ្នាំ ១៩៧៦ លើក​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​ហេតុ​ថា សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​លោក Joshua Wong ដែល​គ្រោង​នឹង​ថ្លែង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​នេះ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ទៅ​ក្រុង​ហុងកុង​វិញ តាម​ការ​ស្នើ​របស់​អាជ្ញាធរ​ចិន។

កន្លង​មក មិន​មាន​ឧក្រិដ្ឋជន​ណា​ម្នាក់​ដែល​មាន​ការ​ទទួល​ខុសត្រូវ​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​នេះ ត្រូវ​បាន​ចាប់​មក​កាត់​ទោស​នោះ​ទេ៕

XS
SM
MD
LG